ភាគទី35

417 23 1
                                    

"ជេ..." សម្លេងយ៉ាងស្រទន់របស់ស្រ្តីម្នាក់បានស្រែកហៅនាយក្រាស់ពីក្រោយខ្នងទាំងញញឹមយ៉ាងកក់ក្ដៅមកកាន់គេ គាត់ស្លៀករ៉ូបពណ៍សុីជម្ពូរស្រាលៗឈរក្បែរបុរសរាងវ័យពាក់កណ្ដាលម្នាក់តែមិនមេនបណ្ដាលតែម្ដងនោះទេរាងចាស់ជាង (ដឹងចង់យាយមិច-,-)

"ម..ម៉ាក់..ប៉ា~~" គាត់ក្រឡេកតាមសម្លេងដែលស្រែកហៅខ្លួនក៏ពោលឡើងម្នាក់ឯងដោយភាពភ្ញាក់ភ្អើលស្មានមិនដល់

"ហិ..មករកម៉ាក់មកកូន..ជេឃេ" គាត់បកដៃហៅនាយក្រាស់ទាំងញញឹមជាប់ ត្រូវហើយអ្នកដែលជុងហ្គុកបានឃើញគឺជាម៉ាក់ប៉ារបស់នាយ គាត់ហៅជុងហ្គុកថាជេឃេ គឺជាឈ្មោះក្រៅដែលដាក់ឲកាលនាយនៅក្មេង

មិនចាំយូរជុងហ្គុកក៏រត់ទៅរកពួកគាត់ទាំង2រួចអោបដោយភាពនឹករលឹកប៉ុនពេក 10ជាងឆ្នាំហើយដែលគេបែកពីអ្នកមានគុណទាំងពីរ គេបាត់បង់អ្វីជាភាពកក់ក្ដៅដែលទទួលបានពីម្ដាយឪពុក

"ខ្ញុំនឹកអ្នកទាំងពីរណាស់ដឹងទេ" ជុងហ្គុកនៅតែអោបពួកគាត់ទាំងពីរដដែលស្រដីទាំងបិទភ្នែកទទួលភាពកក់ក្ដៅពីគាត់ គេមានរឿងដែលចង់ប្រាប់ពួកគាត់ច្រើនតែអ្វីដែលនាយអាចនិយាយបានមុនគេគឺពាក្យមួយឃ្លានេះហើយ

"ហុឺស..ម៉ាក់ហើយនឹងប៉ាគឺដឹង..ជេឃេកូនធំច្រើនណាស់ មិនដូចជេឃេដែលនៅតូចបុិនរត់លេងពីមុននោះទេ" គាត់លែងពីការអោបយកដៃទៅប៉ះមុខកូនប្រុសខ្លួនដោយក្ដីនឹករលឹក ទឹកមុខរបស់គាត់ទាំងពីរនៅតែរក្សាស្មាមញញឹមជាប់ដាក់នាយក្រាស់

"ច្រើនឆ្មាំមកនេះកូនប្រហែលជាលំបាកខ្លាំងហើយ" លោក វ៉ាសានីយ៍ដែលត្រូវជាឪពុកនាយក្រាស់ក៏ស្រដីឡើងនឹងអង្អែលក្បាលអ្នកជាកូនប្រុស

"អត់ទេ..កូនមិនលំបាកនោះទេ កូនពេញចិត្តនូវអ្វីដែលកូនធ្វើ " ជុងហ្គុក មើលមុខពួកគាត់ទាំងពីមិនដាក់ភ្នែក មើលមុខម៉ាក់របស់ខ្លួនគាត់ពិតជាស្អាតនឹងជាមនុស្សកក់ក្ដៅណាស់ ប៉ារបស់នាយក្រាស់នៅតែស្លៀកសម្លៀកបំពាក់ជាទាហានដែលគាត់បានពាក់នោះដដែល។ តែនៅសុខៗនាយក៏ស្រាប់តែភ្ញាក់ខ្លួនឡើងរួចសួរទៅពួកគាត់

"ម៉ាក់តើខ្ញុំកំពុងតែនៅទីណា" ជុងហ្គុក នាយឆ្ងល់ហេតុអ្វីខ្លួនអាចជួបម៉ាក់ប៉ារបស់ខ្លួនឯងបានថែមទាំងអោបបានទៀតផង ក្រែងពួកគាត់បាត់បង់ជីវិតហើយមិនចឹង

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now