PART 29 : ខ្ញុំបញ្ឈប់ចិត្តនឹកមិនបាន

768 88 4
                                    

" មានអីខឹងទៅរឿងនិងឥតប្រយោជន៍ទេ  លោកកុំខ្វល់ពេកអីណា jungkook ...ខ្ញុំនិយាយលេងសើចទេណា កុំខឹងពេក" Jessi  ក្តាប់ដៃនិងស្លាបព្រាយ៉ាងណែន លួចខឹងនិង jungkook នេះមាត់រឹងដល់ហើយ ទង្វើនាយកំពុងតែនៅអាល័យ ដល់ថ្នាក់លេបបាយទាំងអួលហើយ រង្វង់ភ្នែកខ្មៅដក់គេងមិនលក់ហើយ នៅមាត់រឹងដល់ណាទៀត។

" កុំលេងសើច ខ្ញុំអត់ចូលចិត្តទេ "

" ចាស ខ្ញុំលេងសើចសោះ លោកគួរតែដឹងហើយ ថា jiminគេប្រហែលជារៀបការរួចរាល់ហើយ បើស្មានៗទៅ ប្រហែលមានកូនចិញ្ចឹមមួយទុកបណ្តើរហើយ ...គ្រាន់តែស្រម៉ៃក៏មានក្តីសុខតាមដែរ..ហិសៗ.." នាងសើចតិចៗ មុននិងប្រើពាក្យសម្តីឌឺដង ដោយទុកឲ្យអ្នកស្តាប់ដូច jungkook ខាំធ្មេញក្រឺតៗ ថ្ពាល់ចាប់ផ្តើមប៉ោងឡើង ដើម្បីទប់កំហឹងខឹងឆួល ។

" មិនលឺខ្ញុំនិយាយទេមែនទេ ថាកុំឲ្យនិយាយពីគេ បានហើយ ខ្ញុំឆ្អែតហើយ " និយាយចប់គេដើរត្រុយទៅបាត់ ដោយទុកឲ្យអ្នកអង្គុយស្រែកឡូឡា ។

" ស្អីគេ..គ្រាន់និយាយពីវាតិចតួចលោកប្រើពាក្យថាឆ្អែត នេះប្រើពាក្យថាល្ងង់ឬក៏ភ្លើទៅនៀក "  នាងទម្លាក់ស្លាបព្រាខ្លាំងៗ មុននិងងើបព្រុសពីកៅអី។

" អ្នកនាងហូបឆ្អែតហើយមែនទេ? " Rika ដើរចោលមកសួរ។

" មិនឃើញខ្ញុំងើបទេមែនទេ ល្ងង់ៗ ទាំងចៅហ្វាយនិងកូនចៅ" នាងងាកស្រែកគំហគដាក់ស្រីតូចល្អិត មុននិងដើរចេញទៅក្រៅ ។

  " ជេរទៀត សួរគួរសមសោះនាងស្រីកញ្ជោង បើនៅទៀតប្រហែលចាប់ផ្កាប់និងក្បាលមិនខានទេលោកអើយ " នាងរអ៊ូឡើងខ្លាំងៗ ។

.....

  ក្រឹប..!!

  សម្លេងបិទទ្វារបន្ទប់បានត្រូវបន្លឺ ដោយបន្សល់ឲ្យនាយសង្ហារដកដង្ហើមធំ មុននិងឈានជើងទៅអង្គុយនៅលើគ្រែ ភាពវេទនានៃអារម្មណ៍អួលណែននៅក្នុងទ្រូង ទោះចង់ បំភ្លេចក៏មិនអាចធ្ចើបាន។

   " សំបុត្រនេះនៅដដែល " នាយលូកយកសំបុត្រ ដែលទុកនៅនិងក្នុងទូយកមកពិនិត្យថ្នមៗ ដោយសំបុត្រមួយនេះគឺជាសំបុត្ររបស់ jimin ផ្ងើរទុកឲ្យគេ ។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now