ភាគទី12: ត្រូវគេធាក់ចេញក្រៅផ្ទះ

711 44 0
                                    

ដូចតែរាល់ដងចឹងតាមេឃភ្លឺដឹងតែបើកថ្ងៃហើយ ចឹងបាច់រៀបរាប់ទៀតទេខ្ចិល-,-
ហើយបើនិយាយរឿងកាលពីយប់មិញជុងហ្គុកគេមិនបានត្រឡប់មកផ្ទះវិញទេព្រោះមានអារម្មណ៍ថាខ្មាសគេ (តាមពិតកូននឹងអៀនកូនឆីadmin🌚)។ នាយបានទៅដេកនៅផ្ទះស៊ូហ្គាហើយព្រឹកឡើងគឺទៅបន្ទាយយកតែម្ដងចំណែកឯកសណ្ឋានក៏មានមួយសម្រាប់នៅទីនោះដែរ

"ហុឺម..."សំលេងក្រហឹមចេញពីបំពងកររបស់ក្មេងប្រុសម្នាក់ដែលដេកជ្រុបមុខនៅនឹងតុបាយ រួចហើយក៏ពោលឡើង..

"នេះយប់មិញយើង ដេកនៅទីនេះហេស" ថេយ៉ុងសួរខ្លួនឯងរួចក៏ងើបឈរឡើងក្រឡេកមើលឆ្វេងស្ដាំហើយនិយាយ
"យប់មិញគេមិនត្រឡប់មកវិញទេ គេច្បាស់ជាខឹងខ្ញុំខ្លាំងហើយ អឺយអាថេយ៍អឺយអាថេយ៍ឯងនេះចំមេន" ថេយ៉ុងពេលនឹកដល់រឿងយប់មិញក៏យកដៃទះក្បាលខ្លួនឯងតិចៗមិនគួរណាគេទះនាយសោះ។ ដោយមិនដឹងធ្វើយ៉ាងមិចទៀតនាយតូចថេយ៉ុងក៏ប្រមូលម្ហូបដែលនៅលើតុនោះយកទៅចាក់ចោលព្រោះវាខូចហើយ ហើយបន្ទាប់មកក៏ចូលបន្ទប់ទឹកសម្អាតខ្លួនបាត់ទៅ។
__________
+បន្ទាយទាហានជើងទឹក

"ជុងហ្គុក យប់មិញឯងកើតស្អីមិចបានមកដេកផ្ទះយើងចឹង ហើយមាត់ថីមិចបានដាច់ចឹង" ស៊ូហ្គាសួរទៅជុងហ្គុកដែលកំពុងជូតកាំភ្លើងរបស់ខ្លួននោះ

"សួរប៉ុន្មានដងទៀត មិនចេះធុញទេអី" ជុងហ្គុកតបទៅស៊ូហ្គាតែភ្នែកមិនបានសម្លឹងមើលមុខគេទេ នេះនាយខំប្រឹងធ្វើភ្លេចរឿងកាលពីយប់មិញហើយតែម្សៀfriនេះមករំលឹករហូត-,-

"មកពីឯងមិនព្រមប្រាប់នឹងហើយ អេស៎..រឺមួយក៏ត្រូវគេធាក់ចេញមកពីក្នុងផ្ទះព្រោះចរឹកខ្មើតដាក់គេពេក" ស៊ូហ្គាធ្វើជានិយាយលរដាក់ជុងហ្គុក

"ផ្ទះរបស់យើង គេមានសិទ្ធិអីធាក់យើងចេញ" ជុងហ្គុកនិយាយថាគេនឹងគឺសម្ដៅដល់ថេយ៉ុងគ្រាន់តែនឹកឃើញភ្លាមចេញប្រតិកម្មមកតែម្ដង

"និយាយប៉ុននឹងសោះចាំបាច់ធ្វើឯងអី..." ស៊ូហ្គានិយាយមិនទាន់ចប់ផងក៏មានសម្លេងមួយកាត់

"ហ្យុង តោះដល់ម៉ោងហើយ" ជីមីនចូលមកកាត់សម្តីរបស់អ្នកទាំងពីរព្រោះថ្ងៃនេះជាវេនរបស់ក្រុមនាយដើររបាទម្ដង

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now