PART 48 : មិនទាន់ឆ្អែត(18+)

897 64 2
                                    

" លោកថៅកែចាស នៅស្អែកព្រឹកនេះខ្ញុំនិងបញ្ជូនក្មេងប្រុសឲ្យថៅកែណា ហើយថៅកែចាត់ការគេឲ្យពេញចិត្តទៅ បើចង់ឲ្យប្រាក់ទៅគេក៏បានដែរ គេមិនប្រកាន់ទេ " នាងបាននិយាយទូរស័ព្ទជាមួយបុរសម្នាក់ទៀតទាំងសើចក្អាកក្អាយមិនឈប់ ។

( ល្អតាមនិងណា អូនសម្លាញ់...) សម្លេងសើវរបស់អ្នកម្ខាងទៀតដោយភាពពេញចិត្ត ។

" ចាសលោកថៅកែ បានហើយណា ជំលាបលា ខ្ញុំស្រលាញ់ថៅកែខ្លាំងៗ ជុបៗ..." នាងញិកញ៉ក់តិចតួច ដោយមិនភ្លេច ចុចបិទទូរស័ព្ទយ៉ាងលឿន មុននិងនិយាយតិចៗតែម្នាក់ឯង។

" ដល់ម៉ោងដែលអាល្ងល់ឯង មកប្រគេនខ្លួនប្រាណទៅប្រុសមិនស្គាល់មុខហើយ អាល្ងង់ ឆឹស " សម្លេងរបស់នាងចាប់ផ្តើមសើចក្អាកក្អាយឡើង តែក៏ត្រូវផ្អាកភ្លាមៗពេលឮសម្រឹបជើងមនុស្សដើរមក ឈប់នៅក្រោយខ្នងនាង ទើបងាកទៅមើលយ៉ាងលឿន។

"ដុកទ័រ lusir នេះលោកមានការអ្វីមែនទេ "

" គឺមានការនិងណា បានមកសួរអ្នកគ្រូពេទ្យ jessi សុំទោសផងប្រហែលកាត់ចង្វាក់ហើយ " គាត់និយាយបែបក្រែងចិត្តតិចតួច ។

"មិនអីទេ ខ្ញុំមិនបានមួម៉ៅឯណា តែថាខ្ញុំក៏ចង់អរគុណលោកឲ្យច្រើនៗដែរ ព្រោះពេលម្សិលមិញនិងដែលជួយមើលក្មេងឲ្យខ្ញុំ អគុណខ្លាំងណាស់"

" ខ្ញុំទទួលក៏បាន តែថាម្សិលមិញនាងក៏ទំនេរមកជួយមើលក្មេងៗដូចគ្នា នេះអគុណតែម្ខាងដូចវាមិនកើតទេ " ដុកទ័រខាងផ្នែកពេទ្យកុមារប្រចាំគ្លីនិក អរគុណនាងបន្តិច ។

"ខ្ញុំឃើញលោករវល់ច្រើន ទើបដើរទៅជួយ តែសំណាងដែលក្មេងមិនបានកើតអីធ្ងន់ធ្ងរនោះ" នាងធ្វើជានិយាយពន្យល់ ។

"ហ្នឹងហើយយ៉ាងណាក៏អរគុណដុកទ័រ jessi ដូចគ្នា តែដុកទ័រមានឃើញម្តាយរបស់ទារកតូចនេះទេ ខ្ញុំអង្គុយចាំយូរហើយ ឲ្យមកយកកូនទៅផ្ទះវិញ តែមិនឃើញសូម្បីតែស្រមោល មិនដឹងថាទៅណាបាត់ទេ" ពេទ្យកុមារនិយាយ បែបចម្ងល់ឡើងមក តែសម្រាប់ jessi វិញនាងបាមលួចញញឹមពេញចិត្ដ ព្រោះប្រុសម្នាក់នោះម៉េចនឹងមកបានទៅក្នុង ពេលដែលត្រូវនាងបោកឲ្យវិលក្បុង មិនថាជាខាងពេទ្យ ហើយគូរសត្រូវនាងផង ។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now