ភាគទី19: សូមទោស~

573 47 0
                                    

រំលងទៅជាច្រើនម៉ោងថេយ៉ុងនៅតែនិយាយលេងជាមួយពួកគាត់ដដែល និយាយៗរវល់តែជក់ដល់ពេលល្ងាចទៅហើយ

"អឺម..មើលទៅពួកមីងរំខានក្មួយច្រើនហើយ" អ្នកមីងនី

"បាទ មានឯណា អគុណអ្នកមីងស្អាតៗទៅវិញទេដែលមកលេងខ្ញុំមិនឲអត់ផ្សុក" ថេយ៉ុងញញឹមស្រស់ទៅពួកគាត់

"ហិហិ សំដីបានណាស់ឯងនឹង" អ្នកស្រីយ៉ុងគាត់ហាក់ពេញចិត្តនឹងថេយ៉ុងជាខ្លាំងព្រោះមើលទៅគេបុិនយកចិត្តណាស់

"តោះៗ ល្ងាចហើយមីងលាទៅសិនហើយណា៎" អ្នកមីងនីហៅគ្នាគាត់ដើម្បីទៅវិញព្រោះមកយូរដែរហើយ

"មោះ ចាំខ្ញុំជូនផ្លូវ" ថេយ៉ុងថាហើយក៏ដើរទៅ
ទន្ទឹមនឹងបើកទ្វាររបងឲពួកគាត់ចេញទៅពេលនោះឡានជុងហ្គុកត្រឡប់មកពីធ្វើភារកិច្ចវិញក៏បានមកដល់ល្មមដែរ

ងុឺត~~~
សម្លេងឡានឈប់នៅមុខផ្ទះ ហើយជុងហ្គុកក៏បានចុះចេញពីឡានមើលទៅមុខថេយ៉ុងទាំងមិនយល់ព្រោះឃើញមីងៗប៉ុន្មានអ្នកនោះនៅជិតនាយតូច ចំណែកលីសានាងមិនបានមកជាមួយទេមូលហេតុនាងចង់ទៅគេងនៅផ្ទះរបស់IU ព្រោះផ្ទះរបស់នាងនៅជិតបន្ទាយស្រាប់

"អុស៎..លោកវិញហើយហេស៎..មិចថ្ងៃនេះមកលឿនម្លេះ ខ្ញុំមិនទាន់បានធ្វើអីហើយផង" ថេយ៉ុង

"គ្មានអីទេ..ចុះពួកគាត់" ជុងហ្គុកមិសូវចាប់អារម្មណ៍នឹងសំណួរថេយ៉ុងអ្វីដែលចង់ដឹងថាមីងៗនោះមកធ្វើអី

"អរ..ពួកគាត់មកកំដរខ្ញុំនិយាយគ្នាលេង" ថេយ៉ុងតបទាំងញញឹមទៅជុងហ្គុក

"ចា៎ ត្រូវហើយក្មួយជុង" អ្នកស្រីយ៉ុង និយាយទាំងមិនសូវសមព្រោះតាំងពីដើមមកជុងហ្គុកមិនសូវចេះនិយាយលេងជាមួយអ្នកណារឺឲអ្នកក្រៅមកចូលផ្ទះទេ ទើបគាត់រាងខ្លាចៗ

"បាទ" ជុងហ្គុកនៅរក្សាទឹកមុខស្មើរដដែល

"ចឹង..មីងទៅវិញហើយណា៎" អ្នកមីងនីនិយាហលាទៅថេយ៉ុង ។ តែប្រុងនឹងដើរចេញហើយគាត់ក៏ចាប់ផ្ដើមកេះគ្នាទៀតហើយ

"សួរទៅ/មេនហើយសួរទៅក្រែងមកចង់ដឹងរឿងនេះមេនទេ" ពួកគាត់នាំគ្នាកេះអ្នកមីងនីឲនិយាយ

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now