PART 11: ស្ងាត់មាត់ខ្ញុំថ្លង់

941 74 0
                                    

   jimin ចាប់ផ្តើមញ័រខ្លួនទទ្រើក នៅពេលដែលខ្លួនត្រូវនាយសង្ហាចាប់ជាប់ ។ ដោយឡែក Jung kook វិញគេតាមសម្លឹងមើល អ្នកនៅខាងក្រោមទ្រូងដោយការពិចារ ណា ខណៈក្នុងចិត្តវិញចាប់ផ្តើមរំភើបឡើងមកទាំងមិនដឹងមូលហេតុ គ្រាន់តែរាងកាយគេនិងអ្នកបម្រើដែលខ្លួនស្អប់ ប៉ះពាល់គ្នាតិចតួច អាចក្តៅក្រហាយដល់ថ្នាក់នេះផងហ៎េ មិនគួរឲ្យជឿ។

   " បើលោកប្រុសត្រូវការ ខ្ញុំ..ទាក់ទងទៅឲ្យ..ហ្ហឹក!..??" ក្មេងតូចដែលសួរចាប់ផ្តើម បើកភ្នែកឡើងមកធំៗ រង្វង់ភ្នែកទាំងសងខាងចាប់ផ្តើម ក្រហមឡើងមកប្រហែលបន្តិចទៀតនិងយំចេញមក ។

   " មិនបាច់.. " គេលេងទប់អារម្មណ៍ស្អីទៀតហើយ ក្រៅពីប្រើសម្តីធំ រួចកញ្ជក់ដៃតូចល្អិតឲ្យទៅលើ បន្ទាប់មកចាប់សង្កត់ខ្លាំងៗនៅនិងក្បាលគ្រែ ។

" អត់ទេ អាយ...លោកប្រុសលេងខ្លួនខ្ញុំទៅ..ហ្ហឹកៗ..."  រាងតូចល្អិតស្រែកយំឡើងភ្លាម ពេលដែលនាយសង្ហាចាប់ទាញយកដុយសាកទូរសព្ទ័មកចាប់រិតដៃទាំងសងខាងរបស់កម្លោះតូចល្អិតដែលកំពុងដេកយំ ។

" ខ្ញុំចង់ដឹងណាស់ ថាឯងបានឆ្លងកាត់ប្រុសប៉ុន្មានអ្នកហើយ តើអាប្រុសដែលគេងជាមួយឯងនោះ វាបានឆ្អែតឆ្អន់ទេ ខ្ញុំចង់សាកណាស់ "  នាយញញឹមឡើងបែបរោគចិត្ត រួចនិយាយត " ហើយអាណាខ្លះដែលឯងទាក់ទងរួច មិនទាន់បានឡើងលើគ្រែ ប្រាប់ខ្ញុំផង ខ្ញុំចង់ដឹង "

" លោកប្រុស jungkook គិតខុសហើយ..ហ្ហឹកៗ..ខ្ញុំ  មិនដែលប្រព្រឹត្តដូចលោកប្រុសចោទប្រកាន់ទេ លេងខ្លួនខ្ញុំ ទៅ..ហ្ហឹកៗ..." សម្លេងយំខ្សឹកខ្សួលរបស់អ្នកខាងក្រោមបន្លឺឡើង ដោយខ្លួននៅខាងក្រោមរើបម្រះចេញ តែធ្វើឲ្យ jungkook មានអារម្មណ៍ច្រាសច្រាលមួយរំពេច ។

" ខ្ញុំមិនលេង ចង់ដឹងណាស់ថារាងកាយឯង ត្រូវបានមនុស្ស ប្រុសប្លែកៗមុខជាច្រើនជាន់ឈ្លីឯង អស់រយៈពេលប៉ុន្មាន ដងហើយ ព្រោះយើងមិនដែលឃើញសោះ អាចថាខ្ញុំមិនដែលខ្វល់ក៏បាន "

" ខ្ញុំដឹងថាលោកប្រុស ស្អប់មុខខ្ញុំ ហ្ហឹកៗ...ដោះលេងខ្ញុំទៅ ខ្ញុំនិងលាឈប់នៅពេលព្រឹកនេះ លេងខ្លួនខ្ញុំទៅហ្ហឹកៗ. ..ខ្ញុំចង់ទៅបន្ទប់អ្នកបម្រើខ្ញុំវិញ...ខ្ញុំ..." 

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now