ភាគទី53:

503 28 0
                                    

     ពេលជាមួយគ្នាស្រាប់តែមានអ្នកធាក់ទ្វារទម្លុះចូលមកម្នាក់នោះគ្មានអ្នកណាក្រៅពី ណាមជូនជាមួយស៊ូហ្គាជីមីនក៏មកដូចគ្នា។ ពិតជាសំណាងមេនដែលពួកគេទាំង3មកមើលថេយ៍

"អាចង្រៃឯងធ្វើអីគេ..ដឹប~" ណាមជូន ចូលទៅដល់ចាប់ទាញ.កអាវអាទាហានរោគចិត្តម្នាក់នោះដាល់មួយទំហឹងឡើងបែកមុខចេញឈាម។

"ហុឹក..ជីមីន~" ថេយ៍ ឃើញជីមីនក៏ប្រញ៉ាប់ស្ទុះទៅអោបទាំងចិត្តភ័យពន់ពេក ហើយក៏រំភើបមិនស្ទើរដែរនៅពេលមានអ្នកមកជួយខ្លួនទាន់ពេល

"ជីមីនយកអាវគ្របឲថេយ៍ទៅ" ស៊ូហ្គាក៏ដោះអាវធំរបស់នាយយកទៅអោយជីមីនគ្របពីលើខ្លួននាយតូច ព្រោះអាររបស់នាយតូចត្រូវអារោគចិត្តម្នាក់នេះហែកដាច់អស់ហើយ។

"កុំភ័យថេយ៍ ពួកយើងនៅទីនេះហើយ" ជីមីនអោបលួងលោមនាយតូចដែលខ្លាចឡើងញ័រខ្លួននោះ។

"ណាមជូន បានហើយប្រយ័ត្នវាងាប់បាត់ទៅ កុំទាន់អាលសម្លាប់វាអី " ស៊ូហ្គា ចូលទៅឃាត់អ្នកជាមិត្តព្រោះណាមជូនវាយអាម្នាក់នេះឡើងចង់សន្លប់ហើយ

"ឯងមើលវាធ្វើចរឹកនេះ តើថោកទាបប៉ុណ្ណា?" នាយក៏ព្រមលែងខ្លួនវា តែក៏មិនភ្លេចក្រវាត់ឲទៅខ្ទប់ជញ្ជាំងដូចគ្នា។

"យើងដឹង តែអ្នកដែលបញ្ជប់ជីវិតវាមិនមេនយើងទេ" ស៊ូហ្គានិយាយបែបនេះចង់សំដៅដល់ជុងហ្គុក គឺទុកឲនាយជាអ្នកសម្លាប់វាចោលទៅ តែក្នុងពេលនេះនាយក្រាស់មិនទាន់ដឹងនៅឡើយទេ។

"អាជុងវាទៅណា៎ បានជាទុកពួកអ្នកយាមអន់ៗឲមកយាមមុខបន្ទប់បែបនេះ" ណាមជូន មើលទៅសភាពថេយ៍គឺរឹតតែធ្វើឲចិត្តនាយខឹងពន់ពេក តែបើស្ដាប់សំដីនាយទៅដូចជាពួកគេមានគម្រោងអ្វីនឹងគ្នាម្យ៉ាង។

"គេទៅជំនៀលអ្នកភូមិ ទៅតំបន់303" ស៊ូហ្គា

"ថេយ៍ឈប់យំទៅលែងអីហើយ" ជីមីននៅតែលួងលោមអ្នកជាមិត្ត ។

"ហុឹកៗ~ជីមីនយើងខ្លាចណាស់ យើង.." នាយតូចនិយាយអ្វីមិនបានក្រៅពីពាក្យថាខ្លាចតែមួយមុខ។ ពេលនេះបើសិនជាអ្នកដែលកំពុងលួងលោមខ្លួនជានាយក្រាស់មិនដឹងថាកក់ក្ដៅនឹងល្អយ៉ាងណា៎ទេ តែវាមិនអាចទៅរួចឡើយសូម្បីតែបន្តិច។

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now