PART 04: លោកចាញ់ហើយ!!

850 70 2
                                    

"  លោកប្រាប់បានទេ ហេតុអ្វីបានជាលោកស្អប់គេម្នាក់នោះខ្លាំងបែបនេះ ? " នាងងាកឃើញ jimin ដើរកាន់ចាប់បបរថ្មី រួចធ្វើជាសួរ ។

  " ស្អប់ដល់ថ្នាក់មិនចង់ឃើញមុខ បើដេញឲ្យចេញបានគិតទៅវាល្អបំផុត....ហើយ..." គេនិយាយមិនទាន់ចប់ផង ចានបបរត្រូវធ្លាក់បែក ។

  " អួយ..សុំទោសផង..លោកប្រុសនិងអ្នកនាង...សឺត.."  jimin រហ័សអោនរើសសម្បកកម្ទិចកម្ទីចានដែលធ្លាក់បែក ហើយស្រវាយកក្រណាត់ជូតតែមិនបានប្រយ័ត្នត្រូវមុតនិងចង្អុលដៃ ។

"  ឯងឡប់មែនទេ មិនឃើញដៃហូរឈាមទេ តិចខ្សោះខ្លួនស្លាប់ " នាយគ្រវាសឃើញឈាមហូរចេញពីដៃរាងល្អិត ហូរដូចទឹក ទើបគេស្ទុះទៅទាញដៃគេហើយគ្រវាត់ចានដែលរាងតូចរើសបោកចោលម្តងទៀតភ្លាម។

  " អឺ...សុំទោសលោកប្រុស...ខ្ញុំសម្អាតមិនទាន់រួចទេ.."

" បើឈាមស្រក់នៅលើកម្រាលរបស់ខ្ញុំ ឯងនិងត្រៀមខ្លួន សម្អាតឲ្យស្អាតទាំងអស់និងហើយ ឡើងទៅលាងរបួសទៅ ឆាប់បំផុត "  jungkook ស្រែកទាំងប៉ោងថ្គាម ព្រោះតែគេជេរស្តីហើយអ្នកម្ខាងទៀតដូចជាមិនញុចសោះ ។

  " អត់ទេ..លោកប្រុសខ្ញុំសម្អាតនិងជូតបបរឲ្យហើយសិន ចាំខ្ញុំលាងរបួសក៏មិនបានដែរ..."

" មិនបាច់..ឆាប់ទៅឥឡូវនេះភ្លាម ...យល់ទេខ្ញុំឲ្យមេដោះចាត់ការឲ្យ ឯងក្បាលរឹងហើយនាំខួរក្បាលមកល្ងង់ឲ្យដូចក្របីទៀត ឆាប់ទៅ.."  jimin ចាប់ផ្តើមមុខស្លេកលើសដើមពេលលឺសម្លេងគំហគខ្លាំងៗ តែស្រីស្អាតវិញ បែរជាអង្គុយមើលទាំងទឹកមុខមិនពេញចិត្ត គ្រាន់តែអ្នកបម្រើស ក៏ព្រួយបារម្ភដែរ អស្ចារ្យណាស់ណាទៅ ។

" អត់ទេ...ខ្ញុំធ្វើឲ្យរួចសិន..អួយ..ឈឺ..លោកប្រុស..លេងខ្ញុំឈឺណាស់...លេង..." Jimin ស្រែចចាចពេលដៃមាំចាប់អូសនាំទៅបន្ទប់ទទួលភ្ញៀវបាត់ ហើយមិនខ្វល់និងសម្លេងឈឺចាប់ ។

" ល្មមបិទបបេមាត់របស់ឯងបានហើយ អាអ្នកបម្រើ បើមិនចង់ឲ្យក្លាយជាខ្មោចតៃហោងក្នុងភូមិគ្រិះរបស់ខ្ញុំទេ ស្ងាត់បានខ្លះទៅ ..."

    Jimin ព្រមស្ងាត់ ហើយដើរទងប្រទាញប្រទង់គ្នាដូចមិនព្រមសហការជាមួយ តែកម្លាំងដំរីរបស់អ្នកប្រុសតូចរបស់គេចាប់អូសសឹងតែអស់មេជើងទៅហើយ ។ ក្រសែភ្នែករបស់ jessi តាមមើលស្អិតជាងអ្វីទាំងអស់ ពេលឃើញប្រុសដែលនាងលួចស្រលាញ់ត្រូវជាប់អន្ទាក់ របស់ក្មេងបម្រើស្រស់ស្អាតដូចទេពធីតាទាក់យកបានដោយមិនដឹងខ្លួន ហើយ Jung kook វិញមើលទៅដូចជាបារម្ភណាស់គ្រាន់តែឃើញឈាមហូរបន្តិចបន្តួចក៏ស្រែកឲ្យឈប់ធ្វើ ត្រូវតែរកវិធីកំចាត់ទើបបាន ។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now