ភាគទី39:យើងនឹងធ្វើឲវាវិនាស

429 23 0
                                    

    ក្រាក~~

"សួស្ដីក្មួយថេយ៍..." សម្លេងរបស់ស្ត្រីពីរអ្នកបន្លឺឡើងហៅឈ្មោះរបស់នាយតូចទាំងញញឹម

"បាទ..អ្នកមីងនីនឹងអ្នកស្រីយ៉ុងទេហ៎..ជម្រាបសួរ..តើមករក??" ថេយ៉ុងនិយាយគួរសមទៅពួកគាត់ទាំងពីរវិញ

"មីងមកលេង នឹងយករបស់ខ្លះមកឲក្មួយជុងលឺថាត្រូវរបួសនោះអី" អ្នកស្រីនី

"អរបាទ..ចឹងចូលក្នុងសិនទៅ" ថេយ៉ុង ពួកគេទាំងបីក៏ដើរចូលផ្ទះនឹងបិទទ្វារបងវិញទៅ

"ជុង..." ថេយ៉ុង ដើរមកប៉ះស្មារបស់នាយក្រាស់តិចៗដែលអង្គុយបែរខ្នងដាក់ឆ្ងក់មុខចុះញីក្បាលនោះ

"ហុឺយ..ឲនាងទៅវិញទៅ" ជុងហ្គុក មិនងើបមុខដដែលនិយាយបែបធុញព្រោះនាយគិតថាជាឆុនអា

"មីងមកសួរសុខទុក្ខតើ" អ្នកស្រីយ៉ុង គ្រាន់លឺសម្ដីនាយក្រាស់ហើយគាត់ឡើងចង់ហួសចិត្តដល់ប៉ែតមកមិនទាន់ដឹងអីផងម្ចាស់ផ្ទះគេដេញទៅវិញហើយ

"ជុង កើតអីនឹងអ្នកមីងនី នឹងអ្នកស្រីយ៉ុងគាត់មកសួរសុខទុក្ខតើ" ថេយ៉ុង ថាហើយជុងហ្គុកក៏ងើបមុខមកវិញនិយាយបែបមិនសម

"អរ..សូមទោសខ្ញុំវង្វេងហើយមើលទៅ" នាយនិយាយបែបមិនសមសម្លឹងទៅមើលអ្នកទាំងបីដែលមើលមកខ្លួនលក្ខណះឆ្ងល់

"ហឹស..មិនអីទេ.." អ្នកមីងនី គាត់មិនបានប្រកាន់អីទេ

"អឹម..ថេយ៍ អូននៅនិយាយលេងជាមួយគាត់ចុះ បងចូលក្នុងហើយ" ជុងហ្គុក ក្រោកឈរឡើងនិយាយប្រាប់ទៅនាយតូច និយាយអូនបងដោយមិនខ្វល់ពីមីងៗ2អ្នកកំពុងបើកភ្នែកធំៗនឹងសព្វនាមថ្មីនេះទេ

"បាទ..បើមិនស្រួលអាចហៅខ្ញុំបាន" ថេយ៉ុង ខ្ចិលនិយាយច្រើននាយតូចដឹងហើយថាជុងហ្គុកប្រាកដជាទៅមើលឯកសារធ្វើការក្នុងបន្ទប់ធ្វើការរបស់នាយ នាយមិនទុកពេលឲទំនេរចោលនោះទេ។ តែទាស់ត្រង់ថាថេយ៉ុងគឺហៅខ្លួនឯងថាខ្ញុំ មិនបាច់ឆ្ងល់ទេព្រោះមិញបានឃើញប្រ/តិមីងៗទាំងពីរគឺដឹងតែម្ដងទើបប្ដូរសព្វនាម

"ថ្ងៃក្រោយមិនឲអូនប្រើពាក្យខ្ញុំ មកកាន់បងទៀតទេ.." ជុងហ្គុក ក៏ដឹងដែរថាថេយ៉ុងនិយាយចឹងដោយសារអី តែនាយមិនខ្វល់នោះទេរឹតតែបង្ហាញនឹងយកដៃទៅញីសក់របស់នាយតូចតិចៗដើរចូលក្នុងផ្ទះបាត់ទៅ

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now