PART 18 : ឬស្យា

862 68 3
                                    

" រឿងចប់ហើយមែនទេ  បើអស់ហើយខ្ញុំសុំលាអ្នកទាំងពីរសិនហើយណា " គិលានុបដ្ឋាកាទាំងពីស្តាប់បានហើយ ងក់ក្បាលអនុញ្ញាតឲ្យទៅ តែសម្រាប់ jessi វិញគឺនាងសឹងតែចាប់ទាញកអាវពួកនាងៗ ឲ្យមកជិតហើយសួរភ្លាមថាពួកស្រីទាំងនិង និយាយថាជាការពិតមែនទេ តែអ្វីគ្រប់យ៉ាងគឺវាមិនអាចទេ ក្រៅពីដើរចេញទាំងញញឹមតាមទម្លាប់ ។
 
    " សួរស្តី jungkook "

    " អ៎ា jessi នាងមែនទេ ហើយខ្ញុំស្មានតែនាងត្រឡប់ទៅទីក្រុងធំបាត់ហើយ  "  jungkook, ងើយមុខមកសួរទាំងញញឹមតិចៗ ដោយគេមិនភ្លេចលាតដៃអញ្ជើញឲ្យអង្គុយ ។

   " ច្រលំថ្ងៃហើយ ខ្ញុំត្រូវទៅអាទិត្យក្រោយ " នាងដើរមកអង្គុយនិងកៅអី ទាំងមិនភ្លេចញញឹមដោយក្នុងកាយាវិញគឺឆេះដោយការគុំ។

  " អ៎រ នេះនាងមកមានការអីបន្តិចមែនទេ " គេនិយាយផងលើកកាហ្វេផឹកផង។

  " មកលេងលោកនិងណា នេះខ្ញុំបានលឺគិលានុបដ្ឋាកាស្រីនៅនិងមុខការិយាល័យរបស់លោក និយាយថាលោកមានអារម្មណ៍មិនល្អ ប្រាប់បានទេកើតស្អី "

  " គ្មានស្អីទេ មិនបាច់ចង់ដឹងអី " គេតបធម្មតា ដល់ថ្នាក់ស្រីស្អាត jessi វិញនាងសឹងតែលោតមកអោបហើយសួរទាំងម្តងទេ។

  " នេះកុហកខ្ញុំទៀតហើយ jungkook លោកដឹងហើយយើងថាខ្ញុំជាដៃគូរពិភាក្សារបស់លោកនោះអី " នាងមើលដឹងណាស់ថា jungkook មួម៉ៅខ្លាំងតែនាយមិន បញ្ជេញបានទេ គ្រាន់តែគិតបែបនេះនាងកាន់តែមួម៉ៅ ថាក្មេងស្រីសក់ខ្លីនិងជាអ្នកណា បានជានាយហ៊ានថើបនៅទីសាធារណៈបែបនេះ បើកាលពីមុនវិញនាយមិនដែលថើបគូរដណ្តឹងនៅនិងមុខសាធារណៈផង។ មើលទៅស្រីម្នាក់និងដូចសំណាន់ណាស់។

  " គ្មានទេ គ្រាន់តែខ្ញុំស្អប់មុខមនុស្សខ្លះខ្លាំងពេក ដល់ថ្នាក់រកល្បិចកលធ្វើបាបមិនឃើញ "  jungkook ដកដង្ហើមធំ ហើយគ្រវីក្បាលគ្រលាស់មុខរបស់ jimin ចេញពីខ្លួនឲ្យអស់ តែមិនអាចធ្វើបាន។

  " តើអ្នកណាគេទៅ ? បើខ្ញុំទាយច្បាស់ជា jimin karina ដែលជាអ្នកបម្រើលោកហើយមែនទេ "  jessi នាងធ្វើកាយវិការបែបទាយ ដោយមិនភ្លេចលួចញញឹមពេលឃើញកាយវិការរបស់ jungkook កន្ត្រាក់ចុះឡើងៗ ទោះគេមិនព្រមឆ្លើយក៏នាងដឹងច្បាស់ដែល ។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now