PART 15 : សុំលា (10+)

1.1K 82 2
                                    

ព្រឹកថ្ងៃថ្មីក៏បានកើតឡើង  តែមិនមែនជាថ្ងៃដែលមានស្នាមញញឹមហើយមានក្តីសុខទេ វាត្រឹមជាឋាននរកសម្រាប់ក្មេងតូចកំសត់ jimin karina ដែលខ្លួនប្រាណមួយទាំងមូលមិនអាចងើបបាន ព្រោះតែយប់មិញត្រូវបាន បុរសដែលដេកនៅជិតខ្លួន បានធ្វើបាបហើយញាំញីរាងកាយយ៉ាងព្រៃផ្សៃបំផុត រហូតដល់ងើបពីគ្រែលេងរួច។

    " ហឹម..ហ្ហឹកៗ.." សម្លេងយំតិចៗរបស់ jimin បន្លឺឡើងខ្សាវៗ ព្រោះតែដងខ្លួនទាំងមូលមានភាពឈឺចាប់ធ្ងន់ធ្ងរ ទោះគេខំប្រឹងពង្រឹងរាងកាយឲ្យងើបក៏មិនអាចងើបបានដែរ ។

    " ហ្ហឹកៗ..." សម្លេងយំខ្សឹបៗនៅតែបន្តមោនចេះចប់ រហូតដល់អ្នកដែលដេកលក់សុខស្រួលតែម្នាក់ឯង បានបើកភ្នែកឡើងរួចងាកទៅសម្លក់ភ្លាម។

    " ស្មើរណាឯងយាងចុះចេញពីកន្លែងគេងរបស់យើង អាក្មេងថោកទាប " ផ្តើមពាក្យសោះកក្រោះរបស់បុរសកំណាចបន្លឺឡើងមក ដោយសម្តីធ្វើឲ្យអ្នកស្តាប់ដូច jimin សឹងតែក្អួតឈាមភ្លាមៗ ។  jimin ស្តាប់លឺគ្រប់យ៉ាងហើយ គេប្រឹងត្រដរងើបមកអង្គុយ ទាំងបបូរមាត់ញ័រមិនឈប់ឈរ ព្រោះតែមិនចង់យំបង្ហាញពីភាពទន់ជ្រាយ ឲ្យនាយសង្ហាឃើញ ។

   " អូយ..សឺត..." សម្លេងស្រែកឈឺចាប់របស់រាងតូច បានធ្វើឲ្យ jungkook នាយកាន់តែមួម៉ៅលើសដើម រហូតគេធ្លោយពាក្យអាក្រក់ៗមកជាច្រើន ។

   " យប់មិញឯងមិនបាច់គិតទេ  ...បំភ្លេចចោលឲ្យអស់ ព្រោះឯងនិងទទួលបានលុយជាសំណងវិញ "

  " ខ្ញុំ...និងធ្វើតាមលោកប្រុស...ហើយបំភ្លេចវាតាំងពីម៉ោងបរទៅ..." គេតបតវិញដោយសម្លេងញ័រៗ រីឯទឹកភ្នែកវិញហូរនិងចង់រីងអស់ពីខ្លួនទៅហើយ ។

   " ល្មមងើបដើរចេញទៅបានហើយឬនៅ កុំមកអង្គុយក្នុងនេះយូរពេក..."

   " បាទ..."  Jimin ប្រាប់ខ្លីៗ ហើយចុះមកក្រោមយឺតៗ ដើម្បីដើររើសខោអាវដែលដាច់រហែកត្រង់កន្លែងខ្លះយកមកស្លៀកវិញដើម្បីបិទបាំង ហើយមិនងាយស្រួលទេទម្រាំ តែពាក់ត្រូវសឹងតែកន្លះម៉ោងទៅហើយ ដោយសារតែជើងញ័រញាក់មិនឈប់ ។

   " ខ្ញុំមិនដែលចជឿអ្នកបម្រើថ្នាក់ទាបដូចឯងទេ ប្រាប់ភាគរយបានទេថាខ្ញុំ ទទួលស្គាល់បានអត់? "  Jungkookពេបមាត់បន្តិចតាមលក្ខណះធុញទ្រាន់របស់មនុស្សប្រុសដែលសុីគេហើយមិនទទួលខុសត្រូវ ហើយឈោងដៃទៅក្បាលគ្រែដើម្បីបើកទូតូចយកលុយមួយដុំធំចេញមកក្រៅ រួចងើបឈរឡើង ដោយគេមិនភ្លេចទាញកន្សែងយកមករុំខ្លួនឲ្យជាប់ ។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now