PART 36 : មិនពិត!!

764 87 5
                                    

ប្រហែលជាបើកឡានអស់មួយសន្ទុះមក ឡានទំនើបពណ៌ខ្មៅក៏បានចតចូលទៅក្នុង ផ្ទះមួយកន្លែង ដោយផ្ទះនៅម្ខាងទៀតគឺធំល្អ ចំណែកឯងម្ខាងទៀតគឺតូចល្មម បើដៅឲ្យច្បាស់នោះគឺជាផ្ទះរបស់ jimin karinaនិងហើយ។

" អគុណលោកហើយដែលបានជូនមក " បន្ទាប់ពីចពីលើឡានហើយ រាងតូចអោនអគុណបន្តិច តែសម្រាប់ប្រុសចិត្តច្រើនវិញ មិនទទួលហើយដើរទៅយកវ៉ាលី រួចដើរទៅចាំនិងមុខទ្វារស្រេច ដោយទុកឲ្យ jimin តានតឹងនិងកាយវិការនាយមិនឈប់សោះ។

" មិនទទួលទេ មើលដើរយឺតៗសិនទៅ " គេទម្លាក់វ៉ាលីចុះ រួចដើរទៅជិតរាងតូចដើម្បីជួយទប់។

" ខ្ញុំគិតថាលោកគួរតែត្រឡប់ទៅវិញទៅ បើលោកប៉ាក្មេកខ្ញុំឃើញក៏វាមិនមែនជារឿងល្អដែរ "

" ប៉ាក្មេកហ៎េ មើលឲ្យច្រើនទៅថាផ្ទះដូចជារន្ធកណ្តុរ នេះចេះឲ្យកូនប្រសារនិងប្តីរបស់ឯងនៅទីនេះកើត " គេសម្លឹងមើលសភាពបន្ទប់នៅខាងក្រៅ ទាំងរអើមតិចៗ ។

" មកពីគាត់តាមចិត្តខ្ញុំទៅវិញទេ លោកមានបញ្ហាអ្វីទៀត" jimin បង្វែរដៃបីកូន មុននិងប្រុងយកកូនសោរចាក់ទ្វារ តែត្រូវប្រុសសង្ហារកញ្ឆក់សោរយកមកកាន់ហើយចាក់ទ្វារចូលទៅក្នុង មុននិងលើកកាន់វ៉ាលីដើរចូល ដោយទុកឲ្យ jimin និងកូន មើលទាំងគ្មានកម្លាំងកំហែង អ្នកណាទៅឈ្លោះឈ្នះនោះ បើនាយមិនដែលស្តាប់គេផង ចង់ជេរដល់ទៅ១០ជាតិទៀតក៏មិនឈ្នះដែរ។

" ខ្ញុំថាឯងគួររើទៅផ្ទះធំនោះវិញទៅ វាមានផាសុកភាពជាងនៅទីនេះ ចុះបើក្មេងមានបញ្ហានោះឯងគិតយ៉ាងមិច?"

" ចុះលោកទៅចង់ដឹងធ្វើស្អី វាជាក្តីសុខគ្រួសារខ្ញុំណាមួយ ប៉ាក្មេកគាត់ក៏មិនចូលចិត្តទម្លាប់អ៊ូអរទេ ខ្ញុំអគុណលោកជាលើកចុងក្រោយហើយ អគុណដែលបានជូនកូននិងខ្ញុំមក " រាងតូចបង្ហើមប្រយោគអគុណដោយទឹកមុខស្មើរធេង រួចដើរបីកូនទៅក្នុងបន្ទប់មួយទៀត ខណះ jungkook វិញគឺបន្តដើរតាមមិនឈប់សោះ ។

" ខ្ញុំនិងទៅទិញវីឡាឲ្យធំជាងនេះ២ដង ឲ្យផ្ទេរសិទ្ធិឲ្យឯង "

" ខ្ញុំថាមិនលំបាកទេ ខ្ញុំមានលុយសម្រាប់ទិញរបស់របរហើយ បើខ្ញុំចង់បានផ្ទះនោះគឺទិញយូរមកហើយ តែសម្បត្តិផ្ទះប៉ុណ្ណេះគឺខ្ញុំនៅបាន លោកកុំមកបារម្ភពេកអី " jungkook ស្តាប់ហើយស្រាប់តែគេ ខ្នើសចិត្តខឹងនិងរាងតូចមួយរំពេច ហេតុអ្វីរឹងក្បាលបែបនេះ។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Nơi câu chuyện tồn tại. Hãy khám phá bây giờ