PART 22 : ពេញមួយយប់

888 85 5
                                    


នេះបើគិតទៅ វាប្រហែលជាមួយអាទិត្យទៅហើយ ដែល jungkook នាយមិនបានត្រឡប់មកភូមិគ្រឹះវិញ ដោយគេបាននៅក្នុងកាស៊ីណូទំនើបបែបក្លាសិកមួយរបស់បងបងប្រុសទីមួយរបស់ខ្លួន ។ គិតមើលទៅនាយពិតជាអស្ចារ្យណាស់ដែលហ៊ានធ្វើចរឹកក្រអឺតក្រទម ដាក់ jimin ដូចជាមនុស្សមិនដែលស្គាល់គ្នា តែក្នុងចិត្តវិញគឺចាប់ផ្តើម មានអារម្មណ៍យ៉ាប់យ៉ឺនបំផុត មិនថាផ្លូវកាយនិងផ្លូវភេទ ។

ហេតុអ្វីបានជាគេមានអារម្មណ៍ថា ស្រេកឃ្លានក្មេងប្រុស បញ្ញើរក្អែកម្នាក់និងបែបនេះ ឲ្យតែនៅពេលរាត្រីគេតែងតែ ត្រូវបានយល់សប្តិអាក្រក់ហៅដង្ហោយឲ្យទៅរកក្មេងម្នាក់នោះរហូត ចាប់តាំងពីបានភ្លក់នៅរាងកាយដែលអស្ចារ្យមួយនោះមក វាតែងតែតាមលងបន្លាចមិនឈប់ តាមចង់កម្មចងពាដល់ថ្នាក់នេះ វាពិតជាមួម៉ៅខ្លាំងណាស់ ។

" ហើុយ...អាក្មេងនិងពិតជាថោកទាបណាស់ " jungkookស្រែកជេរ ហើយបោកក្បាលទៅនិងចង្កូតឡានខ្លាំងៗ ព្រោះខ្លួនមិនដែលបានជួបមុខរបស់ jimin ព្រោះគេមិនអាចត្រេកត្រអាលស្ទុះទៅចាប់អោបថើបរាងកាយមួយនោះ ពេលខ្លះគ្រាន់តែរាងកាយក្មេងនោះ ដើរកាត់មុខក៏ធ្វើឲ្យខ្លួនរសាប់រសល់មិននៅស្ងៀម ។

" សួរស្តីលោកប្រុសតូច " អ្នកទទួលភ្ញៀវស្រី ងើបឈរហើយញញឹមរាក់ទាក់ភ្លាម ដោយរាងសង្ហាងាកឃើញហើយ ញញឹមតប ហើយដើរចូលទៅជណ្តើរប្រអប់បាត់ មិននិយាយអ្វីទាំងអស់ ព្រោះតែខួរក្បាលត្រូវបានគិតអ្វីផ្សេង ចំណែកឯងខ្លួនប្រាណគឺចាប់ផ្តើមក្តៅអន្ទះអន្ទែងមិនឈប់ឈរ ។

" ហេតុអ្វីទៅ លោកអើយ..." Jungkook ស្រែកខ្លាំងៗម្តងទៀតពេលនៅក្នុងជណ្តើរនោះ ព្យាយាមរម្ងាប់អារម្មណ៍តណ្ហាជាមួយនិង jimin ឲ្យផុតពីខួរក្បាល តែមិចបានជាមិនរលុប នេះចង់សម្លាប់គេហើយមែនទេ តើគេត្រូវខលឲ្យ jimin មកដោះខោអាវហើយឡើងលើគ្រែនៅកាសុីណូមួយនេះទេ ព្រោះតែក្មេងម្នាក់នោះមួយគតដែលប្រហើនឲ្យគេនឹកនាមិនឈប់។

" ឯងជាគ្រូធ្មប់មែនទេ បានជាហ៊ានដាក់ចិត្តឲ្យយើងនឹកនាឯងមិនឈប់" គេស្រែកសួរតិច បន្ទាប់ពីទ្វារជណ្តើរបើកគេក៏មិនបានចេញទៅណា ហើយចុចចបិទទៅវិញឲ្យចុះទៅនៅជាន់ខាងក្រោម ។ យប់មួយនេះគេនិងត្រឡប់ទៅផ្ទះ ព្រោះមិនងាចដេកតែម្នាក់ឯងទៀតទេ បើគ្មានភួយសាចក្តៅៗយកមកអោបក្រសោបបាន។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now