ភាគទី22:ថ្ងៃណាមួយឯងនឹងស្អប់ខ្ញុំ

589 38 1
                                    

"អាយ..." ថេយ៉ុង ដែលរត់លេងសុខៗក៏ស្រែកឡើងពេលខ្លួនត្រូវដួលនឹងដី

"ថេយ៍..." ជុងហ្គុកដែលកំពុងតែភ្លឹកក៏ភ្ញាក់ឡើងវិញជាមួយនឹងសំលេងនាយតូចដួលនោះ ក៏រហ័សរត់ទៅរកគេយ៉ាងលឿនទាំងបារម្មណ៍រួចស្រដីឡើង

"យ៉ាងមិចហើយ..មិចក៏រត់មិនមើលបែបនេះ" ជុងហ្គុកចូលទៅដល់ចាប់ដៃបាច់មុខនាយតូចមើលថាមានត្រូវកន្លែងណា៎រឺអត់

"អឺយ..ឈឺណាស់..អ្នកណាទៅដឹងមនុស្សកំពុងតែឈឺហើយនៅលោកមកថាឲខ្ញុំទៀត" ថេយ៉ុង មិនយំនោះទេគ្រាន់តែពេបមាត់បែបក្មេងរត់ដួលផ្កាបមុខ កំពុងតែឈឺផងនៅនាយក្រាស់ជុងហ្គុកម្នាក់នេះមកស្ដីឲថែមពីលើទៀត( គេបារម្ភបានគេស្ដីឲកូនឆីម៉ែ-,-)

ជុងហ្គុកមិនបានតបនឹងនាយតូចទេគ្រាន់តែមើលមុខបន្តិចរួចពោលឡើង< ឈឺខ្លាំងទេ> នាយបានចាប់កជើងរបស់ថេយ៉ុងមើល រួចសួរទៅអ្នកម្ខាងទៀតដែលកំពុងធ្វើមុខស្អុយប៉ែនោះ

"ជើងមនុស្សដួលហើយអ្នកណាមិនឈឺ" ថេយ៉ុង (គេសួរស្រួលបួលមើលតប🌚)

"វាប្រហែលគ្រេចហើយ...មោះចាំខ្ញុំយកឯងទៅកន្លែងត្រឹមត្រូវមួយ" ជុងហ្គុក

"កន្លែងត្រឹមត្រូវយ៉ាងមិច?" ថេយ៉ុង មិនយល់ពីសម្ដីនាយក្រាស់ គ្រាន់តែគ្រេចជើងចាំបាច់ត្រូវរកន្លែងត្រឹមត្រូវដែរ-,-

"កន្លែងនេះវាមានផុកហើយងងត់ទៀត ទៅអង្គុយកន្លែងនោះទៅខ្ញុំនឹងអាចបញ្ចាំងភ្លើងឡានដល់" ជុងហ្គុក នាយចង់បានន័យថាទៅអង្គុយកន្លែងផ្សេង ព្រោះនាយអាចបើកឡានបង្ឆេះចោលបាញ់មករកពួកគេទាំងពីរ

"អរ...ខ្ញុំស្មានតែ..អាយ.." ថេយ៉ុងរកនិយាយមិនទាន់អស់ពាក្យផងក៏ត្រូវជុងហ្គុកចាប់បីឡើងរកត្រៀមខ្លួនមិនទាន់

"នៅស្ងៀមប្រយ័ត្នធ្លាក់" ជុងហ្គុក បីអ្នកម្ខាងទៀតទៅអង្គុយនៅខាងមុខឡានតែវារាងឆ្ងាយពីឡានបន្តិចដែរ និយាយរួចគឺនៅក្នុងបរិវេនផ្កាដដែល

"អឹម.." ថេយ៉ុង ខ្ចិលតបអីច្រើនក៏ស្របតាមគេព្រោះជើងវាគ្រេចផង អ្វីដែលសំខាន់មានអារម្មណ៍ថាពេញចិត្តនឹងសកម្មភាពនេះជាខ្លាំង វាមើលទៅដូចជាភាពបារម្ភការយកចិត្តទុកដាក់យ៉ាងចឹង

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now