ភាគទី28: ខ្ញុំសន្យា

461 35 1
                                    

    3ថ្ងៃបានកន្លងផុតទៅលឿនដូចបោក-,- ទំនាក់ទំនងរបស់ថេយ៉ុងជាមួយនឹងជុងហ្គុកគឺកាន់តែល្អជាងពីមុនព្រោះនាយក្រាស់បានសំរេចចិត្តហើយថានឹងមិនខ្វល់រឿងអនាគតទៀតទេដោយសារបានពិភាក្សាជាមួយណាមជូន គ្រាន់តែនាយមិនទាន់បានសារភាពទៅរាងតូចព្រោះនៅរងចាំពេលសារភាពដែលល្អមួយ រីឯHobii and seokjin ក៏បានចូលមកកូរ៉េខាងជើងដោយជោគជ័យដូចគ្នា គឺពួកគេមកចំតំបន់ដែលនាយតូចនៅល្អណាស់ ទាស់ត្រង់ថានៅរាងឆ្ងាយពីភូមិថេយ៉ុងបន្ដិច

  ថ្ងៃនេះទេសភាពនាពេលព្រឹកគឺល្អណាស់ខុសពីរាល់ដងតែម្ដង មើលចុះផ្ទៃមេឃឡើងស្រឡះពណ៍ទឹកសមុទ្រយ៉ាងស្រទន់ គួបផ្សំជាមួយនឹងខ្យល់បក់យ៉ាងរហើយតិចៗ

តុក~~

"ជុងហ្គុក..លោកមិនទៅធ្វើការទេហ៎េថ្ងៃនេះ" ថេយ៉ុងឈរគោះទ្វារនៅមុខបន្ទប់ធ្វើការរបស់នាយក្រាស់ទាំងសប្បាយចិត្តប្លែក គេមិនហ៊ានចូលនោះទេព្រោះនាយក្រាស់បានហាម

"អត់ទេ..ខ្ញុំសម្រាកមួយថ្ងៃ" ជុងហ្គុក នៅក្នុងបន្ទប់ភ្នែកកំពុងសម្លឹងមើលឯកសារលើតុនោះក៏ឆ្លើយតបនឹងនាយដូចទាំងទ្វារនៅបិទដដែល

"ពិតមេនហេ៎...ហិហិ..ល្អណាស់" ថេយ៉ុងពេលដឹងថានាយក្រាស់សម្រាកមិនទៅធ្វើការក៏សើចឡើងតិចៗឈរទះដៃរបស់ខ្លួននៅមុខបន្ទប់របស់នាយ មើលទៅដូចជាកូនក្មេងអាយុ5យ៉ាងចឹង ។ រួចហើយស្រដីឡើងបន្ត
" ជុងហ្គុក..បើថ្ងៃនេះលោកសម្រាកពួកយើងទៅដើរលេងល្អដែរទេ" ថេយ៉ុងបានប្ដូរមកជាហៅឈ្មោះរបស់នាយក្រាស់វិញ ព្រោះដើម្បីឲមានភាពស្និតស្នាល ហើយនាយក្រាស់ក៏មិនបានហាមឃាត់ឯណា មានតែពេញចិត្ត

"ថេយ៍..កុំរំខានខ្ញុំធ្វើការសិន..ទៅរកអីលេងសិនទៅ" ជុងហ្គុក មិនទៅធ្វើការមេនតែនាយត្រូវបំពេញរបាយការណ៍ខ្លះនៅផ្ទះហើយ
ស្រែកប្រាប់ពីក្នុងឲនាយតូចទៅរកអីលេងធ្វើដូចជាគេកូនក្មេងយ៉ាងចឹង

"ឆឺស..ក្នុងផ្ទះមានអីឲខ្ញុំលេង ខ្ញុំមិនមេនកូនក្មេងទេ.. " ថេយ៉ុងពេលលឺនាយក្រាស់ប្រាប់បែបនេះក៏ចេញរឹកនឹងសម្ដីរបស់នាយក្រាស់ មើលនិយាយចុះតើឲគេទៅលេងអី ទៅលេងដីនៅមុខផ្ទះមេនទេ " ទៅសិនក៏បានដែរ លោកកុំយូរពេកណា៎" ថេយ៉ុងថាហើយក៏ដើរចេញទៅអង្គុយលេងនៅក្រៅផ្ទះទាំងអារម្មណ៍ល្អព្រោះសង្ឃឹមថាថ្ងៃនេះខ្លួនច្បាស់ជាបានទៅដើរលេងខាងក្រៅទៀតហើយ ព្រោះជុងហ្គុកគេមិនទៅធ្វើការផង

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now