PART 52 : អាស្បែកស្វិត

796 81 9
                                    

Jungkook បន្តឈរមើលប្រឡោះកញ្ចក់នៅទល់មុខបន្ទប់សម្រាកវីអាយភី ដោយគេបានមើលឃើញ jimin ដែលកំពុងឈរឱបក្រសោបកូនប្រុសនៅក្នុងទ្រូងលាយនិងការយំព្រោះតែភាពសប្បាយចិត្ត។ គេពិតជារំភើប ខ្លាំងណាស់ពេលឃើញរាងតូចមានសេចក្តីសុខ ប៉ុន្តែជាងនោះទៅ ទៀត គេសប្បាយចិត្តខ្លាំងដែលក្មេងមិនបានកើតអីដូចដែល jimin ខ្លាច ហើយមកប្រាប់គេ ។

ឈប់! តើនេះមានបញ្ហាអ្វីទៅ បានជា jimin ប្រាប់ថាកូនប្រុសរបស់គេមានរបួសធ្ងន់ខ្លាំងណាស់ តើមានរឿងអ្វីទៅ?

"ប្លែកដែលក្មេងមិនបានកើតអី សុខភាពក្មេងគឺនិងនរល្អណាស់តើនលោកប៉ាតូចរបស់គេមានការយល់ច្រឡំទេ " ពេទ្យកុមារដែលពូកែបំផុតនៅក្នុងមន្ទីរពេទ្យរបស់គេនិយាយដោយការសង្ស័យមិនខុសពីគេប៉ុន្មាន។ វាពិតជាប្លែកណាស់ នៅពេលដែល jimin ទៅយកពាក្យមកពីណាថាកូនប្រុសរបស់ខ្លួនឈឺធ្ងន់ ហើយត្រូវចំណាយថវិកាច្រើនខ្លាំងណាស់ ។

"គួរតែមានការទំនាក់ទំនងអីនឹងសាច់ញាតិអ្នកជំងឺខុស ឬ ក៏ចងពេទ្យនៅខាងប្រហែលនិយាយជាមួយអាណាព្យាបាលច្រឡំមនុស្សផងក៏មិនដឹង " សម្រាប់ jungkookគិតគឺបែបនេះ ប៉ុន្តែដៃគូសន្ទនារបស់គេបែរជាគិតផ្សេង វាខុសពីគ្នាទៅវិញទៅមក ។

"តែខ្ញុំថាបើទំនាក់ទំនងខុស ហេតុអីក៏អ្នកប្រុស jimin ដែលត្រូវជាលោកប៉ារបស់ក្មេង ទៅជាយល់ច្រឡំធំដល់ថ្នាក់នោះ។គ្រាន់តែគិតបែបនេះ ក៏អាចធ្វើឲ្យចិញ្ចើមទាំងគូររបស់ jungkook ជ្រួញចូលគ្នា ហើយប្រាប់ ដុកទ័រពេទ្យកុមារ។

"ចាំខ្ញុំសួរនាំរឿងនេះពីមិត្តរបស់ខ្ញុំដែលនៅមន្ទីរពេទ្យខាងណោះ គួរតែដឹងរឿងពិតមិនលំបាក ព្រោះបើមានការភ្លាំងភ្លាត់ដល់ថ្នាក់នេះ ត្រូវតែ រាយការណ៍រឿងនេះដល់ថ្នាក់លើហើយ មិនអាចទុប្រហែសបានទេ"

" ខ្ញុំក៏គិតដូចគ្នា អ៊ីចឹងខ្ញុំសុំទៅមើលកុមារផ្សេងហើយ លាសិនហើយ លោកដុកទ័រ"ពេទ្យកុមារ ហាមាត់លា ហើយដើរចេញទៅបាត់ ដោយទុកឲ្យ jungkook ឈរសម្លឹងមើលតែម្នាក់ឯង ។

"បាទ អរគុណដែលចំណាយពេលមកទទួលភារៈនេះឲ្យខ្ញុំ"

"ដោយក្តីរីករាយ"
Jungkook ឈរមើលទាល់តែពេទ្យកុមារដើរចេញទៅបាត់ ទើបគេបើកទ្វារដើរចូលទៅក្នុងបន្ទប់ អ្នកជំងឺ ។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now