PART 08: ប្រុសមាយា!!

750 65 1
                                    

" តាមចិត្តនាង ចង់ថាយ៉ាងមិចក៏ថាទៅ...អឺថ្ងៃនេះខ្ញុំមកផឹក នាងគួរតែមិនបាននិយាយរឿងឥតប្រយោជន៍នោះទេយល់ទេ តោះ cheer up ឡើងណា " គេញញឹមតិចៗ ហើយលើកកែវរបៀបជល់កែវគ្នា ដោយនាងក៏លើល cherr ដូចគ្នា ។

  " តោះផឹកទៅ ថ្ងៃនេះបើមិនស្រវឹងខ្លាំងខ្ញុំក៏មិនទៅគេងនៅខនដូរដែរ ហិសៗ.." នាងនិយាយផងលួចញញឹមដោយសមចិត្តផង ដឹងទេព្រោះផែនការណ៍ពិសេដមួយរបស់នាងនិងត្រៀមរួចរាល់ដូច ។ ព្រោះយប់ប្រហែលជាមិត្តល្អរបស់នាងអាចក្លាយជាស្វាមីនាពេលរាត្រីផងក៏មិនដឹង ។

  " ត្រូវតែអ៊ីចឹង មិត្តល្អរបស់ខ្ញុំ " បន្ទាប់ពីលើកស្រាផឹកហើយ គេញញឹមញញែមតែម្នាក់ឯង ដោយទុកឲ្យនាងងាកមកសួរទាំងឆ្ងល់ ។

  " មើលទៅលោកដូចជាសប្បាយចិត្តខ្លាំងណាស់ ប្រាប់ខ្ញុំបានទេ ថាសប្បាយចិត្តរឿងអ្វីទៅ "

  " គឺថា..គ្មានអីទេ ចុះនាងញញឹមដូចគ្នា តើ jessi នាងគិតអ្វីទៅ បានជាញញឹមញឹកញាប់បែបនេះនោះ " បន្ទាប់ពីលឺសំណួរមួយនេះហើយ ម្ចាស់ឈ្មោះរីកមុខរីកមាត់តែម្តង ។

  " គ្មានទេ មុននិងក្រោយលោកដឹងដូចគ្នានិងឯង ព្រោះខ្ញុំ កំពុងមានចិត្តលើប្រុសម្នាក់ណាដឹងទេ ហិសៗ..." សម្លេងនិយាយតិចៗបែបអឹមអៀន ខណះពេលក្នុងចិត្តគឺចាប់ផ្តើម គិតលើអ្វីផ្សេង ។

  ' យប់លោកគេចខ្លួនពីខ្ញុំមិនផុតទេ jungkook justice '

  បន្ទាប់ពីនិយាយគ្នាសំណេះសំណាលគ្នាមិនចប់ ពួកគេទាំងពីរផឹកផងរៀង រហូតដល់ស្រវឹងជ្រុលរាងខ្លួន ។

....

  "  Jungkook ខ្ញុំគិតថាវាយប់ជ្រៅ..ហើយ លោកគេងនៅក្លឹបសិនក៏បានណា " នាងដើរគ្រាហ៍នាយសង្ហា មកដល់កន្លែងគិតលុយបន្តិច ហើយងាកមកសួរដោយអាការះបែបបារម្ភ ។

" មិនបាច់ទេ...ស្មារតីខ្ញុំវាល្អខ្លាំងណាស់ នាងមិនបាច់បារម្ភទេ បើខ្ញុំវាងងុយខ្លាំង កូនចៅខ្ញុំមានវាមិនពិបាកទេយល់ទេ " សម្លេងបែបរឹងរុះបន្លឺឡើង ព្រោះនាយជាប្រុសម្នាក់ដែលចូលចិត្តប្រកែកគ្រប់រឿងតែម្តង ។

  " ចុះបើលោកគិតតែបើកទៅទាំងបែបនេះ...ហើយមានទាំងអាការៈស្រវឹង ...ចុះបើមានឧបទ្ទវហេតុមួយកើតឡើង
លោកដឹងទេខ្ញុំបារម្ភពីលោកណាស់ "

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now