PART 31+32 : បេះដូងប្រះជាចម្រៀកៗ

815 83 3
                                    

រយះពេលវះកាត់យកកូនចេញក៏ចាប់ផ្តើមកើតឡើង ដោយទុកឲ្យបុរសម្នាក់ ឈររងចាំអន្ទះអន្ទែង តែមិនយូរប៉ុន្មានភ្លើងក្នុងបន្ទប់ក៏ត្រូវបានបិទ នេះបានឲ្យដឹងហើយថាការវះកាត់គឺរួចរាល់ហើយ។

" តើលោកជាប៉ារបស់ក្មេងក្នុងផ្ទៃមែនទេ ចាស " doctor jessi បើកទ្វារមកហើយសួរ ដោយទុកឲ្យ Kris ងក់ក្បាលទាំងស្ទាក់ស្ទើមិនតិចទេ ។

" បា..បាទមែនហើយ ខ្ញុំជាប៉ារបស់កូនក្នុងផ្ទៃ មានការអ្វីមែនទេ ហើយកូនខ្ញុំ សុខភាពល្អមែនទេ " នាងស្តាប់ហើយ ចាប់ផ្តើមពិចារណាបន្តិច មិនអាចទេកូនង៉ាដែលទើបនិងកើត គឺមិនបានកាត់សាច់ឈាមគ្នាសោះ ។

" តែកូនលោកដូចមិនបានកាត់ទម្រង់មុខលោកសោះ សូម្បីកែវភ្នែក " នាងនៅតែជជីកសួរដូចដើម ដែលធ្វើឲ្យប៉ាក្លែងក្លាយ អាក់ការនិយាយមិនតិចទេ ។

" ខ្ញុំថា.. . អ្នកគ្រូពេទ្យមកច្រឡំធំហើយ កូនប្រុសខ្ញុំកើតមួយទាំងមូល មិនឲ្យកាត់មកខ្ញុំ បើមិនអ៊ីចឹងកាត់តាមឈាមតាយាយគេដែរ " Kris តម្លើងសម្លេងបន្តិច ដោយទុកឲ្យ នាងកាត់តែច្របូកច្របល់បន្ថែម ។

" តែថា..." សម្តីនាងនិយាយមិនទាន់ចប់ផង ក៏ត្រូវគិលានុបដ្ឋាកាស្រីម្នាក់បន្លឺឡើង។

" មែនហើយអ្នកគ្រូពេទ្យ នេះស្វាមីអ្នកជំងឺរ៉ាយរ៉ាប់អស់ហើយ នៅសង្ស័យអ្វីទៀត ខ្ញុំថាអ្នកគ្រូកុំចេះដឹងរឿងគេពេកអី គួរតែដោះលេងឲ្យបានសុខខ្លួនខ្លះទៅ " នាងនិយាយចប់ហើយ ងាកមកញញឹមញញែមដាក់ Kris មុននិងបន្តប្រយោគថែម។

" លោកចាំបន្តិចតិចទៅ ព្រោះភរិយារបស់លោកគឺទើបតែដូរបំពង់ស្បូនចោលអម្បាញ់មិញទេ ហើយប្រហែលជាថ្ងៃស្អែកអាចគាត់ភ្ងាក់ខ្លួនបានណា ណាមួយពួកយើងនិងដូរទៅដាក់បន្ទប់ vip "

" ហើយចុះកូនប្រុសខ្ញុំ"

" ខាងរបស់យើងបានបញ្ជូនទៅបន្ទប់របស់អ្នកម៉ាក់ហើយ លោក ចាំរួចរាល់ខ្ញុំនិងប្រញាប់ប្រាប់លោកម្តងទៀតណា "

" បានហើយ អស់ការងារហើយខ្ញុំទៅសិន " Jessi មិនចង់ស្តាប់អ្វីច្រើន ក្រៅពីប្រើពាក្យលាទាំងទឹកមុខក្រមូវមិនឈប់។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now