ភាគទី18: សួស្តី កំលោះតូច

571 46 0
                                    

"ជុង...ហ្គុក" ដុងអ៊ូនិយាយដាច់ៗបែបមនុស្សភ័យ

"លោកពូ ជំរាបសួរ" លីសាគោរពបែបឃើញមនុស្សចាស់មានអាយុច្រើនជាងខ្លួន តែនៅក្នុងចិត្តរបស់នាងគឺអត់ទេ ការគោរពនេះគឺគ្រាន់តែស្ដាប់តាមសម្ដីរបស់បងខ្លួនមិនឲនិយាយអ្វីផ្ដេសផ្ដាសប៉ុណ្ណោះ

" អង្គុយសិនមកលោកពូ" ជុងហ្គុក

"អរ..បា..បាទ" លោកពូដុងអ៊ូនៅតែភ័យនិយាយដាច់ៗដដែល

"អឺម..មើលទៅលោកពូដូចជាភ័យម្លេះកើតអីមេនទេ" ជុងហ្គុកឃើញគាត់បែបនេះក្នុងចិត្តគឺរឹតតែសប្បាយចិត្តទើបប្រឹងបញ្ជួសគាត់

"គ្មាន...អីទេ ខ្ញុំគ្រាន់តែឆ្ងល់ហេតុអីអ្នកប្រុសនឹង..អ្នកនាងlisមកទីនេះ" គាត់និយាយថាមិនអីតែដៃជើងរបស់គាត់ចាប់ត្រជាក់អស់ហើយថ្ងាសចាប់ផ្ដើមបែកញើសហូរមកដល់ចុងសក់ទៅហើយ នៅប្រកែកថាមិនភ័យទៀត

"គឺ..ខ្ញុំមកលេង ព្រោះកាលពីពួកខ្ញុំទាំងពីរនៅក្មេងៗឃើញពូឧស្សាហ៍ដើរតាមប៉ារបស់ខ្ញុំណាស់ប៉ារបស់ខ្ញុំគាត់ទុកចិត្តណាស់ពូហើយ មើលទៅពូក៏ស្រឡាញ់ប៉ាខ្ញុំដែរត្រូវទេ" ជុងហ្គុកនាយញញឹមស្រាលៗតែកែវភ្នែកគឺអត់ទេ វាដូចជាពិឃាតខ្លាំងណាស់បាញ់ទៅរកលោកពូដុងអ៊ូ

"បាទ..ត្រូវហើយអ្នកប្រុសតូច លោកប្រុសធំគាត់..ល្អដាក់គ្រួសារខ្ញុំណាស់" ដុងអ៊ូ តបទាំងរដាក់រដុប គាត់ហៅជុងហ្គុកថាអ្នកប្រុសតូចដោយសារប៉ារបស់នាយធ្លាប់បានជួយគាត់នៅរឿងជាច្រើន

"ហុឹម...ស្ដាយណាស់លោកប៉ាមិនអាចនៅមើលភាពជោគជ័យរបស់លោកពូបាន វាពិតជាពិបាកទទួលយកណាស់ដែរប៉ារបស់ខ្ញុំត្រូវជួបឧបទ្ទវហេតុបែបនេះ លោកពូគិតចឹងទេ" ជុងហ្គុកនៅតែនិយាយបញ្ជួសគាត់ឲចងចាំរឿងកាលពីជាង10ឆ្នាំមុនឡើងមកវិញ ធ្វើយ៉ាងណា៎ឲគាត់ដក់វាជាប់ខួរក្បាលមិនអាចភ្លេចបាន

" បាទ..ពិតមេនហើយ" ដុងអ៊ូគាត់ចាប់ផ្ដើមភ័យគុណនឹងពីរហើយ ដោយសារជុងហ្គុកដូចមកសាររើរឿងចាស់ៗមកវិញចឹង

"មើលទៅលោកពូសព្វថ្ងៃនេះរស់ស្រួលណាស់ មិនដូចកាលពីមុនពេលមិនទាន់ជួបប៉ារបស់ខ្ញុំទេ អាចថាវាកើតពីសំណាងរបស់លោកពូរឺសកម្មភាពរបស់ពូ..." លីសានាងមិនអាចអង្គុយស្ងៀមទៀតទេក្នុងចិត្តគឺខឹងណាស់ចង់តែទៅចាប់ក្របួចក៏អាវរបស់គាត់សួរថា គាត់មេនទេជាឃាតករបានសម្លាប់ប៉ាម៉ាក់របស់នាង។ តែមិនអាចឡើយបានត្រឹមតែតឹងទ្រូងក្នុងចិត្ត

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now