PART 16 : មួម៉ៅ!

985 79 1
                                    

អារម្មណ៍ពេលនេះវាពិតជាឈឺចាប់ខ្លាំងណាស់តើដឹងទេ  មនុស្សប្រុសតែម្នាក់ដែរខ្លួនលួចស្រលាញ់បានឈរសម្លឹងមើលដោយមិនភ្លេចសើចចម្អក ទឹកមុខត្រជាក់លាយជាមួយនិងខ្សែរភ្នែកគួរឲ្យខ្លាច សឹងតែគេមិនហ៊ានសម្លឹងមើលមុខចំទៅហើយ ។

  " ណ៎ែ..ខ្ញុំមិនប្រកដជាមួយឯងបានយ៉ាងមិច?  " គេស្រែកសួរខ្លាំងៗ មិនបានខ្វល់ថាសម្លេងនោះអាចលឺដល់ខាងក្រៅក៏អត់។

  " លោកប្រុស..កុំភ័យអី...ខ្ញុំ..."

  " ប្រញាប់ទៅខ្ញុំមិនចង់ឆ្លងរោគច្រើនទេ សង្ឃឹមថាឯងនិងយល់ "

  " ខ្ញុំមិនមែនពេស្យាដល់ថ្នាក់មិនគិតទេ លោកប្រុស.. បើលោកប្រុសចង់និយាយតែរឿងបែបនេះ " Jimin បន្លឺឡើងទាំងសម្លេងអួលដើមកមិនឈប់ សម្តីរបស់ប្រុសដែលខ្លួនលួចស្រលាញ់គឺបែបនេះហើយ ។

  " ល្អហើយ ...សង្ឃឹមថាឯងដើរដេកជាមួយគេផ្សេងហើយធ្លាយមានកូន អ្នកណាចង់មកទទួលខុសត្រូវជាមួយនឹង "

  " លោកប្រុស..មិនបាច់សង្ឃឹមដល់ទេ..ហ្ហឹកៗ..វាគ្មានជាដាច់ខាត " គេនិយាយទាំងខ្ញាំមាត់ទប់សម្លេងយំមិនឈប់ តែត្រូវធ្លាយហូរមកឲ្យទាល់តែបាន ព្រោះខំទប់ហើយវាឈឺចាប់ខ្លាំងជាងអ្វីទាំងអស់ ។

  " ខ្ញុំចេះតែខ្លាចទៅ ប្រសិនបើថ្ងៃណាមួយមានរឿងបែបនិងនោះ អ្នកណាទទួលខុសត្រូវ " គេសម្លក់ដោយខ្សែរភ្នែកគ្មានអារម្មណ៍ ដល់ថ្នាក់អ្នកឈរជិតនោះយំកាន់តែខ្លាំង។

  " ខ្ញុំទួលរែកខ្លួនឯងបាន លោកប្រុសមិនចាំបាច់ភ័យព្រួយជាមួយទេ ហ្ហឹកៗ..."

" ត្រូវចាំណាខ្ញុំ មិនចេះជឿពាក្យអ្នកណាទេ ពិសេសមនុស្សដូចឯង ចាំទុក " គេបន្តសង្កត់សម្តីធ្ងន់ថែមទៀត " ល្មមដល់ពេលឯងទៅបានហើយ បើពិបាកពេកទៅចាក់ថ្មាំក្នុងបន្ទប់ពេទ្យខ្ញុំក៏បានមិនបាច់ហត់ដើរហើរទៅក្រៅ  ហើយខ្ញុុំក៏មិនត្រូវការទទួលខុសត្រូវឯងដូចគ្នា "

   លោកប្រុសចិត្តអាក្រក់បំផុត!

   " បាទ..ខ្ញុំដឹងហើយ ហ្ហឹកៗ...ខ្ញុំ..លា..សិនហើយ..." សម្តីសឹងតែក្អួតឈាមបែបនេះ គេមិនអាចទ្រាំបានដូចគ្នា សុខចិត្តរត់ទៅក្រៅឲ្យបាត់ បើបន្តនៅថែមទៀតច្បាស់ណាស់ត្រូវលោកប្រុសដៀលក្បាលដូចឆ្កែឆ្មាមិនខានទេ ។ មិនឲ្យចាំយូរ jiminក៏រត់ចេញពីបន្ទប់គេងនរកនោះយ៉ាងលឿន ដោយអារម្មណ៍របស់គេពេលនេះគឺឈឺចាប់សឹងតែនិយាយអ្វីលេងបាន វាឈឺលើសខ្លាំងណាស់ ។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now