PART 20 : មិនយល់ទេ

822 76 2
                                    

  ចរឹកនិងកាយវិការបែបផ្អើលៗរបស់ jimin បានធ្វើឲ្យ អ្នកបម្រើស្រីដែលមានអាយុប្អូនជាខ្លួនមានការភ្ងាក់ផ្អើលជាខ្លាំង តើមានរឿងអ្វីនៅពីក្រោយទៅ ???

    " តើបងកើតអ្វីទៅ ខ្ញុំមិនទាន់និយាយអស់ផង អឺ..បង និងលោកប្រុស jungkook ឈ្លោះគ្នាខ្លាំងណាស់មែនទេ ហើយបងទៅយល់ច្រលំរឿងអ្វីទៅ " 

  " អត់ទេ..អត់ទេ បងចង់ប្រកែករឿងផ្សេងណា ហ៊ូ..."  Jimin និយាយទាំងលួចដកដង្ហើមតិចៗ ។

  " ហើយបងនេះតោះបើកទ្វារមក បងគួរតែចេញពីក្នុងបន្ទប់គេងបានហើយ បើទៅមិនទាន់ប្រកដជាលោកប្រុស jungkook ស្តីឲ្យមិនខានទេ តោះឆាប់ឡើងមក min " សម្តីរបស់នាងនិយាយចប់  jimin ក៏ព្រមបើកទ្វារឲ្យតិចៗ តែមិនទាន់និងនិងបើកចេញស្រួលបូលផង នាងចាប់អូសដៃ jimin ដើរទៅផ្ទះធំយ៉ាងលឿន តែនាងមិនភ្លេចប្រើពាក្យនិយាយដោះសារ ។

  " បងដើរចូលទៅណា ខ្ញុំសុំទៅសម្អាតផ្ទះបាយសិនហើយ " នាងនិយាយទាំងញឹមៗតិចៗ " អឺ..មែនហើយ សូមឲ្យបងមានសំណាងល្អ សូមឲ្យលោកប្រុស jungkook និងមិនស្តីបន្ទោសបងទេណា "

  " បាទ..." គេញញឹមតិចៗ ពេលដើរទៅក្នុងផ្ទះ ហើយឡើងជណ្ដើរយឺតៗ ទៅបន្ទប់ដាក់ថ្នាំដែលធំទូលាយដូចជា គ្លីនិកទំនើបមួយ បើចង់ចេញពីកន្លែងនេះក៏លេងកើតងើយដែរ តាមយថាកម្មចុះ។

  ...

   ទ្វារបន្ទប់បានបើកតិចៗ ដោយអ្នកនៅក្នុងបន្ទប់ថ្មាំញញឹមចុងមាត់បន្តិច ហើយលើកដៃចាប់ទាញរាងតូចចូលមកក្នុងយ៉ាងរហ័ស ដោយមិនភ្លេចលើកដៃកឹបសោរយ៉ាងលឿន។

   " ឈឺ...លោកប្រុសមានការងារអ្វីឲ្យខ្ញុំបម្រើមែនទេបាទ " jiminជ្រួញចិញ្ចើមបន្តិច មុននិងងាកទៅសម្លក់វិញ ។

  " យ៉ាងម៉េច បើខ្ញុំមិនហៅក៏ឯងវាគ្មានការងារដែរមែនទេ ខ្ជិលរលួយ "

  " ខ្ញុំដឹង ហើយច្បាស់ទៀតផងថាលោកប្រុសមកហៅឲ្យធ្វើការរឿងអីហើយ លេងដៃខ្ញុំ" អ្នកណាថាមិនដឹងនោះ ហៅមកទាំងមូលហើយ មិនឲ្យធ្វើរឿងឆ្កួតឡប់នោះវាគឺចម្លែកណាស់ហើយ ។

  " ឆ្លាត តែខ្ញុំមិនទាន់និយាយផង ថាឲ្យមកធ្វើស្អី"

  " បើលោកប្រុសគ្មានការងារឲ្យខ្ញុំទេ ខ្ញុំសុំលាសិនហើយ អាយ..."  Jimin ស្រែកចាវភ្លាម ពេលត្រូវនាយទាញយកមកអោបជាប់និងទ្រូង។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now