PART 40 : ឯងជារបស់ខ្ញុំ!??

828 75 2
                                    

" នេះយើងចាំច្បាស់ទៀតថា បន្ទាប់ពីកើតកូនហើយ យើងនិងមានគម្រោងចុះអេតាសុីវិល លោកចង់យ៉ាងមិចទៀត" Kris ចាប់ផ្តើមឆ្លើយដោះសារ ។

  " ពិត..មែនហើយ..ខ្ញុំបាននិយាយបែបនេះមែន.."  គ្រាន់តែសម្តីរបស់ jimin បានធ្វើឲ្យ jungkook នាយកាន់តែមានកំហឹងមិនឈប់។

" លោកគួរតែទៅបានហើយ បើមិនព្រមចេញទៅទៀត ខ្ញុំនិងខលទៅប៉ូលិសប្រចាំតំបន់ឲ្យមកចាប់លោកឥឡូវនេះ " Kris គម្រាមខ្លាំងៗទៅវិញ។

  " ហៅមក យើងចង់ដឹងដូចគ្នាថាប៉ូលិសនិងវាជឿអាម្នាក់ណា ហើយមានទៀត បើឯងហ៊ានប៉ះពាល់ប្រុសផ្សេង ច្បាស់ណាស់ថាយើងនិងសម្លាប់ឯង ហើយយកកូនមកនៅជាមួយភ្លាម "  jungkook ងាកមកផ្ចាញ់ផ្ចាញ់ផ្ចាលដូចគ្នា ព្រោះគេមិនចង់ឲ្យ jimin ទៅនៅតែ២អ្នកជាមួយនិងគូរសត្រូវសោះ ។

  " បានហើយបង Kris...ហើយលោកគួរតែចេញទៅ ខ្ញុំសុំទៅចុះ.."  jimin ដើរចេញពីក្រោយខ្នង Kris ហើយនិយាយឡើង ។

" ឲ្យឯងបាននៅតែ២អ្នកមែនទេ គ្មានផ្លូវ " គេប្រកែកឡើងទាំងទឹកមុខមាំ។

  " ខ្ញុំចង់នៅជាមួយកូនតែ២អ្នក ...លោកចង់បានបែបមែនទេ ...លោកពេញចិត្តហើយឬនៅ "  jungkook ស្តាប់ហើយងាកទៅមើលមុខ jimin, ដោយអារម្មណ៍ អួលបន្តិច ពេលឃើញទឹកភ្នែករបស់រាងតូចហូរមកមិនឈប់។

" បានពេញចិត្តហើយ...មានទៀតត្រូវយករបស់ដែលយើងទិញឥវ៉ាន់ឲ្យ...បើមិនយកទេយើងមិនទៅពាទាំងអស់ និងអង្គុយលើសាឡុងរហូតទាល់តែឯងយក " គេនិយាយបញ្ជាក់ថែម ព្រោះដឹងច្បាស់ណាស់ថារាងតូចនិងមិនចង់ទទួលយកទេ បើមិនគម្រាមកំហែង ។

" បាន ..ខ្ញុំយកអស់ចិត្តហើយមែនទេ..."

" ពេញចិត្តណាស់ ហើយខ្លាំងទៀតផង....អឹម..." បន្ទាប់ពីឃើញរាងតូចរាងភ្លេចខ្លួន គេអោនទៅថើបមាត់រាងតូចតិចៗ មុននិងសូកអណ្តាតចូលប្រលែងជាមួយគ្នាមុននិងដកមាត់ចេញមកវិញ។

" មាត់ឯងនៅតែផ្អែមដូចដើម ដឹងទេjimin " គេសម្លឹងមើលរាងតូចដោយញញឹមតិចៗ មុននិងងាកទៅញាក់ចិញ្ចើម Kris  ហើយដើរចេញទៅបាត់ទុកឲ្យរាងតូច លើកដៃស្ទាបមាត់មិនឈប់ ទាំងក្នុងចិត្តរំភើបមិនឈប់សោះ តែសម្រាប់ Kris វិញបែរសម្លឹងមើលដោយអារម្មណ៍ខូចចិត្តទៅវិញ ។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now