PART 55 : ងរង៉ក់

733 72 6
                                    

""ហើយខ្ញុំក៏ដាក់ផែនការយកកូនប្រុសបស់ jimin មកធ្វើជាកូនធម៌របស់ខ្ញុំដែរ ព្រោះបញ្ជីគ្រួសារគេនិងមានខ្ញុំជាប៉ាធំតែម្នាក់គត់ "

"Jungkook លោកច្បាស់ជាឆ្កួតហើយ ក្មេងនោះមិនមែនជាសាច់ឈាមរបស់ លោកទេ អាម្នាក់នោះវាសម្បូរប្រុស លោកទៅពាក់ព័ន្ធធ្វើអី ជឿខ្ញុំ បណ្ដេញពីរនាក់ប៉ាកូននោះចេញទៅ វា...ពិតជា...."នាងប្រឹងនិយាយតែត្រូវសម្លេងតវ៉ារបស់នាយសង្ហារបន្លឺកាត់ឡើងមក។

"ខ្ញុំដឹងថានាងបារម្ភពីខ្ញុំ ខ្ញុំគិតច្បាស់ហើយ ខ្ញុំមុខជារស់នៅមិនបានទ បើគ្មាន jimin ព្រោះគេជាអ្នកបំពេញចន្លោះខ្វះខាតឲ្យខ្ញុំ "សម្តីសារភាពដែលមុតស្រួចបានឮប៉ុណ្ណឹង បេះដូងរបស់អ្នកស្ដាប់ក៏បែកខ្ចាយឡើង ។

"ហើយ...ដែលលោកប្រាប់ថាស្រឡាញ់ anna តែម្នាក់គត់ ដោយគ្មានថ្ងៃ ស្រឡាញ់អ្នកផ្សេងបានទៀត ឬលោកកុហក? ឆាប់ប្រាប់មកលោកធ្វើឲ្យខ្ញុំអស់សង្ឃឹមណាស់..." នាងធ្វើទឹកមុខបែបខកចិត្តបន្តិច។

"ខ្ញុំមិនបានកុហក ទោះបីខ្ញុំស្រឡាញ់Anna វាស្រឡាញ់ខ្លាំងលើស នេះ Anna នាងបានស្លាប់ហើយ តែងនាងនឹងនៅក្នុងចិត្តរបស់ខ្ញុំជារៀងរហូត ប៉ុន្តែជីវិតគឺត្រូវដើរទៅមុខ នាងក៏ត្រូវដឹងថា ខ្ញុំបានជ្រើសយកគូគ្រងមួយដែលសមដូចគ្នា ហើយខ្ញុំក៏ជ្រើសរើសយក jimin "

"តែវា...សម្បូរប្រុសច្រើនជាងអ្វីដែលលោកគិតទៀត jungkook វាសាំសនច្រើនណាស់...."

"ក្នុងភ្នែករបស់ខ្ញុំ ខ្ញុំឃើញស្តែងច្បាស់ហើយថាjimin ជាមនុស្សប្រុសបែបមិច គេល្អខ្លាំងណាស់ ហើយគេក៏ធ្វើឲ្យខ្ញុំមានសេចក្តីសុខដល់ថ្នាក់គិតថាវាជាក្តីសុបិន ដែលខ្ញុំតែងតែចង់បាន "

"Jungkook លោក..." Jessi នាងប្រឹងស្រែកឡើងដោយទេកមុខសឹងតែចង់ យំហើយ "លោកធ្វើឲ្យខ្ញុំអស់សង្ឃឹមណាស់anna ច្បាស់ជា ខូចចិត្តដោយសារទង្វើរបស់លោក ព្រោះលោកធ្វើខ្លួនទៅក្រាបក្បាលលង់ស្រលាញ់អាឃាតករ..."និយាយចប់នាងដលរស្រវាយកកាបូបស្ពាយ ហើយងើបឈរឡើងមុននិងយាយត។

"ខ្ញុំទៅវិញសិនហើយ jungkook លោកគួរតែគិតរភងនេះឲ្យច្បាស់លាស់ផង "

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now