ភាគទី47

431 32 1
                                    

     ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ សកម្មភាពមនុស្សក៏នឹងត្រូវធ្វើអ្វីឲថ្មីទៅតាមនឹងដែរ។

"ហឹម..!!"សម្លេងក្រហឹមយ៉ាងស្រួចស្រេសបង្ហើរចេញពីបំពង់.ករបស់នាយតូចដែលកំពុងគេងលើគ្រែម្នាក់ឯង

"អូយ~ឈឺក្បាលមេន" ថេយ៍ប្រឹងងើបឡើងទាំងធ្ងន់ក្បាលមិនទាន់ស្រឡះខ្លួន ព្រោះបើដេកតទៅទៀតវាមិនកើតដោយសារតែថ្ងៃចាំងភ្នែកពេក

"ហឺយ..ស្រាអស់នោះពិតជាខ្លាំងមេន..អឹម..ជុងគេទៅណា៎ហើយ" និយាយចុះនិយាយឡើងដូចជាបាត់នាយក្រាស់ ទើបងើបឈរអស់កម្ពស់ដើរសំដៅចេញទៅក្រៅបន្ទប់។ ភ្នែកខំសម្លឹងមើលគ្រប់កន្លែងដូចជាទទេស្អាតមិនឃើញនាយនោះទេ ។ ថេយ៍ដើរសំដៅទៅផ្ទះបាយឃើញ អាហារពេលព្រឹករៀបចំទុកដាក់លើចានហើយយ៉ាងស្អាត នឹងមានក្រដាសnoteមួយលើតុនឹងផងដែរ

<ថេយ៍ បងមានការត្រូវធ្វើច្រើន អូនងើបឡើងញុាំអាហារលើតុនឹងទៅ ល្ងាចជួបគ្នា បងស្រឡាញ់អូន> នាយក្រាស់ងើបទៅតាំងពីម៉ោង4ទាបភ្លឺម្លេះ តែនាយតូចគេងស្ងប់មិនដឹង ថេយ៉ុង គ្រាន់តែអានសំណេរនៅក្នុងនឹងចប់ ស្នាមញញឹមលិចឡើង ស្ញេញឡើងលឹបភ្នែក មនុស្សអីក៏ផ្អែមល្ហែមយ៉ាងនេះ

"ហិហិ~ ដឹងហើយ" និយាយម្នាក់ឯងជាការឆ្លើយតប ក៏អង្គុយញុាំអាហារដែលគេបានរៀបចំឲខ្លួន ថ្ងៃថ្មីជីវិតក៏ស្រស់បំព្រងតាមនឹងដូចផ្ការីកខុសរដូវចឹង
______________
    +បន្ទាយទាហានជើងទឹក
នៅក្នុងទីនេះយើងឃើញម្នាក់ៗកំពុងតែធ្វើការហ្វឹកហាត់យ៉ាងសកម្ម ដោយម្នាក់ៗស្ដាប់ទៅតាមអ្វីដែលមេបញ្ជាការស្រែកឲខ្លួនធ្វើ ការក្រាបវាលក្រោមសំណាញ់លួស តោងខ្សែរព្រំ នឹងមានអ្វីៗជាច្រើនទៀតដែលទាហានពួកគេធ្វើការហ្វឹកហាត់។ល។

"ឲលឿនទៅ" នាយក្រាស់ស្រែក យ៉ាងមានអំណាច ទៅកាន់ទាហានដែលកំពុងតែតោងលើខ្សែរព្រំ ឲពួកគេមានភាពស្វាហាប់នឹងមាំមួនជាងនេះ បើនៅតែមួយៗបែបនេះច្បាស់ណាស់ ពេលជួបហេតុការណ៍ពិតត្រូវគេបាញ់ស្លាប់មុនគេ

"បាទទាន" អ្នកទាំងអស់គ្នា ឆ្លើយទៅនាយវិញយ៉ាងស្វាហាប់
នាយក្រាស់ក៏មិនឈរតែបញ្ជាអត់ប្រយោជន៍ដែរ ខ្លួនបានដោះឯកសណ្ឋានទាហានចេញ ដោយសល់ត្រឹមអាវយឺតមួយ(ខោនៅដដែល) ទៅធ្វើការហ្វឹកហាត់ជាមួយពួកគេដូចគ្នា ទាំងណាមជូន ជីមីននឹងស៊ូហ្គា

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now