PART 07: ខ្ញុំមិនបានកុហកទេ!

806 69 6
                                    

បន្ទាប់ពីចូលដល់បន្ទប់ទទួលភ្ញៀវហើយ នាយសង្ហាក្រឡេកមើលឆ្វេងស្តាំ ដើម្បីប្រើអ្នកបម្រើនៅជិតនោះ តែអ្នកណាម្នាក់សោះ អារម្មណ៍ទាំងប៉ុន្មានគេចាប់ផ្តើម ខឹងច្រឡោតមកម្តងទៀត ។

" ងាប់ហើយ អ្នកបម្រើច្រើនណាស់ មកស្ងាត់អីនៅពេលនិង ហើយអាក្មេងម្នាក់នេះ វាមិនទាន់ភ្ញាក់ទៀត " នាយដក ដង្ហើមចេញ មុននិងដើរឡូឡាមិនឈប់ ខណះពេលគេ ងាកឃើញសាឡុង រួចទម្លាក់ខ្លួនរាងតូចច្រលឹងតិចៗទៅលើសាឡុងទទួលភ្ញៀវ ។

" ទឹកមុខរាក់ៗ បើសណ្ឋានពិតវិញ ច្បាស់ណាស់ អាក្រក់ បំផុត " គេដឹងច្បាស់ណាស់ ក្មេងដែលបិទភ្នែកសន្លប់នៅនិងមុខ ពិតជាស្រស់ស្អាតណាស់ ស្រស់ស្អាតដល់ថ្នាក់គេមិនអាចឈប់ស្អប់ខ្ពើមបាន ។

មាត់ខុសពីចិត្ត បាននិយាយឡើង ទោះចង់ស្អប់ខ្ពើមខ្លាំង តែខ្សែរភ្នែកវិញ បន្តសម្លឹងមើលទម្រង់មុខតូចបែបប៉ោងៗ របស់ jimin karina មិនឈប់ ដៃមាំបែបសសៃចាប់ផ្តើម លើកទៅអង្អែលសក់ខ្លីថ្មមៗ ដោយភ្នែកទាំងគូរក្រឡេកមើលនិងបបូរមាត់ធំផ្លាំ ស្រស់ស្អាតណាស់ពណ៍ផ្កាឈូកលាយក្រហម ហើយទម្រង់មុខគឺដូចព្រះនាងនៅឋានសួគ៍ា ។ គ្រាន់តែគិតបែបនេះគឺចង់ថើបណាស់ ដល់ថ្នាក់គេចាប់ផ្តើម អោនប្រុងទៅថើបលេងក្នុងមាត់ធំទម្រង់ បែប sexy មួយនោះ តែមិនអាចទេ...។

" លោកប្រុសទី២ ...អឺតើ...មានរឿងអ្វីឲ្យខ្ញុំជួយទេ បាទ.." សម្លេងមាត់ចង្វាក់របស់ក្មេងបម្រើប្រុសតូចម្នាក់ បានមកកាត់ចង្វាក់យ៉ាងរហ័ស ដល់ថ្នាក់ប្រុសឃោរឃៅងើបងាកទៅមើលទាំងអារម្មណ៍ មួម៉ៅតិចតួច ។

" គ្មានទេ តែអាអ្នកបម្រើថោកទាប បងឯងនិងភ្លឹកគាំងដូចសន្លប់ហើយ យកប្រេងរឹតប្រេងស្អីមក ជួយមើលគេផង ខ្ញុំមានការងារត្រូវទៅធ្វើវិញបានហើយ " នាយប្តូរសម្លេ ងរឹង ហើយមិនភ្លេចប្រើប្រាស់ចរឹកមើលងាយរាងតូច jimin ដូចសព្វមួយដង រួចបន្តប្រយោគ " មកពីខ្ញុំវាមិនចង់ឲ្យ មានបាបនិងណាបានចេះតែជួយពួកមនុស្សថោកទាបដូចជាគេអ៊ីចឹងទៅ បានហើយ ខ្ញុំត្រូវទៅហើយ ...មានទៀតមើលថែឲ្យល្អ បានស្លាប់នៅក្នុងផ្ទះខ្ញុំ " និយាយចប់ jungkook ដើរឡើងទៅបន្ទប់ដោយមានក្មេងបម្រើប្រុសតូចម្នាក់នោះ ងក់ក្បាលរួចលួចគិតខ្លួនឯងតែម្នាក់ឯងទាំងឆ្ងល់តិច....។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now