ផ្តើមរឿង : រឿងរ៉ាវពីក្រោយខ្នង

1.4K 101 3
                                    

ទីក្រុង milan( ប្រទេស អ៊ីតាលី ) ជាទីក្រុងលំដាប់លេខ២បន្ទាប់ពីទីក្រុងរ៉ូម ដែលធំ ហើយមានប្រជាជនរស់នៅច្រើន ដោយមហាសេដ្ឋីធំៗក៏មានទីលំនៅនៅក្នុងទីក្រុងនោះដែរ ។ (  អ្នកសរសេរដាក់ឲ្យស្របតាមសាច់រឿង ព្រោះទីក្រុងនៃសាកសមនិងលំដាប់សេដ្ឋីរបស់លោក jungkook 🤣)

   តើអ្នកណាទៅដែលមិនស្គាល់ គ្លីនិក justice hospital  ជាគ្លីនិកដែលធំតែមួយគត់នៅក្នុងទីក្រុងមួយនេះ មិនត្រឹមតែប៉ុណ្ណោះ សម្ភារៈអេឡិចត្រូនិកក្នុងគ្លីនិកមួយនេះក៏មិនអន់ដែល អាចចូលទៅក្នុង top 10 តាមគ្លីនិកល្បីៗបាន ។ អ្នកដែលបង្កើតគ្លីនិកនេះឡើង គឺកូនប្រុសពៅ របស់លោក justice kevin ដែលបានរៀនចប់ខាងពេទ្យយ៉ាងខ្ពង់ខ្ពស់ ហើយទទួលបានជំនាញខ្ពស់ខាងផ្នែក រោគស្រ្តី និងវះកាត់ ពិសេសនៅជំនាញផ្នែកគ្រប់គ្រង់ ។ បន្ទាប់ពីគេបានរៀនចប់មកពីបារាំង គេក៏ត្រឡប់មកស្រុកកំណើតវិញដើម្បីបើកគ្លីនិកមួយនេះ និងបន្តវេនក្រុមហ៊ុនអេឡិចត្រូនិកមួយផ្នែក ដែលលោកប៉ាគេបានប្រគល់ឲ្យ ។

   Jungkook justice បានត្រឡប់មកវិញដើម្បីមកគ្រប់គ្រងក្រុមហ៊ុននិងគ្លីនិកពេទ្យរបស់គេ ទាំងដែលអារម្មណ៍សប្បាយចិត្តមួយទៀត គឺត្រឡប់មកដើម្បីរៀបការជាមួយគូរដណ្តឹងរបស់ខ្លួន តែមនុស្សស្រីដែលគេស្រលាញ់ត្រូវបានស្លាប់ដោយទាន់ហន់បំផុត តែពេលវាមានរយៈពេល២ឆ្នាំហើយ ដែលគេបានត្រឡប់មកដោយរឹងមាំវិញ ទោះរឹងយ៉ាងណាក៏នៅខាងក្នុងគឺមិនអាចបិទបាំងភាពអាឡោះអាល័យបានដែរ។

   « បងនឹកអូន Anna  » កម្លោះសង្ហាអង្គុយសម្លឹងមើល រូបថតរបស់គេនិងនាង ដែលបានថតជាមួយគ្នា ដោយភាពនឹករលឹកមិនឈប់ ។ នៅក្នុងហេតុការណ៍នៅវាពិតជាអាក្រក់ណាស់ រូបភាពមនុស្សស្រីជាទីស្រឡាញ់របស់គេត្រូវបានហូរស្រោចដោយឈាម និងដាបហូរពេញអាវបន្ទាប់ពីគេរុញចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។ ទោះបីនេះជាអតីតកាលក៏ដោយ គេគ្មានផ្លូវឈប់គិតពីគូរស្នេហ៍របស់គេដែរ ព្រោះនាងជាមនុស្សស្រីដែលគេអាចចងចាំបានរហូតដល់ថ្ងៃស្លាប់ ។

  « អូនលឺទេ ថាបងនឹកអូន...  » jungkook ដកដង្ហើមធំ  ហើយសម្រេចចិត្តងើបចេញពីកៅអី ដោះអាវក្រៅចេញ រួចវាងទៅបើកទ្វារចេញពី office របស់ខ្លួនភ្លាម។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now