PART 42+43 : ហេតុអ្វី??

763 81 5
                                    

" jimin ក របស់អូនទៅត្រូវនិងស្អីបានជាឡើងជាំនិងខ្មៅបែបនេះ មើលចុះនិង២កន្លែង " jimin ចាប់ផ្តើមភ្លឹកបន្តិច ពេលត្រូវ Kris ជម្រិតសួរ ។

" គឺ ខ្ញុំត្រូវសត្វល្អិតខាំនិងណាទើបបានជាមានស្នាមក្រហមជាំដុំៗបែបនេះ " Kris ធ្វើជាងក់ក្បាលទាំងក្នុងចិត្តរបស់គេសឹងតែអួលណែនទ្រូង គេដឹងច្បាស់ណាស់ថាស្នាមនោះគឺជាស្នាមដែលមានគេប៉ះពាល់ ស្នាមខាំញិចដែលបង្ហាញពីភាពមានម្ចាស់ ។

" អ៎រ ហើយក្មួយបងយ៉ាងមិចហើយ? នេះជាម្ហូបសម្រាប់អូន " គេរហ័សហុចម្ហូបទៅឲ្យរាងតូច មុននិងក្រឡេកទៅមើលក្មួយប្រុសសំណព្វម្តង ។

" Gogo គេគេងអម្បាញ់មិញនិងព្រោះតែបៅទឹកដោះគោឆ្អែត តែងនេះបងទិញគ្រឿងអីវ៉ាន់ទិកក្នុងទូទឹកកកច្រើនពេកហើយ ញាំុមិចនិងអស់ទៅ ខ្ញុំក្រែងចិត្តបងច្រើនណាស់ ដឹងទេ" jimin គេមិនដឹងថាបដិសេធបែបណា គឺដឹងត្រឹមតែទទួលយកដោយភាពរអៀសចិត្តនិងខ្លួនឯង ពេលមានកូនហើយបែបនេះបានដឹងថាការពឹងកម្លាំងគេដូចជាមិនស្រួលចិត្តនោះទេ ។

" មិនអីទេ នេះបងចង់ជួយខ្លះនិងណា " គេនិយាយទាំងអារម្មណ៍ជឿជាក់មុននិងសួរបន្ត ព្រោះឃើញអីវ៉ាន់ច្រើនលើសលប់ ដាក់គនិងមុខទ្វារបន្ទប់របស់ jimin " ហើយគ្រឿងដែរគេម្នាក់នោះទិញឲ្យ gogo នោះច្រើនយ៉ាងនេះហ៎េស នេះចង់ឲ្យក្មួយបងក្លាយជាព្រះរាជបុត្រមិនខានទេ "

" ចាំពេលគេមកទៅខ្ញុំនិងប្រគល់របស់នេះឲ្យទៅគេវិញ ព្រោះខ្ញុំនិងកូនមិនត្រូវការរបស់អស់ទាំងនេះទេ " jimin រហ័សឆ្លើយព្រោះគេទើបតែនឹកឃើញពីអីវ៉ាន់ដែល jungkook បានទិញឲ្យ ព្រោះតែខ្លួនបានត្រូវ jungkookពង្វក់ឲ្យភ្លើងតណ្ហាក្តៅរាលរោលនៅលើគ្រែអស់រយះពេលជាច្រើនម៉ោង ។

នេះបើ Kris មិនបានប្រាប់ពីរឿងនេះទេ ប្រហែលជាភ្លេចរហូតមិនខានទេ គ្រាន់តែគិតក៏គួរឲ្យខ្មាស់ដែរ 🌚។

" គេមិនទាន់មកទេហ៎េ "

" នៅទេ..."

" នេះបើបងមកដល់ប្រហែលគេកម្ចាយបងឲ្យចេញពីផ្ទះមិនខានទេ "

" គេមិនមកកាន់តែល្អហើយ ទៅយូរៗទៅកុំឲ្យខ្ញុំកាន់តែពិបាកអី " មាត់ខុសពីចិត្តរបស់ jimin បាននិយាយឡើង តែនៅក្នុងចិត្តវិញកាន់តែពិបាកទ្វេរឡើង។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now