ភាគទី21: ខ្ញុំទទួលស្គាល់ហើយថា...

573 36 0
                                    

"លោកចិត្តល្អជាងគេលើលោក" ថេយ៉ុងនិយាយសប្បាយចិត្តបណ្ដើរចំណែកឯដៃនៅតែចាប់ដៃនាយក្រាស់ក្រវីតិចៗនៅនឹង មើលទៅដូចជាសុំម៉ែបានដើរលេងយ៉ាងចឹង

"ហុឺម...ចាំខ្ញុំនៅទីនឹងសិនហើយ ខ្ញុំចូលទៅយកសោរឡានមួយភ្លែត" ជុងហ្គុក

"បាទ" ថេយ៉ុងក៏ប្រលែងដៃជុងហ្គុក
   ពេលនាយក្រាស់ដើរចូលផ្ទះបាត់ក៏ចាប់ផ្ដើមនិយាយម្នាក់ឯងទៀតហើយថា

"សឹងមិននឹកស្មាន ថាគេព្រមតាមសម្ដីរបស់ខ្ញុំសោះ" ថេយ៉ុងនិយាយដូចសរសើរខ្លួនឯង តែវាមិនខុសនោះទេព្រោះច្រើនលើកច្រើនសាហើយដែលជុងហ្គុកមិនដែលតាមខ្លួននោះទេ ទើបតែលើកនេះចិត្តទន់មិនដឹងកើតអី

   មួយសន្ទុះជុងហ្គុកស្រាប់តែដើរចេញមកពីក្នុងផ្ទះវិញជាមួយនឹងអាវធំនឹងឯកសណ្ឋានទាហានរបស់ខ្លួន

"អេស៎..មិចលោកពាក់សម្លៀកបំពាក់បែបនេះ"ថេយ៉ុងសួរទាំងឆ្ងល់ទៅជុងហ្គុកមិញឃើញស្លៀកខោអាវធម្មតាសោះ តែមិចចេញមកវិញទៅជាចឹង

"មិនឲមានអ្នកឆ្ងល់ថាទៅណា៎"ជុងហ្គុក បើសិនជានាងស្លៀកសម្លៀកបំពាក់ច្បាស់ណាស់ថាប្រាដកជាមានអ្នកងឿយឆ្ងល់ហើយព្រោះនេះយប់ទៅហើយតើចេញទៅណា៎

"ហុឺម..លោកនេះគិតបានល្អិតល្អន់មេន...តែចុះខ្ញុំទៅយ៉ាងមិចរួច" ថេយ៉ុងមិនសរសើរជុងហ្គុកមិនបានព្រោះនាយម្នាក់នេះធ្វើអ្វីក៏ម៉ត់ចត់ច្បាស់ការដែរ

"កុំនិយាយអត់ប្រយោជន៍ច្រើនចង់ទៅរឺអត់"ជុងហ្គុកថាហើយក៏ដើរចេញទៅ ចំណែកឯអ្នកដែលត្រូវគេថាឲនៅឈរពេបមាត់ជ្រេញគេពីក្រោយខ្មងនៅនឹង

   នៅពេលដែលជិតបើកទ្វាររបងជុងហ្គុកបានមើលជំវិញនោះគឺគ្មានមនុស្សទេ សភាពក្នុងភូមិវេលានេះគឺស្ងាត់អស់ហើយ

"មោះ ថេយ៍ឆាប់ឡើងឡាន"ជុងហ្គុករហ័សនិយាយឲថេយ៉ុងឆាប់ឡើងឲលឿន

"កន្លែងណា៎" ថេយ៉ុងនឹកគិតថាបើទៅអង្គុយនៅមុខហើយធ្វើធម្មតាច្បាស់ណាស់ថាវាមិនអាចទេ ចឹងហើយទើបបង្ហើយសួរនាយក្រាស់

"អឺម...ឡើងរបាំងខាងក្រោយទៅ" ជុងហ្គុក

"បាទ"ថេយ៉ុងក៏ព្រមឡើងទៅតាមជុងហ្គុកឡានទាហានរបស់គេគឺគ្មានដំបូលទេ
  ជុងហ្គុកបានឲថេយ៉ុងផ្តេកខ្លួននៅរបាំងក្រោយដោយនាយយកតង់ទាហានទៅគ្របពីលើនាយតូច។

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now