PART 63+64 : មហាសេដ្ឋីដូចបងចង់ជប់អ្វីក៏បាន(15+)

1K 78 5
                                    

"ខ្ញុំដឹង...ខ្ញុំចាំបានទាំងអស់នៅគ្រប់រឿងដែលខ្ញុំធ្វើ ព្រោះចង់ឲ្យឯងដឹងថាពេលនោះដែលខ្ញុំធ្វើ បែបនោះ វាគ្រាន់តែជាការព្យាយាមស្អប់ខ្ពើមឯងប៉ុណ្ណោះ តែខ្ញុំមិនធ្លាប់ស្អប់ ឯងបានសម្រេចម្តងណាទេ យើងសង្ឈឹមថាឯងនិងលើកលែងទោសឲ្យយើង "

"ខ្ញុំ....ខ្ញុំមិនជឿទេ លែងខ្ញុំ "រាងតូចរើបម្រះ ទាល់តែរបូតពីរង្វង់ដៃរបស់គេ មុននិងបន្តសម្តីដោយការនឹកឃើញគ្រប់យ៉ាង " លោកថាបញ្ឈប់ចិត្តស្ងប់មិនបាន តែលោកបានប្រើហឹង្សាគ្រប់បែបយ៉ាងមកលើខ្ញុំ លោកជាប្រុសសាតានដែលធ្វើចរឹកជាទេវតា លោកនៅតែប្រើពាក្យកុហករហូត មកដល់ពេលនេះ"ព្រោះនៅការចងចាំនៅរឿងពីមុន ឈាមដ៍សែនត្រជាក់របស់ នាយ បានឲ្យច្បាស់ ថាគេធ្វើឲ្យខ្លួនយំរាល់ថ្ងៃហើយខ្លាំងប៉ុណ្ណាដោយគ្មាន ក្តីមេត្តា ឃោរឃៅនិង សាហាវដាក់រូបខ្លួន។

"ខ្ញុំមិនចាំបាច់កុហកទេ jimin ខ្ញុំស្បថក៏បាន ...."

"អ៊ីចឹងខ្ញុំក៏មិនចាំបាច់ជឿរាល់ពាក្យដែលលោកនិយាយបកស្រាយដែរ លោក jungkook....សុំមេត្តាចេញទៅ ...ខ្ញុំសុំ...ណា..."រាងតូចមើលគេដោយការងរង៉ក់ ការតូចចិត្តកើនកម្រិតខ្លាំងទៅៗ ពេលនឹក
ដល់ភាពចិត្តខ្មៅរបស់ jungkook។

" មើលមាត់ខ្ញុំ....ថាមិនទៅទេ...."

"ខ្ញុំត្រូវធ្វើការហើយ វាគួរតែល្មមដែលអាចឲ្យលោកអញ្ជើញត្រឡប់ទៅវិញបានហើយ លោក ... Jungkook "jimin ចាប់ផ្តើមធ្វើមុខមិនពេញចិត្រឡើងមក។

"កុំបណ្តេញខ្ញុំបានទេ គួរតែដឹងហើយថាខ្ញុំមិនចូលចិត្តការបណ្តេញចេញបែបនេះទេ.. "

"ខ្ញុំត្រូវធ្វើការ...លោកច្បាស់ហើយឃើញនៅនិងភ្នែកដែរ...ឆាប់ទៅខ្ញុំច្បាស់ជាគ្មានអារម្មណ៍សរសេរអាស័យដ្ឋានឲ្យភ្ញៀវខ្ញុំទេ...ឆាប់ទៅ..."

" ម្ហូបនិងបាយកម្ម៉ង់នេះមែនទេ...." នាយមិនមាត់ ហើយងាកទៅជឹ្រមភ្នែកមើលបាយនិងម្ហូបដែលរាងតូចខ្ចប់ជាប្រអប់ដ៍ស្រស់ស្អាត លាយជាមួយនិង stickers cute cute ជាច្រើនដើម្បីទាក់ទាញចំណាប់អារម្មណ៍ ដើម្បី ចិញ្ចឹមជីវិតរូបខ្លួននិងកូនប្រុសតូច គ្រាន់តែបានឃើញបែបនេះធ្វើឲ្យបេះដូងកន្រ្តាក់ដោយគេឈឺចាប់ឡើងខ្ទោកៗ ព្រោះតែថ្លើមប្រមាថរបស់គេដូចត្រូវកាំបិតហោះមកចាក់ សឹងតែរាប់រយកាំបិតទៅហើយ។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now