PART 47 : កុំទុកចិត្តអី

661 67 4
                                    

( បាន ស្អែកយើងនិងវេរលុយទៅឲ្យឯងភ្លាមៗ តែកុំភ្លេចឲ្យសោះថាមកប្រគល់ខ្លួនឲ្យខ្ញុំ )

" បានខ្ញុំនិងទៅខានស្អែក "

( មិនបាន វាមើលទៅដូចជាយូរណាស់ ឯងគួរតែមកដល់ថ្ងៃស្អែក ហើយយើងនិងបានដេកជាមួយឯង )

" តែខ្ញុំ...មិនអាច....បានខ្ញុំនិងទៅ...." សម្លេងប្រកែកអាក់ៗ ព្រោះវិះតែនិយាយរឿងកូនប្រុសតូចទៅហើយ ។

( ថោកទាប ...ហើយពេស្យាបំផុត..ពេស្យា! ឯងនៅតែជាមនុស្សល្មោភនិងលុយដដែល) ពេលគេជេររាងតូចរួចហើយ គេក៏ដាក់ទូរសព្ទចុះ ដោយមិនខ្វល់ទេថាអ្នកម្ខាងទៀត មានអារម្មណ៍ខូចចិត្តខ្លាំងយ៉ាងណានោះទេ ព្រោះតែពេលនេះគេមានអារម្មណ៍ថាមួម៉ៅខ្លាំងណាស់។

តែសម្រាប់ jimin វិញបែរជាហូរទឹកភ្នែករហាម ភាពវេទនាមកពីគ្រប់ទិសទី កំពុងតែបោលសម្រុករាងកាយរបស់គេឥតឈប់ឥតឈរ បើលទៅវាគ្មានដោយគ្មានក្ដីមេត្តាអ្វីទាំងអស់។

»លោកប្រុស ... ហ្ហឹ្កកៗ ...ខ្ញុំសុខចិត្តទទួលពាក្យនេះ តែកូនខ្ងុំក៍សំខាន់ដែរ ហ្ហឹកៗ...» សម្លេងយំតិចៗដោយបង្ហាញពីរភាពឈឺចាប់មិនចេះឈប់ នេះបើគ្មានកូន
ប្រុសរបស់គេទេ ប្រហែលពេលនេះគ្មានអារម្មរណ៍ចង់នៅលើលោកទេ ហើយគេក៏មិនអាចរស់នៅនិងភាពអំណត់បានដែរ។

ខណៈដែល jungkook ខឹងសម្បា ក្តាប់ទូរសព្ទដៃណែន ព្រោះ jimin កំពុងតែធ្វើឲ្យគេឆ្កួត ព្រោះតែភាពឃៅឃៅមិនចេះចប់មិនចេះហើយ បើដៅឲ្យចំច្បាស់ណាស់ថាគេចង់សម្តៅថារាងតូចជា បិសាចតូចទៅហើយ។

" ឯងនិងដឹងគ្នាមិនខាន jimin karina ថាឯងជាមនុស្សដែលមានចរឹកបែបមិច យើងនិងឲ្យឯងសងមកយើងវិញឲ្យគ្រប់ " ក្នុងចិត្តរបស់គេពេលនេះ គឺកំពុងតែក្រឡុកឲ្យវិលក្បុង មិនដឹងថាជាអារម្មណ៍អ្វី ពេលខ្លះខ្លួនគេត្រឹមតែដេកនឹកស្រម៉ៃ មិនយល់ថាខ្លួនចាត់ទុក jiminជាអ្វី ។

"ឆ្កួតមែន! ខ្ញុំស្អប់ឯង jimin karina ! ហេតុអ្វីខួរក្បាលយើងមិនរលប់ឯងចេញឲ្យផុតទៅ " ទោះមាត់ប្រាប់ថាស្អប់ខ្ពើមយ៉ាងណា ប៉ុន្តែរាងកាយនិងចិត្តវិញ្ញាណរបស់គេ ចេះតែដង្ហោយរករាងតូចអស់ពីបេះដូង រហូតធ្លាយមកដល់ប្រម៉ាត់ ។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now