ភាគទី45:

413 32 2
                                    

        រំលងផុតទៅជាច្រើនម៉ោង ព្រះអាទិត្យក៏អស់ស្ដង់គត់រលត់ទៅបាត់តាមនាយសមុទ្រ ដោយជំនួសមកវិញនូវព្រះចន្ទបំភ្លឺលោកនាពេលរាត្រី។
     +10am
ម៉ោងស្មើរនេះទៅហើយបើតាមភូមិជនបទបែបនេះគឺគេចូលដេកអស់ហើយ ចម្លែកអីតែផ្ទះនាយតូចដែលមានឈ្មោះថាថេយ៉ុង គឺឃើញសុតតែភ្លើងជញ្ជែកជញ្ជាចពេញក្នុងផ្ទះ(ប្រើចង្កៀងគូម) មិនដឹងថាកំពុងតែធ្វើអ្វីលឺតែសម្លេងមនុស្សនិយាយគ្នាសើចសប្បាយ

"ហិហិ~~អ្នកស្រីនី អ្នកណាគេទៅនិយាយចឹងទេ" អ្នកស្រីយ៉ុង កំពុងតែសើចសប្បាយអឺងកងក្នុងផ្ទះថេយ៍

"ហិហិ~~មេនហើយៗ..អឹ្អក~" ថេយ៍ សើចកាច់.កដូចកូនក្មេង មិនដឹងថានិយាយគ្នាពីអ្វីបានជាសប្បាយអរថ្នាក់នឹង សើចផង ក្អើកផងភ្នែកម្នាក់ៗមមីរបើកមិនចង់រួច ដូចអ្នកស្រវឹងស្រាព្រោះអីស្រវឹងមេន

"មានអារម្មណ៍ថាដូចចង់ក្អួតមិចទេ/អឹក~ងងុយដេកណាស់" មីងៗប៉ុន្មានអ្នកដែលជួបជុំគ្នាកាលពីល្ងាចមិញ បើមើលតាមសភាពម្នាក់ៗគឺស្រវឹងស្រានឹងហើយ មិនខុសទេពួកគាត់ជប់លាងនៅផ្ទះអ្នកស្រីយ៉ុងមិនគ្រប់ មកបន្ថែមនៅផ្ទះរបស់ជុងហ្គុក ព្រោះអាងនាយក្រាស់មិននៅផ្ទះ ចំណែកឯថេយ៉ុងក៏មិនប្រកែកអីដែរមានតែហៅគេឲមកផឹកថែម-,-

"អឹក~..ក្មួយថេយ៍ហា៎ ផ្ទះក្មួយក្រឡាប់មេនទេ មិចដាំដូងចុះក្រោមចឹង" អ្នកមីងនី សម្លឹងមើលសម្ភារៈក្នុងផ្ទះឃើញវាវិលក្រឡាប់ចាក់ពេញនឹង ផឹកច្រើនពេកតាំងពីល្ងាច មកដល់ស្មើរនឹងល្មមហើយ

"អត់ទេ~~ខ្ញុំថាផ្ទះរបស់ខ្ញុំកំពុងហោះលើមេឃច្រើនជាង មេនទេអ្នកមីងយ៉ុង" ថេយ៍ លើកស្រាមកផឹកបណ្ដើរនិយាយបណ្ដើររញ៉េរញ៉ៃពេញនឹងមិនដឹងជាស្អីទៅស្អី សភាពផ្ទះគឺធម្មតានោះទេ តែភ្នែកអ្នកស្រវឹងគឺមើលឃើញបែបនេះហើយ មនុស្សក្មុងផ្ទះមានគ្នា5អ្នករាប់ទាំងថេយ៍ 2នាក់ទៀតគាត់សម្លប់បាត់ហើយសល់តែថេយ៍ជាមួយនឹងគាត់ពីរអ្នកនឹង

"ហុឺយ..ងងុយដេកណាស់~អ្នកស្រីយ៉ុងហា៎ញុមដេកហើយណា៎ សូមដេក1នាទី" អ្នកមីងនី ទប់ទល់លែងឈ្នះទៀតដាក់ក្បាលលើតុដេកបាត់ទៅ(គេអត់អង្គុយកៅអី អង្គុយស្មើរនាបផ្ទះ)

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now