Part54:

565 41 4
                                    

    ផាំង~ សម្លេងបំផ្ទុះនៃស្នូរគ្រាប់កាំភ្លើងធំក៏បានលឿនរំពងពេញផ្ទៃសមុទ្រដោយវាចេញពីនាវាចម្បាំងរបស់កូរ៉េទាំងពីរបាញ់ដាក់គ្នាទៅវិញទៅមកដំណើរគ្នា។

<<បាញ់ទៅ~ ផាំង~>> នាយក្រាស់ស្រែកបញ្ជាកូនទាហានក្រោមឱវាតឲបាញ់ទៅបន្តបន្ទាប់ទៀត។ ពេលនេះសភាពនៅកណ្ដាលសមុទ្ររវាងព្រំប្រទល់ទាំងពីរគឺចាប់ផ្ដើមរញ៉េរញ៉ៃខ្លាំងណាស់ រលក់ធំៗចាប់ផ្ដើមកើតមាន មូលហេតុដោយសារតែជាតិរំសេវ នឹងការធ្លាក់គ្រាប់កាំភ្លើងធំបានខ្ជៀតចូលក្នុងទឹក។

ផ្ទៃមេឃចាប់ផ្ដើមអួអាប់ រកពន្លឺព្រះអាទិត្យជ្រៀតចូលមិនបាន វាជំនួសទៅដោយពពកខ្មៅដំៗបាំងជុំជិត វាចាប់ផ្ដើមអំណោយផលជាមួយសង្រ្គាមមួយនេះហើយ។ នាវាចម្បាំងប្រទេសទាំង2មួយចំនួនត្រូវបានខូតខាត ដោយសារតែការផ្ទុះគ្រាប់ ប៉ុន្តែគំនិតនឹងឧត្តមគតិរបស់កងទាហានម្នាក់ៗគ្មានចិត្តថាបាក់ស្បាតរឺរាយថយឡើយ។

    រំលងទៅអស់ពេលមួយម៉ោងវាដូចជាគ្មានការស្បើយត្រង់ណា៎នោះទេ ។

<<មេ! ពេលនេះខាងជើងគោករាយការណ៍មកថាទ័ពខាងជើងឈ្លាតចូលក្បែរព្រំប្រទល់ហើយ..កម្លាំងរបស់យើងបាត់បង់សឹងពាក់កណ្ដាលហើយ ពួកគេទប់ទល់មិនចង់ជាប់ទៀតទេទាន!! តើពេលនេះគួរធ្វើយ៉ាងមិច>> កូនទាហានដែលជាអ្នកនាំការនិយាយទៅកាន់នាយក្រាស់ដែលកំពុងបញ្ជាកាំភ្លើងនៅលើនាវាចម្បាំង។

<<ចង្រៃយ៍ហេតុអីក៏បែបនេះ..ឯងទៅប្រាប់ឲពួកគេទ្រាំបន្តិចទៅ ឆាប់ទៅសុំជំនួយពីកងកម្លាំងពិសេសនៅតំបន់303ឲពួកគេទប់ទល់ទីនោះ មួយវិញទៀត ឆាប់ទៅបើកឃ្លាំងផ្ទុកអាវុធយកចេញមកឲអស់មក កុំឲពួកគេ(ទាហានខាងត្បូង)រកទីនោះឃើញឲសោះ>> នាយជេរប្រទេចទាំងក្ដៅក្នុងចិត្ត មុនដំបូងគឺនៅតែលើសមុទ្រទេ តែអីឡូវនេះឈ្លានដល់ដីគោកហើយ សំណាងដែលជំលៀសប្រជាជនចេញអស់។

<<ទទួលបញ្ជាទាន!!>> បុរសម្នាក់នោះថាហើយក៏រត់ចេញទៅ ដើម្បីទៅតភ្ជាប់ខ្សែរអៃគោមទៅតំបន់ជើងគោក ដែលមានណាមជូននឹងស៊ូហ្គាជាអ្នករាប់រង។

ចំណែកនាយក្រាស់ បានបោះជំហានយ៉ាងលឿនដើម្បីចូលទៅក្នុងនាវានិយាយជាមួយថេយ៉ុង។

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now