ភាគទី16:ទោះត្រូវលះបង់ជីវិតក៏មិនស្ដាយ

665 42 0
                                    

+1ខែក្រោយមក (កាត់តិចហើយ)
កន្លងផុតទៅមួយខែទំនាក់ទំនងថេយ៉ុងជាមួយនឹងជុងហ្គុកគឺកាន់តែខុសប្លែកគ្នាពីមួយថ្ងៃទៅមួយថ្ងៃពួកចេះគេបារម្មណ៍ពីគ្នា យកចិត្តទុកដាក់សកម្មភាពបែបនេះសម្រាប់តែមនុស្សគេស្រឡាញ់គ្នាប៉ុណ្ណោះតែសម្រាប់ពួកគេទាំងពីរ តើវាជាទំនាក់ទំនងអ្វីឲប្រាកដ?ដោយថេយ៉ុងគឺប្រៀបដូចជាប្រពន្ធនៅចាំផ្ទះធ្វើកិច្ចការផ្ទះរងចាំប្ដីមកពីធ្វើការចឹង ប៉ុន្តែធាតុពិតមិនមេនទេពួកគេទាំងពីរគ្មានជាប់ពាក់ពន្ធ័អ្វីនោះទេ ។ ចំណែកឯលីសាក៏មិនសូវមានពេលមកផ្ទះដូចគ្នាអាចថាមកតែពេលថ្ងៃម្ដងម្កាល ព្រោះនាងស្នាក់នៅបន្ទាយរឺផ្ទះរបស់អាយយូ

"ថេយ៍..ខ្ញុំទៅហើយ" ជុងហ្គុកនិយាយលាទៅថេយ៉ុងដែរកំពុងអង្គុយនៅលើគ្រែក្រៅផ្ទះព្រោះនាយត្រូវចេញទៅធ្វើការហើយ រាល់ដងគឺតែងតែបែបនេះ

"អរ..បាទ" ថេយ៉ុងហាក់ភ្លឹកតែមកភ្ញាក់មកវិញនៅសម្លេងរបស់ជុងហ្គុកដាស់ខ្លួនទើបឆ្ល្លើយដាច់ៗ តែចម្លែកអ្វីថ្ងៃនេះមុខរបស់ថេយ៉ុងមិនរីករាយញញឹមដូចរាល់ដងទេ

"កើតអីរឺអត់នឹង មិនស្រួលខ្លួនពិតមេនទេ" ជុងហ្គុកពេលបានឃើញទឹកមុខថេយ៉ុងមិនស្រស់បស់បែបនេះក៏ចូលទៅស្ទាបថ្ងាសរបស់គេទាំងបារម្មណ៍ អារម្មណ៍បែបនេះវាតែងតែកើតឡើងនៅពេលដែលឃើញថេយ៉ុងគេមិនសូវរីករាយ

"អរ..ខ្ញុំមិនអីទេលោកទៅធ្វើការចុះ ប្រយ័ត្នហួសម៉ោង" ថេយ៉ុងញញឹមដាក់ជុងហ្គុកបន្តិចគេពិតជាមិនអីពិតមេនគ្រាន់តែមានរឿងខ្លះមិនសប្បាយចិត្ត

"បាន ចឹងខ្ញុំទៅហើយ" ជុងហ្គុកឃើញថាថេយ៉ុងមិនអីដូចមាត់សមីខ្លួនគេនិយាយហើយក៏អស់ចិត្តដើរចេញទៅ តែសួរថានៅក្នុងចិត្តឈប់ខ្វល់ទេចម្លើយគឺអត់ទេ។ រួចហើយនាយក៏បើកឡានចេញទៅបាត់ទៅ ចំណែកថេយ៉ុងក៏ដើរចូលក្នុងផ្ទះវិញដូចគ្នា

#តាមផ្លូវទៅបន្ទាយជុងហ្គុកនាយកំពុងតែអង្គុយនិយាយជាមួយខ្លួនឯងទាំងភាពស្មុកស្មាញថា...

"តើអារម្មណ៍របស់ខ្ញុំចំពោះគេវា(ថេយ៉ុង)ជាអារម្មណ៍បែបណាឲប្រាកដ? គីមថេយ៉ុង ខ្ញុំមិនអាចឈប់គិតពីឯងបានទេ" នាយជុងហ្គុកបើកឡានបណ្ដើរសួរសំណួរមកកាន់ខ្លួនឯងបណ្ដើរ គេពិតជាមិនយល់ពីអារម្មណ៍របស់ខ្លួនឯងទេ ហេតុអីគេនឹកគិតតែពីថេយ៉ុងពេលឃើញទឹកមុខគេមិនរីករាយខ្លួនគេផ្ទាល់ក៏មិនសប្បាយចិត្តដូចគ្នា តើមានអ្នកណាអាចមកបរិយាយប្រាប់គេឲយល់ពីអារម្មណ៍របស់ខ្លួនឯងបានទៅ?

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now