ភាគទី46:

420 31 1
                                    

"បងនឹងយកកូនយើងមកវិញ" លោកគីម
_______________
+កូរ៉េខាងជើង

"កុំរត់ពួកឯងជាអ្នកណាឈប់ភ្លាម~" សម្លេងរបស់ទាហានល្បាតក្នុងភូមិប្រហែល7ទៅ8នាក់កំពុងរត់ដេញតាមបុរស2នាក់ឡើងទៅលើភ្នំ ស្រែកបញ្ឈប់ឲគេឈប់ តែអ្នកណាទៅភ្លើនោះ

"ប្រាប់ឲឈប់ភ្លាម"

"ហុឺស..អ្នកណាទៅភ្លើឲឯងចាប់នោះ" jin ស្រែកស្រែកឌឺទៅគេវិញ ទាំងដែលខ្លួនកំពុងត្រូវគេតាមចាប់សោះនឹង

"seokjin ឯងរត់ឲលឿនមក" hobi ដែលរត់ជាមួយនឹងseokjinនោះក៏ប្រាប់ឲអ្នកម្ខាងទៀតរត់ឲលឿន។ ហាក៎! តើពួកគេទាំង2មានរឿងអ្វី!?ហេតុអីនៅសុខៗបែរជាមករត់គេចពីទាហានល្បាតភូមិទៅវិញ បើរត់បែបនេះចុះឯណានាយតូចនោះ។

__ត្រឡប់ទៅមើលមុននេះបន្ដិច__

"អឺយ..វេទនាមេន" seokjin រអ៊ូឡើង នៅពេលដែលខ្លួនខំលើកនាយតូចយកមកក្រៀកស្មាដើម³អៀវឡើងតែ ថេយ៍នេះគឺទន់ខ្លួនល្វេតល្វូតពេញនឹងការដែរសំខាន់មមីមមើរវើរវាយថែមទៀត

"មឺស!!~លែងយើង មនុស្សកំពុងដេកលក់ស្រួលផង" ថេយ៍ ដែលដឹងខ្លួនមកវិញនោះ និយាយក្រងួៗ ក្រវាសដៃចេញមិនឲគេប៉ះខ្លួន តែមិនទាន់ស្វាងនោះទេ

"លោកគីម ថេយ៉ុងអើយ សូមនៅឲស្ងៀមតិច
មក ពួកខ្ញុំមកជួយតើ" seokjin ពេលចឹងចង់តែក្រាបសំពះទេ បើនៅមិនស្ងៀមប៉ះមិនបានម៉ាកនេះ សុីពេលវេលាចោលខ្លាំងណាស់

"hobi ឯងនៅឈរមើល!? មិចមិនមកជួយគ្នា គេរញ៉េរញ៉ៃខ្លាំងណាស់នាគ យើងចាប់មិនឈ្នះទេ ធំប៉ុននេះហើយតែចរឹកដូចក្មេង" seokjin មួម៉ៅពេកក៏ស្រែកឲhobiមកជួយលើកតែស្រែកមិនខ្លាំងនោះទេ តែក៏មិនភ្លេចស្ដីឲចរឹករបស់នាយតូចដែរ តាមធម្មតាមនុស្សស្រវឹងមានចរឹកចឹងហើយ

"ហុឺយ..អញប្រាប់ថាឲលែងមើល តិចអញធាក់បាក់.កងាប់អស់ទៅ " ថេយ៍ ទ្រាំមិនបានទៀតទេ និយាយអញៗយកតែម្ដង ក្រញ៉េញខ្លួនប្រកាច់ពេញនឹងស្រែកដាក់seokjin and hobi ទាំងភ្នែកបើកព្រឹមៗមើលមុខគេមិនច្បាស់ផង តែអាចស្ដាប់សំលេងបាន

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now