PART 19 : មិនមែនទេ

797 74 3
                                    

បន្ទាប់ពីទទួលដំណឹងពីអ្នកបម្រើស្រីហើយ jimin ដើរ អោនមុខចូលទៅក្នុងភូមិគ្រឹះទាំងទឹកមុខរលីងរលោងរកយំ មិនឈប់ ព្រោះតែបាននឹកឃើញនៅរឿងរ៉ាវអាក្រក់កាលពីយប់កន្លងទៅនៅភាពព្រៃផ្សៃរបស់លោកប្រុសខ្លួន ដែលបានញាំញីរាងកាយខ្លួនមិនថាខាងផ្លូវកាយនិងផ្លូវចិត្ត ។

" ហ៎រ jimin កើតអ្វីមែនទេបានជាដើរយំអញ្ចឹង នេះកុំប្រាប់ថាឈ្លោះគ្នាជាមួយសង្សារណា " jessi ដើរមកជិតហើយរហ័សរាក់ទាក់តាមប្រយោគដែលធ្វើឲ្យ Jimin គេភ្ងាក់ផ្អើលមិនស្ទើរ ។

" អឺ..គឺ..អ្នកនាង... " Jimin លេបទឹកមាត់បន្តិច មុននិងបោះសម្តីតគេចការសួរ " អឺ..អ្នកនាង jessi មកទីនេះជាមួយលោកប្រុសមែនទេ "

" មែនហើយ ថ្ងៃនេះណាខ្ញុំត្រូវបាន jungkook មកទទួលញាំុបាយ "

" បាទ " jimin ងក់ក្បាលតិចៗ ហើយអោនមុខចុះមកវិញដោយបេះដូងលួចឈឺពឺតផ្សារមិនឈប់ មើលទៅនារីនៅនិងមុខម្នាក់នេះគឺសាកសមនិងអ្នកប្រុសដែលខ្លួនលួចស្រលាញ់បំផុត ។

" នេះឯងមិនទាន់បានឆ្លើយសំណួរខ្ញុំទេណា "

" បាទ តើអ្នកនាងចង់សួរអ្វីមែនទេ ?" Jimin ហើយមកសូរទាំងងីងើ ទើប jessi នាងរហ័សញញឹមដាក់។

" នេះសង្សាររករឿងមែនទេ បានជាឯងដើរមកសឹងតែយំ"

" មិនមែនទេ អ្នកនាងគឺគាត់ជាអ្នកស្គាល់គ្នាបែបជិតដិតជាមួយខ្ញុំនោះទេ " jessi នាងស្តាប់ហើយងក់ក្បាលតិចៗ ។

" អ៎រ ហើយនេះខ្ញុំគិតថាមិនមែនយំដោយសារ jungkook ទេណា " ដោយសំណួរបាញ់ចំៗពេក ទើប Jimin ងើយមើលមុខហើយបើកភ្នែកធំបង្ហាញឲ្យឃើញកាយវិការគ្រប់បែបយ៉ាង ទើបជាឪកាសដែល jessi នាងមើលឃើញនៅស្នាមក្រហមពេញកជាច្រើន ។

" ហើយស្មាមក្រហមពេញកនោះឯង កើតអ្វីមែនទេ " នាងបានដឹងរួចទៅហើយថាស្នាមនោះជាស្នាមអ្វី តែនាងសុខចិត្តសួរដេញ ដោយក្នុងអារម្មណ៍វិញគឺមួម៉ៅចង់ស្រែកសួរទៅហើយ។

" គឺខ្ញុំប្រតិកម្មជាមួយដើមគិនឆាយ ទើបខ្ញុំអេសនិងចង់ដាច់សាច់ទៅហើយ..." Jimin ចាប់ផ្តើមនិយាយដាច់ ហើយលើកដៃធ្វើជាអេសក ដោយទឹកមុខស្លេកស្លាំង តិចតួច។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now