PART 34 : រងចាំឲ្យដឹងលទ្ធផល

784 81 1
                                    

" តែ jungkook...នេះគេបានប្រាប់ហើយតើថាជាកូនរបស់គេជាមួយនិងស្វាមីរបស់គេនោះ លោកនៅសង្ស័យអ្វីទៀតលោកគួរតែដោះលេងគេទៅ កុំមករញ៉េរញ៉ៃនិងគេទៀតអី "

" អត់ទេ ខ្ញុំមិនទៅដាច់ខាតដរាបណា ខ្ញុំមិនទាន់ដឹងថាកូនតូចរបស់ jimin ជាកូនរបស់អ្នកណា "

" Jungkook...មិនបាន..."

" បើនាងមិនជួយទេ ខ្ញុំអ្នកធ្វើខ្លួនឯងក៏បាន វាមិនពិបាកទេ " នាយចាប់ផ្តើមប្រើប្រយោគ បិទសិទ្ធិយ៉ាងលឿន ដោយធ្វើឲ្យនាងរហ័សងក់ក្បាល ។

" បាន ខ្ញុំជួយលោកក៏បាន "

" ល្អណាស់ ខ្ញុំអគុណនាងច្រើនហើយ មិត្តល្អរបស់ខ្ញុំ " នាយងាកមកញញឹមតិចៗ ។

" ចាស...តែថាបើកូនប្រុសរបស់jimin មិនមានឈាមដូចលោកនោះគិតយ៉ាងមិចទៅ "

" ខ្ញុំមិនទាន់អស់សង្ស័យទេ ដឹងទេនៅពេលដែលខ្ញុំបានដេកជាមួយគ្នាគឺមិនបានការពារជាប់លាប់ ក្នុងខ្លួនរបស់ខ្ញុំគឺសង្ស័យមិនទាន់អស់ទេ " សម្តីរបស់ jungkook បានធ្វើឲ្យ Jessi នាងចង់ក្អួតឈាមមកម្តងៗ ។

" ខ្ញុំសួរម្តងទៀត ថាបើមិនមែន "

" បានហើយ...បើមិនមែនខ្ញុំនិងចេញទៅទីក្រុងធំវិញនិងឯង " គ្រាន់តែលឺប្រយោគបែបនាងរហ័សញញឹមឡើង តែសម្រាប់ jungkook វិញនៅតែប្រយោគជឿជាក់ដូចមិនអ៊ីចឹង " តែបើកូនប្រុសនោះជារបស់ខ្ញុំ ខ្ញុំនឹងយកទៅនៅវិមានវិញ គ្មានផ្លូវឲ្យមកនៅកន្លែងល្ហាមៗបែបនិងទេ "

" Jung...លោក..." នាងស្រែកចាចឡើង តាមរបៀបជំទាស់បញ្ជា ។

" បើគេជាកូនខ្ញុំហើយ គឺខ្ញុំមានសិទ្ធិចិញ្ចឹមនិងហើយ តោះឆាប់ទៅបូមឈាមទៅ " និយាយចប់នាយដើរទៅក្នុងមន្ទីពេទ្យវិញ ដោយមិនបានខ្វល់និងនាង ។

ចំណែកឯង jessi វិញនាងបានត្រឹមតែលួចគិតក្នុងចិត្ត ពេលដែលមិនដឹងថាត្រូវធ្វើយ៉ាងមិចទៀត ប្រសិនបើឈាមក្មេងម្នាក់ដូច គឺនាងកាន់តែពិបាកកំចាត់ហើយ ។

.....

" Jimin..ម្នាក់នេះមែនទេជាប៉ាបង្កើតរបស់ក្មួយបង " បន្ទាប់ពីមើល jimin យំបានបន្តិច គេងាកទៅសួរយ៉ាងរហ័ស ព្រោះតែចង់កាត់បរិយាកាសដែលធុញធប់មិនឈប់។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now