PART 33 : ពិនិត្យDNA ទៅ

876 77 0
                                    

" មើលទៅ jungkookលោកមានឃើញច្បាស់ហើយនៅ ថាស្វាមីរបស់គេគឺពិតជាស្រលាញ់ហើយទុកបម្រុងណាស់ ព្រោះខ្ញុំបានលឺពីគិលានុបដ្ឋាកា ថាស្វាមីរបស់គេហើយមានទាំងបុគ្គលិករបស់ស្វាមី  គឺយកបាច់ផ្កាហើយនឹងការដូរមកជូនឲ្យរាល់ថ្ងៃ វាគឺធ្វើឲ្យខ្ញុំច្រណែនខ្លាំងបំផុតហើយមានដឹងទេ ហើយ jungkook  គិតដូចខ្ញុំអត់និង និយាយមក " នាងនិយាយចាក់ចុចផង ហើយលួចញញឹមចុងមាត់ផង ដែលពេលឃើញកាយវិការស្ងាត់មាត់រម្ងាប់កំហឹងរបស់ខ្លួន ។

  " បានហើយ ខ្ញុំចង់ទៅវិញ "

  " ណ៎ែ កុំទាន់ទៅអី មិនចូលទៅនិយាយរាកទាក់គ្នាសិនទេហ៎េ ...ហៅឲ្យចំថាអតីតកូនចៅនិងចៅហ្វាយក៏បាន...បើលោកមកដល់ហើយមិនសួរសុខទុកគឺវាចិត្តអាក្រក់ពេកហើយ"   jungkook ប្រុងដើរចេញ តែត្រូវបាន Jessi នាងចាប់ដៃជាប់ ហើយដើរអូនទៅគ្រែរបស់ jimin ដែលកំពុងសម្រាកគេងលេងជាមួយកូនប្រុសយ៉ាងលឿន។

" មិនបានទេ ខ្ញុំមានការងារមួយទៀតត្រូវដោះស្រាយណា " គេមិនបានខ្វល់អ្វីទៀតទេ ក្រៅពីបន្តប្រើប្រយោគគេចវេស ។

" នេះលោកទៅខ្លាចស្អីទៅ បានជាមកហើយសួរសុខទុក្ខគ្នាសិនទៅ បើតាមខ្ញុំគិតលោកខ្លាចមុខគេហើយ មើលទៅ" សម្តីរបស់ Jessi បានធ្វើឲ្យ jungkook កាន់តែមួម៉ៅថែម អ្នកណាខ្លាចនោះគ្រាន់តែរអៀសខ្លួនបន្តិចសោះ ។

" អ្នកណាថាខ្ញុំខ្លាចនោះ គ្រាន់តែមិនចង់ធ្វើជាស្គាល់ជាមួយមនុស្សកំប៉ិកកំប៉ុកនិងហើយ ឆាប់ទៅៗ " និយាយចប់គេដើរចូល ដើម្បីតម្រង់ទៅគ្រែរបស់អ្នកជម្ងឺ ដោយមាន Jessi នាងដើរតាមពីក្រោយ ។

" សួរស្តីលោកប៉ាតូច តើកូនប្រុសលោកមានរំខានទេ លោក  jimin " នាងសួរឡើងដោយភាពពេញចិត្ត មុននិងដើរទៅជិតគ្រែ។

" បាទ..អឺ..." រាងតូចញញឹមហើយ បែរចំណាប់អារម្មណ៍ចេញពីកូនប្រុស ដើម្បីសម្លឹងមើលមុខអ្នកនិយាយ តែកាន់តែគាំងនោះគឺមនុស្សប្រុសដែលនៅខាងក្រោយ អ្នកគ្រូពេទ្យស្រីម្នាក់និង គឺជាបុរសដែរខ្លួនធ្លាប់លួចស្រមៃជាច្រើនច្រើន។

   ហេតុអ្វីបានជាលោកប្រុស មកបង្ហាញមុខ ហេតុអ្វីផែនដីមួយនេះវាមូលខ្លាំង ខ្ញុំមិនចង់ឲ្យគាត់មកជួបមុខកូន និងខ្ញុំទៀតដែរ....

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Dove le storie prendono vita. Scoprilo ora