ភាគទី34: ទីនេះជាកន្លែងណា៎?

428 27 0
                                    

    កំពុងអង្គុយយំអោបរូបថតសុខៗក៏មានសម្លេងអ្នកមកគោះទ្វារបងខាងក្រៅផ្ទះ

   តុកៗ~~

"ជុងហ្គុក~~.." ថេយ៉ុង ងើបមុខឡើងនិយាយយ៉ាងមានសង្ឃឹម រួចក៏ប្រញ៉ាប់រត់ចេញទៅទាំងមិនយកអ្វីទទូលសោះ

   ក្រាក~~

"ជុង..." នាយតូចនិយាយបានត្រឹមនេះក៏ត្រឹងឈប់ភ្លាមៗ ក្ដីសង្ឃឹមដែលរំពឹងអំបាញ់មិញថាជានាយក្រាស់ដែលខ្លួនរងចាំក៏ត្រូវរំសាយប្រែទឹកមុខស្រពោនភ្លាមៗ ព្រោះម្នាក់នេះមិនមេននោះទេ

"ថេយ៍..សើមអស់ហើយមោះឆាប់ចូលក្នុង" អ្នកដែលមករកថេយ៉ុងគឺជីមីននោះទេ ឃើញថេយ៉ុងឈរត្រឹងបែបនេះក៏រហ័សចាប់ដៃគេឲចូលក្នុងទាំងអ្នកម្ខាងទៀតកំពុងភ្លឹកមិននិយាយអ្វីទាំងអស់

   +ខាងក្នុង

"ជុងហ្គុកគេនៅឯណាជីមីន គាត់មិនមកទេហេ៎ មិចឯងជាអ្នកមកទៅវិញ ចុះកន្លែងនោះយ៉ាងមិចហើយ" ថេយ៉ុង គ្រាន់តែចូលដល់ក្នុងផ្ទះភ្លាមមិនចាំយូរនោះទេ សំណួរដែលសួរមុនគេគឺរកជុងហ្គុក

"ថេយ៍កុំតក់ក្រហលពេក លោកជុងគាត់ឲខ្ញុំមកមើលថេយ៍ ពេលនេះស្ថានការលេងអីហើយ គ្រាន់តែថា..."ជីមីន ដល់កន្លែងនេះរាងស្ទាក់ស្ទើរក្នុងការនិយាយ គេខ្លាចថាបើនិយាយទៅអាចធ្វើឲថេយ៉ុងមានអារម្មណ៍មិនល្អ

"យ៉ាងមិច?ពេលនេះជុងហ្គុកគេនៅឯណា?..ហុឹក..ឯងប្រាប់ខ្ញុំមកមើល" ថេយ៉ុង ទប់ទឹកភ្នែកមិនបាននោះទេវាចេះតែហូរមកតែម្ដង គ្រាន់តែមើលតាមទឹកមុខជីមីនអាចឲគេមិនស្រួលចិត្តបាត់ទៅហើយ

"ថេយ៍..គឺថា..ថេយ៍កុំចឹងអីបានទេ លោកជុងគាត់មិនអីទេ" ជីមីន ពិបាកប្រាប់ចម្លើយទៅនាយតូចណាស់ ទើបជ្រើសនិយាយកុហក តែគិតហេសថាថេយ៉ុងនឹងជឿ បើទឹកមុខរបស់ជីមីនមិនទាំងប្រាកដផងនោះ

"ហុឹក..ឯងកុហក..ប្រាប់មកថាគេនៅឯណា ខ្ញុំនឹងទៅរកគេដោយខ្លួនឯង" ថេយ៉ុង កាន់ជាយអាវជីមីនសម្លឹងមើលមកគេដោយកែវភ្នែកដកដោយទឹកភ្នែក

"ថេយ៍បានហើយឈប់យំទៅ លោកជុងផ្ដាំមកថាមិនឲថេយ៍យំទេ..បានខ្ញុំប្រាប់ក៏បាន តែថេយ៍ត្រូវតាំងអារម្មណ៍ណា" ជីមីន គេមិនចង់ឲថេយ៉ុងយំព្រោះ ពេលឃើញអ្នកដ៏ទៃយំខ្លួនចេះតែចង់យំតាម

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Donde viven las historias. Descúbrelo ahora