PART 17 : មិនជឿ

919 79 3
                                    

" វាខុសត្រងសម្តីលោកដៀលគេដូចឆ្កែឆ្មានិងហើយ " សម្លេងស្រែកតវ៉ាវិញដែលធ្វើឲ្យ jimin រហ័សស្រែកហាមដូចគ្នា។

  " បានហើយបង Kris គាត់ជាលោកប្រុសរបស់ខ្ញុំណា " ដោយឃើញសម្លេងតឹងសរសៃកដាក់គ្នាមិនចប់ Jimin ជ្រែកខ្លួនទៅជិត Kris  ដើម្បីហាមប្រាមខ្លះៗ ។

   " ចៅហ្វាយស្អីភ្លើៗ មកឈរដៀលកូនចៅខ្លួនបែបនេះ  នេះបើបងជួបចៅហ្វាយអ៊ីចឹងដែរ ប្រហែលបងវាយងាប់យូរណាស់ហើយ "  Kris  សម្លក់អ្នកជាចៅហ្វាយតាមទម្លាប់បែបមិនពេញចិត្ត ខ្លួនជាចៅហ្វាយសោះមកធ្វើឯងនិងជាម្ចាស់ជីវិត មិនយល់ពិតមែន។

  " ស្រលាញ់គ្នាណាស់ហ៎េ បានជាការពារគ្នាវាខ្លាំងបែបនេះ"  jungkook និយាយចេញមកដោយកំហឹង សឹងតែទៅបោកក្បាលនិងឡានហើយ មិនគួរនិយាយចេញបែបនេះសោះ ។ បើឲ្យគេនៅតែ២អ្នកណា គេនិងចាប់ទាញយកមកថើបជញ្ជក់ខ្លាំងៗដើម្បីដាក់ទោសហើយ ពីបទប្រហើនហ៊ានិយាយញញឹមញញែមដាក់ប្រុសផ្សេង ។

  " ត្រូវហើយវាខ្លាំង ខ្លាំងបំផុតដល់ថ្នាក់ចង់ដាល់លោកចៅហ្វាយនៅជិតនេះ "

  " បានហើយបង Kris ចាំយប់នេះខ្ញុំខលទៅរកបងណា " សម្តីលួងលោមរបស់ Jimin គឺបានធ្វើឲ្យប្រុសសង្ហាទាំងពីសម្លឹងមើលគ្នាត  ដោយ kirs ញាក់ចិញ្ចើមដាក់មាឌសង្ហាម្ខាងទៀតតាមទម្លាប់បែបអ្នកឈ្នះ តែសម្រាប់ jungkook វិញគឺគេសម្លក់ដោយការគុំ ។

   វាស្អីណាស់ណាទៅ ខលគ្នាយប់នេះមែនទេ គ្មានផ្លូវទេ ឯងចាំមើលទៅ jimin karina កុំសង្ឃឹមថាបានខលទៀត!!  Jungkook គិតក្នុងចិត្តទាំងមួម៉ៅឡើងមក ខឹងៗ។

  "  Ok ចាំល្ងាចនេះបងនិងខលទៅអូន តែបើមានពេលចាំណាត់ជួបគ្នាពេលក្រោយណា សឺត..."  Kris និយាយចប់គេចាប់ដៃ jimin បន្តិចយកមកអឹបនិងច្រមុះបន្តិច ហើយដើរទៅសម្លក់ jungkook មុននិងឈានជើងទៅឆ្លងថ្នល់ ឡើងឡានទំនើបរបស់ខ្លួនទៅបាត់ ។

  " បាយៗ បង Kris " jimin លើកដៃបាយៗប្រុសដែលឡើងចេញបាត់ ដោយធ្វើមិនខ្វល់ជាមួយប្រុសសង្ហាអ្នកម្ខាងទៀត។

  " ថើបដៃទៀតហ៎េ ...ប្រាប់មកប្តីទីប៉ុន្មានទៅ " គេលើកសំណួរសួរភ្លាម ដោយទុកឲ្យក្មេងតូចងាកមកមើលយ៉ាងលឿន។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now