PART 59+60: បើពិបាក ងាប់ទាំងបីទៅ!!

875 91 9
                                    

ព្រូស....!!!!

"អួយ .."  jimin ត្រូវបាន Jessi នាងរុញឲ្យដួលមួយទំហឹង សឹងតែគ្រិចកជើង ទោះជាប្រឹងរុញយ៉ាងណាក៏គេមិនព្រមឲ្យ កូនប្រុសបណ្តូលចិត្តមករបួសនោះដែរ មានតែប្រឹងអោបក្រសោបឲ្យពេញដៃ ព្រោះចង់ឲ្យមានសុវត្ថិភាព។

"លែងខ្ញុំ... ហើយនិងកូនប្រុសខ្ញុំទៅដុកទ័រ jessi រូបខ្ញុំសន្យានឹងចាកចេញពី  jungkook ឲ្យឆាប់ បំផុតតាមតែអាចធ្វើបាន...សុំអង្វរណា...."

"ហិស...ហិសៗ......"   Jessi  នាងសើចលឺហើយដៃនាងពេលនេះកំពុងដោះមួក និងវ៉ែនតាខ្មៅចោលទៅទាំងអស់ រួចនាងក៏ដើរមកជិត ដោយមានមនុស្សប្រុសមាឌធំបីរនាក់តាមការពារនៅមិនឆ្ងាយ។

"យឺតពេលហើយអាចង្រៃយ៍ យើងមិនឲ្យឯងមានជីវិតរស់នៅបន្តទៀតទេ ពិសេសអាក្មេងម្នាក់នេះ" សម្លេងកោកៗបែបផ្តាច់ការណ៍កាន់តែធ្វើឲ្យ jimin កាន់តែមានភាពភ័យខ្លាច ។

"ខ្ញុំសុំអង្វរ កុំធ្វើអីពួកយើងអី...អ្នកនាង...." សម្លេងអង្វររបស់ jimin បានធ្វើឲ្យអ្នកម្ខាងទៀតបែរជាសើចក្អាកក្អាយដាក់ទៅវិញ។

"យើងចិត្តល្អដាក់ឯងយូរហើយ ប៉ុន្តែចាប់ពីពេលនេះទៅយើងមិនព្រម ឲ្យពួកឯងមានជីវិតរស់នៅលើលោកនេះទៀតទេ រួមទាំងឯង និងកូនរប្រុសបស់ឯងត្រូវតែងាប់ និងអាម្នាក់នោះដែរ ពួកឯងបីអ្នកត្រូវតែងាប់ ព្រោះពួកឯងជាសត្រូវរបស់យើង"នាងលើកដៃចង្អុលទៅ Kris ដែលទើបតែត្រូវចាត់ការដោយកូនចៅឲ្យ សន្លប់ម្តងទៀត  មិននិងងាកមកស្រែកដាក់ jimin រួមទាំងកូនប្រុសខ្លាំងៗតាបបែបមនុស្សមោនគ្រប់សតិ។

“កាលមុនយើងគិតថាមី Anna  វាជាមនុស្សស្រីដែល jungkook ស្រឡាញ់ខ្លាំង លើសពីជីវិតខ្លាំងបំផុត ប៉ុន្តែពេលនេះយើងដឹងហើយថា តាមពិតវាបែរជាឯង ឯងទៅវិញទេដែល jungkook ស្រឡាញ់ខ្លាំង ហើយនិងគ្មានថ្ងៃទាត់ចោល មិនថាយើងលាបពណ៌ឲ្យឯងយ៉ាងណាក៏ ដោយ ក៏គេនៅតែការពារឯង "

"ដុកទ័រ ...គឺថា ... ដុកទ័រយល់ច្រឡំហើយ  jungkook គេមិនបានស្រឡាញ់ខ្ញុំទេ អ្នកនាងគួរតែដឹងច្បាស់ហើយ ..." គ្រាន់តែលឺសម្តីបែបនេះធ្វើឲ្យ  jiminកាន់តែភ្ងាក់ផ្អើល និងប្រញាប់លើកដៃបដិសេធ ។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now