PART 03: វាគួរឲ្យខ្ពើម!!

901 84 2
                                    

  បន្ទាប់ចេញពីក្នុងបន្ទប់គេងរបស់ jessi រាងតូចល្អិត បានចុះជណ្តើរមកក្រោម ដើម្បីទៅបន្ទប់គេងអ្នកបម្រើប្រុសនៅខាងក្រោយភូមិគ្រឹះ តែភ្នែកខ្មៅនិលបានគ្រវាសចំ បុរសសង្ហាដែលស្លៀកឈុតគេង ឈរនៅក្នុងសួនងើយមើលព្រះចន្ទ័ មិនបានខ្វល់ពីអ្វី ។ រូបភាពទាំងនេះបានធ្វើឲ្យរាងតូចមុខដូចទេពធីតា លួចគយគន់រូបរាងសង្ហារបស់គេ ។

    បេះដូងរបស់កម្លោះតូច jimin karina គឺបញ្ជាក់ប្រាប់ថាមិនដែលស្រលាញ់អ្នកណាមកទេ តែបុរសដែលកំពុងតែលួចមើល គឺជាប្រុសដំបូងដែលខ្លួនបានលួចស្នេហ៍ ទោះជាស្នេហាតែម្ខាងក៏ដោយ ត្រឹមលួចសម្លឹងនិងលួចស្នេហ៍តែម្ខាងវាឈឺណាស់ហើយ ព្រោះខ្លួនគឺជាបញ្ញើក្អែក ដែលចង់ធ្វើខ្លួនខ្ពស់ ទាំងមិនគិតមុខក្រោយ បើគិតទៅវាគួរឲ្យចង់សើចណាស់ ។

   គួរត្រឡប់ទៅបន្ទប់គេវិញបានហើយ អាអ្នកបម្រើ !! Jimin សើចហួសចិត្តបន្តិច មុននិងវាសចិត្ត ប្រឹងដើរចេញ តែសំណាងអាក្រក់បានចូលមក ពេល jungkook ងាកមុខមកល្មម។

  " អស្ចារ្យណាស់ សម្រាប់រឿងដែរទាក់ប្រុសបែបនេះ Jimin karina  ខ្ញុំសសើរមិនចេញទេ " ភ្នែតមុតស្រួចបានដើរមកជិតហើយសម្លឹងមើល រាងតូចមិនឈប់ ដល់ថ្នាក់ខ្លួននិងជើងគឺចាប់ផ្តើមញ័រ  ។

   " គឺ...ខ្ញុំ.. ប្រុងចេញហើយបាទ...អាយ..."  Jimin រួបរួមកម្លាំងបានបន្តិចហើយតវ៉ាទៅ ហើយបែរខ្លួនឈានជើងដើរចេញតែមិនប្រយ័ត្ន ត្រូវឆ្ពាន់ជើងប្រុងដួល តែដៃក្រាស់ស្រវ៉ាចាប់អោបយ៉ាងលឿន មុននិងទាញយកមកអឹបជាប់ទ្រូង ដោយអចេតនា ។

  " រឹតតែល្អថែមមួយករណីទៀតហើយ  jimin karina ធ្វើជាភ្លាត់ជើង ល្បិចយ៉ាងមិចឯងក៏ហ៊ានធ្វើដែេហ៎េ "  jungkook រុញម្ចាស់ឈ្មឡឲ្យដួលនិងស្មៅ ដល់ថ្នាក់អ្នកស្តាប់គឺចាប់ផ្តើមរលីងរលោងតែម្តង ។

  " ខ្ញុំ..សុំលាហើយ...លោកប្រុស..." ទោះជាចង់ប្រកែកក៏គ្មានបានអ្វីមកវិញដែរ មានតែព្រមទទួលនិងហើយ ណាមួយនៅក្នុងខួរក្បាលរបស់ jungkook គឺស្អប់ៗហើយនិងស្អប់ ។

   " ចេញឲ្យបាត់ពីមុខរបស់ខ្ញុំពេលនេះទៅ ហើយយកមកនៅជិតខ្ញុំទៀត ពួកបញ្ញើរក្អែកបែបនេះគឺខ្ញុំខ្ពើមណាស់ ហើយខ្លាំងទៀតផង "

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now