ភាគ5 : ខ្ញុំជាអ្នកណា?

1.4K 84 2
                                    

     ពេលមានអីចូលពោះបែបនេះធ្វើឲ្យថេយ៉ុងក៏រាងស្រឡះមុខតិចៗដែរតែមិនសូវជាមានកម្លាំងណាស់ណា៎ទេ តែសុខៗនាយតូចស្រាប់តែស្រដីឡើងទៅសួរបុរសម្នាក់ដែលកំពុងអង្គុយនឹងមុខខ្លួន....

"លោកជាអ្នកណា ហើយលោកឈ្មោះអ្វីទីនេះជាផ្ទះរបស់អ្នកណា៎" ថេយ៉ុងសួរទៅអ្នកនៅចំពោះមុខទាំងឆ្ងល់ តើខ្លួនគេកំពុងនៅកន្លែងណាមិចក៏គេរកនឹកអីមិនឃើញ មានសំណួរយ៉ាងច្រើនបានផុសក្នុងការគិតរបស់គេ

"ឯងឈ្មោះអី?"ជុងហ្គុកក្រលេកភ្នែកមកមើលថេយ៉ុងហើយក៏សួរ ដោយនាយជ្រើសមិនឆ្លើយសំនួររបស់នាយតូចទេព្រោះចង់ប្រាកដចិត្តថាគេបាត់ការចងចាំមេនរឺយ៉ាងណា

"ខ្ញុំមេនទេ ខ្ញុំជាអ្នកណា?ត្រូវហើយខ្ញុំជាអ្នកណាទៅ តើខ្ញុំកើតអីហេតុអ្វីបានជាខ្ញុំមកដេកនៅលើគ្រែហើយថែមទាំងមានរបួសទៀត តើខ្ញុំឈ្មោះអ្វីទៅហេតុអីខ្ញុំនឹកមិនឃើញសោះចឹង លោក ខ្ញ...ខ្ញុំឈឺក្បាលណាស់...ហុឺក.." ថេយ៉ុងនៅពេលដែលមានអ្នកមកសួររំលឹកពីខ្លួនបែបនេះក៏ស្រាប់តែចាប់អារម្មណ៍លើ សភាពរបស់ខ្លួនឯងវិញភ្លាមៗ តើគេជាអ្នកណាទៅ? ហេតុអីបានជាមានរបួស? នាយតូចខំគិតយ៉ាងណាក៏គិតមិនឃើញទើបបណ្ដាលឲ្យគេឈឺក្បាលវិញភ្លាមៗ ដោយនិយាយបណ្ដើរយកដៃអង្រួនជុងហ្គុកបណ្ដើរ..

"ហុឹក...ខ្ញុំនឹកមិនឃើញទេ ខ្ញុំជាអ្នកណាទៅ ឈ..ឈឺក្បាលណាស់"ថេយ៉ុងនិយាយផងទឹកភ្នែកស្រក់មកផងព្រោះខំរកនឹកពេក

"បានហើយ បើនឹកមិនឃើញកុំប្រឹងអី ឆាប់ញុាំបបរឲ្យអស់អាងនឹងលេបថ្នាំហើយសម្រាកទៅ ឯងមិនចង់បាត់ឈឺក្បាលទេរឺ"ជុងហ្គុក ក៏បានឲថេយ៉ុងឈប់រកនឹកតទៅទៀតព្រោះនាយមាអារម្មណ៍ថាតឹងទ្រូងជំនួសហើយក៏បានយកដៃទៅវាសទឹកភ្នែកចេញពីថ្ពាល់របស់ថេយ៉ុង។
   ថេយ៉ុងដោយនឹកមិនឃើញផងរាងអស់កម្លាំងផងក៏ស្របទៅតាមសម្ដីជុងហ្គុកមួយសន្ទុះមកក៏បានលេបថ្នាំហើយរួចរាល់ដែរ

"ឆាប់សម្រាកទៅ"ជុងហ្គុកនិយាយដោយទឹកមុខនឹងធឹង ក្រោកឈរប្រុងនឹងដើរចេញស្រាប់តែមានដៃចាប់ជាយអាវរបស់នាយ

"លោក...ខ្ញុំ..."ថេយ៉ុងដៃដែលចាប់ជាយអាវរបស់ជុងហ្គុកបើកភ្នែកមើលគេម៉ងៗប្រុងនឹងនិយាយក៏ត្រូវជុងហ្គុកនិយាយកាត់បានមុន
"សម្រាកទៅ មិនបាច់រកនឹកទេ ខ្ញុំមានការងារត្រូវធ្វើទៀត បើមានរឿងអីអាចស្រែកហៅខ្ញុំបាន"ជុងហ្គុក ដោយដឹងថាថេយ៉ុងប្រាកដជាចង់សួរថាខ្លួនគេជាអ្នកណាទើបនិយាយកាត់ឲ្យហើយកុំឲ្យអ្នកម្ខាងទៀតសួរទាន់
"អឺម..."ថេយ៉ុង ក្រហឹមបន្តិចហើយក៏ព្រមប្រឡេសដៃពីអាវរបស់ជុងហ្គុកបិទភ្នែកគេងបាត់ទៅ
     ជុងហ្គុកក្រោយឃើញថាថេយ៉ុងបិទភ្នែកគេងហើយក៏មើលមុខរបស់គេហើយនិយាយក្នុងចិត្តម្នាក់ឯង " ឯងពិតជាបាត់ការចងចាំមេន" ថាហើយក៏ដើរចេញទៅបន្ទប់ការងារបស់គេបាត់ព្រោះត្រូវមើលឯកសារខ្លះទៀត។
 
+សាធារណរដ្ឋកូរ៉េ

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now