PART 45+46 : ខ្ញុំព្រម💔

798 76 13
                                    

  បន្ទាប់ពីលាងរបួស ឲ្យ jimin ហើយរូបគេក៏បានដើរចេញមកក្រៅដើម្បីស្តាប់ពីអាការៈរបស់កូនប្រុសខ្លួន ។

" អ្នកនាង jessi កូនខ្ញុំយ៉ាងមិចហើយ...." ទាំងពីអង្គុយលាងរបួសហើយ ក៏រូបគេមិនបានខ្វល់អ្វីដែរ ព្រោះតែចង់ជួបមុខកូនតែម្នាក់របស់គេ ។

  " ក្មេងមានអាការៈធ្ងន់ធ្ងរណាស់ ព្រោះតែអាការៈខាងក្នុងគឺមានការគ្រាំច្រើន ទោះមិនមានឈាមដាបប្រលាក់មកខាងក្រៅក៏ដោយយើងត្រូវ យកទៅព្យាបាលភ្លាមៗ " សម្តីរបស់គ្រូពេទ្យ Jessi បានធ្វើឲ្យអ្នកចាំស្តាប់អស់ជំហរមិនតិចទេ ។

  " Gogo មានអាការធ្ងន់ធ្ងរមែនទេ ...មិនអាចទេ កូនរបស់ប៉ាៗ..."

  "ឯងអាចធ្វើចិត្តបានខ្លះណា "

" បានណាអ្នកគ្រូ អ្នកគ្រូអាចជួយព្យាបាលក្មេងបាន អស់ប៉ុន្មានក៏ខ្ញុំព្រមដែរ អោយតែកូនខ្ញុំជាពីរបួសនេះ ..ហ្ហឹក..." រាងតូចចាប់ផ្តើមយំមក ដែលធ្វើឲ្យស្រីស្អាត ចាប់ផ្តើមធ្វើតួទេពអប្សរមកម្តងទៀត។

" កុំភ័យអីណា..ខ្ញុំបាននិងជួយឯង តែទីនេះមិនមានឧបករណ៍គ្រប់គ្រាន់ទេ ខ្ញុំថានិងបញ្ជូនក្មេងតូចទៅទីក្រុងធំ ដើម្បីព្យាបាល តែខ្ញុំខ្លាចថាឯងមិនមានសម្ថតភាព រកលុយមកព្យាបាលកូនទេ "

  " តើប៉ុន្មានទៅ ខ្ញុំមិនបានខ្វល់ច្រើននោះទេ "

  " ជាង២០លាន ឬក៏អាចលើសជាងបន្តិច"

  " ២០លានមែនទេ...." រាងតូចស្រែកបែបភ្ងាក់ផ្អើល ព្រោះច្រើនខ្លាំងណាស់ វាលើសពីសម្ថភាពរបស់គេទៅហើយ ។

" ឯងមានសិទ្ធិរើសហើយតើ ថាចង់ឲ្យកូនរស់ឬក៏ស្លាប់ "

  " ខ្ញុំព្យាបាលកូន...ខ្ញុំមិនបានខ្វល់អ្វីទៀតដែរ ព្រោះគ្រឿងអលង្ការថ្លៃៗ យកទៅលក់សិនព្រោះអាចជួយបានខ្លះ...ហ្ហឹកៗ.." រាងតូចស្រក់ទឹកភ្នែកមកដូចទឹកភ្លៀង តែធ្វើឲ្យនាង jessiស្តាប់ឡើងដោយការមិនសប្បាយចិត្តសោះ អាម្នាក់បានគ្រឿងអលង្ការពីណាច្រើនបែបនេះ ។

" តើបានប្រាក់ពីណាថែមទៀត បើចាយ២ថ្ងៃនិង " នាងប្រើសម្តីស្រទន់បន្តិច ពេលគម្រោងការអាក្រក់ចាប់ផ្តើមកើតឡើង " ខ្ញុំមានការងារឲ្យឯងមួយ គឺបានលុយមកច្រើនៗ តាមចិត្តដែលឯងចង់បាន "

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now