PART 05: ចោទប្រកាន់!!

769 70 0
                                    


  " អគុណ jungkook ចាំទៅដល់សណ្ឋាគារចាំខ្ញុំខលទៅលោកម្តងទៀត តើដឹងទេ "

   ឡានបានចូលមកដល់ចំណតឡានក្រោមដី ដោយនាងងាកទៅញញឹមអគុណដាក់ប្រុសសង្ហាដែលនៅនិងមុខចង្កូតឡាន មុននិងនិយាយ ។

    "  Jungkook ខ្ញុំមានរឿងចង់ប្រាប់លោកណា គឺថា..." ម្ចាស់ឈ្មោះលឺហើយងាកមកមើលយ៉ាងលឿន ដោយមិនភ្លេចធ្វើអាការៈបែបងឿងឆ្ងល់ ។

" តើមានរឿងអ្វីមែនទេ ? ឬមួយក៏កូនចៅខ្ញុំធ្វើអ្វីឲ្យនាងមិនពេញចិត្តមែនទេ " នាយកាន់តែសួរ ស្រីស្រស់កាន់តែធ្វើមុខបែស្រពាប់ស្រពោន ។

" គឺថា...ហើុយ...ខ្ញុំមិនចង់ប្រាប់លោកសោះ jungkook គឺខ្ញុំមិនចង់ឲ្យមានបញ្ហា..."  Jessi ដកដង្ហើមធំ ។

" ប្រាប់មក...ខ្ញុំនិងនាងជាមិត្តនិងគ្នាយូរហើយ បើមិនប្រាប់ដូចជាមិនកើតទេ នាងមិនមានភាពស្មោះត្រង់មែនទេ " ពេលមិត្តភិក្តស្រីដូចជាមិនចង់និយាយបែបនេះ គេសួរឡើងដោយមិនទុកចិត្ត ។

" សូមលោកកុំស្តីឲ្យ...អ្នកបម្រើលោកណា " ពេលលឺសម្តីបែបនេះ jungkook កាន់តែជ្រួញចិញ្ចើមឆ្ងល់ ដោយលាយនិងអារម្មណ៍មួម៉ៅមកជាមួយ ដោយទឹកមុខបែបធ្វើឲ្យ នាងកាន់តែមានអារម្មណ៍ដិតតែម្តង ។

" អ្នកបម្រើម្នាក់ណា.?.. jimin karina មែនទេ?..ហើយអាក្មេងម្នាក់និង វាធ្វើអីឲ្យទើសចិត្តមែនទេ "

" មិនមែនទេ jungkook..គេម្នាក់នោះមិនបានធ្វើអំពើអ្វីដែលខ្ញុំទាស់ចិត្តទេ..គឺថាគេបានប្រើពាក្យពេចន៍បែបមើលងាយលោកពេក " សម្តីរបស់នាងកាន់តែធ្វើឲ្យ Jung kook មួម៉ៅ ។

  " ពាក្យពេចន៍បែបមិច? ឆាប់ប្រាប់មក jessi "

  " គឺគេបាននិយាយប្រាប់ខ្ញុំតាមឬកពារបែបក្អេងក្អាងម្តងថា គេនិងលោកត្រៀមការជាមួយគ្នាឆាប់ៗ ហើយមិនឲ្យខ្ញុំទៅ រញ៉េរញ៉ៃនិងលោកទេ ហើយមានទៀតគេប្រាប់ថាលោកមានម្ចាស់ហើយដែរ មានឈ្មោះទៀតគឺជា jimin karina ក្មេងបម្រើលោកនិងហើយ ខ្ញុំពិតជាមានអារម្មណ៍ថាមិនសប្បាយចិត្តសោះ ពេលលឺគេនិយាយបែបក្អេងក្អាង ច្រលើសបើសបែបនេះ "  jungkook ស្តាប់ហើយមាន អារម្មណ៍ចាប់ផ្តើមក្តៅឈួល ផ្កាភ្លើងចាប់ផ្តើមពុះកញ្ជោលចេញមក ។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now