ភាគទី36

416 26 1
                                    

  ងុឺត~~ សម្លេងឡានបានឈប់នៅនឹងមុខផ្ទះ ពេលវេលានេះម៉ោង1យប់ទៅហើយតែម្នាក់ៗគ្មានបានដេកអីនោះទេ ជីវិតជាទាហានគឺបែបនេះ
  តុកៗ~~

"ថេយ៍..ខ្ញុំទៅក្រៅមួយផ្លែត" ជីមីន និយាយទៅកាន់ថេយ៉ុងដែលកំពុងតែអង្គុយលើគ្រែមិនមាត់.កអ្វីបន្តិចសោះនោះ
   ក្រាក~
ទ្វាររបងក៏បានបើកបង្ហាញឲឃើញលីសាដែលកំពុងឈរមុខនោះ

"ជីមីន ឯណាថេយ៍" លីសា

"នៅខាងក្នុង ចូលសិនមក" ជីមីន ថាហើយពួកគេទាំង2ក៏បានដើរចូលក្នុងផ្ទះទៅ

"ថេយ៍..." លីសាពោលឡើងតិចៗពេលឃើញសភាពរបស់ថេយ៉ុងអង្គុយសម្គក់ដូចមនុស្សអត់វិញ្ញាញទាំងខោអាវសើមជោគ

"យើងឲគេដូរអាវចេញតែគេមិនព្រមនោះទេ" ជីមីន និយាយទៅកាន់លីសាឲបានដឹង ព្រោះថេយ៉ុងពេលចូលផ្ទះវិញមិននិយាយអ្វីទាំងអស់ឲដេកក៏មិនព្រមដូរខោអាវក៏មិនព្រមដែរគឺមិនមាត់តែម្ដង

"ថេយ៍..ស្ដាប់ខ្ញុំបងប្រុសគាត់លែងអីហើយ" លីសាចូលទៅអង្គុយជិតថេយ៉ុង

"ពិតមេនហេ៎..ចុះពេលនេះជុងហ្គុកគេនៅឯណា" ថេយ៉ុង គ្រាន់តែលឺបុិននេះប្រញ៉ាប់ងើបមុខមកសួរលីសាបញ្ជាក់យ៉ាងលឿនទាំងសប្បាយចិត្ត

"អឹម..ត្រូវហើយពេលគាត់គ្រាន់តែសម្រាកបន្តិចមិនទាន់ដឹងខ្លួនទេ បើថេយ៍មិនចង់ឲគាត់លំបាកទេថេយ៍ ទៅដូចសម្លៀកបំពាក់ចេញទៅប្រយ័ត្នឈឺ" លីសា

"អឹម.." ថេយ៉ុង ក្រហឹមជាការឆ្លើយតបប្រញ៉ាប់រត់ទៅដូរសម្លៀកបំពាក់យ៉ាងលឿន

នៅពេលដែលថេយ៉ុងទៅបាត់លីសាក៏និយាយឡើង

"ជីមីន ថ្ងៃនេះកើតរឿងអី" លីសា ចង់ដឹងហេតុការហេតុអីម្នាក់ៗដូចទើបតែមកពីបាញ់គ្នាចឹង

"ពួកឆ្លងដែនខុសច្បាប់ តែអីឡូវនេះបង្ក្រាបបានអស់ហើយ យកទៅឃុំបាត់ហើយថ្ងៃស្អែកទើបសួរចម្លើយ" ជីមីន

"បើត្រឹមតែពួកឆ្លងដែនខុសច្បាប់សោះហេតុអីក៏ធ្វើឲបងប្រុសត្រូវរបួសខ្លាំងបែបនេះ ពីមុនមកគាត់មិនចឹងនោះទេ" លីសា ព្រោះនាងដឹងថាបងប្រុសរបស់ខ្លួននាយជាមនុស្សពូកែណាស់ត្រឹមពួកអស់នោះធម្មតាសោះអាចធ្វើឲនាយក្រាស់មានរបួសបាន

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now