THE END

2.2K 132 35
                                    

+2ថ្ងៃកន្លងផុតទៅ សង្រ្គាមកូរ៉េក៏បានបញ្ចប់ហើយតាំងពីនាងក្រាស់ត្រូវជួបឧបទ្ទវហេតុឯណោះ អ្វីដែលគួរឲដឹងនោះគេបានចាត់តាំងខ្សែរស្របទី38មិនឲមានយោធាឡើយ។

+កូរ៉េខាងជើង នាពេលល្ងាចក្បែរឆ្នេរសមុទ្រខ្យល់បក់យ៉ាងរវុិចៗរលក់បក់ផ្ជាត់ទៅនឹងផ្ទាំងថ្មធំៗនៅក្បែរស្នេហ៍ ទេសភាពមើលទៅស្រស់ស្អាតខ្លាំងណាស់ ប៉ុន្តែមានដឹងអត់ថាវាអាប់អួរសម្រាប់ក្មេងប្រុសម្នាក់...

"ហ្ហឹកៗ~ហេតុអ្វីក៏បែបនេះ បងពិតជាចិត្តអាក្រក់ណាស់ជុងហ្គុក..ហេតុអ្វីក៏ទុកអូនចោល ហេតុអ្វីក៏ទៅចោលអូនមុនបែបនេះ.." នាយតូច ឆ្ងក់មុខយំរៀបរាប់អ្វីដែលខ្លួនចង់និយាយ ទឹកភ្នែករាប់លានដំណក់ហូរចេញមកពីភ្នែករបស់នាយតូច ដោយសេចក្ដីឈឺចាប់ក្រៃលែង ថេយ៍ឆ្ងក់មុខយំនៅនឹកផ្នូរកន្លែងដែលគេដង្កល់សាកសពមនុស្សជាទីស្រឡាញ់របស់នាយតូច ។ នាយក្រាស់ធ្លាប់បាននិយាយថាពេលនាយកើតអ្វីនាយចង់ឲគេយករាងកាយដែលនៅតែសំបកខ្លួនមកដង្កល់នៅក្បែរឆ្នេរនេះ ។ ការកាន់ទុក្ខផុតទៅពីរថ្ងៃហើយប៉ុន្តែថេយ៉ុងគឺនៅតែធ្វើចិត្តមិនទាន់បានដដែល។

"ហ្ហឹក~សូមអង្វរ ក្រោកមកវិញបានទេ? អូនពិតជាមិនអាចរស់ខ្វះបងឡើយ ចន ជុងហ្គុកឆាប់ត្រឡប់មកវិញមក..ហ្ហឹកៗ~" ថេយ៍គេនៅតែយំសូមអង្វរឲនាយវិលត្រឡប់ តើមនុស្សដែលរាលាយបាត់ពីផែនដីហើយអាចមកវិញបានទេ? ពិតណាស់មិនអាចឡើយ ទផះបីជាខំស្រែកអង្វរប៉ុន្មានលានដង អន្ទងហៅតតែស្លាប់ខ្លួនទៀតក៏មិនអាចឡើយ។

ស្របពេលនឹងសំដីរបស់ថេយ៍ឆ្ងក់មុខយំរូបរៀងដែលជាព្រលឹងរបស់នាយក្រាស់ក៏ផុសឡើងនៅនឹងមុខថេយ៍មានឯកសណ្ថានជាទាហាន ប៉ុន្តែវាគួរឲស្ដាយនាយតូចមិនអាចឃើញបានឡើយ។

<ខ្ញុំចន ជុងហ្គកកើតមកគឺដើម្បីតែបំពេញកតាព្វកិច្ចរបស់ជាតិមេនទេ? ជីវិតរបស់ខ្ញុំពិតជាមានអ្នកគូសវាសជោគវាសនាហើយមេនទេ?តើខ្ញុំមិនអាចមានសិទ្ធិស្រឡាញ់អ្នកណាម្នាក់បានទេ? ខ្ញុំចង់នៅក្បែរមនុស្សដែលខ្ញុំស្រឡាញ់អស់មួយជីវិតមិនបានទេរឺ?...នៅពេលដែលខ្ញុំបំពេញកតាព្វកិច្ចរបស់ខ្លួនឯងហើយអស់ ចុងបញ្ចប់នៃជីវិតរបស់ខ្ញុំក៏បែបនេះ..ខ្ញុំបានជាប់សោរនៃជីវិតតាំងពីដំបូង ដោយអំណាចនៃពាក្យថា *កតាព្វកិច្ច* ចុងក្រោយអ្វីៗចប់អស់ ខ្ញុំក៏រសាត់ទៅឆ្ងាយដូចស្លឹកឈើបក់ពេលរដូវរំហើយ....> ជុងហ្គុកឈរនិយាយម្នាក់ឯងដោយងើយក្បាលឡើងទៅលើផ្ទៃមេឃដែលហាក់អយុត្តិធម៍ជាមួយនាយណាស់ នៅនឹងចំពោះមុខមនុស្សដែលនាយចង់នៅក្បែរ ចង់បង្កើតគូជីវិតជាមួយគ្នា តាំងពីដើមមកនាយគឺមិនដែលត្អូញត្អែម្ដងឡើយ តែពេលនេះ...។ ទឹកភ្នែកមួយដំណក់បានហូរចេញពីកន្ទុយភ្នែករបស់នាយក្រាស់ចន ជុងហ្គុកវ៉ាសានីយ៍ដែលជាទាហានបម្រើជាតិ ស្រក់លើខ្នងដៃនាយតូច ពេលនោះស្រាប់តែមានបាតុភូមិចំឡែកមួយកើតឡើងភ្លាមៗ នាយគឺបាមផុសឡើងនៅនឹងមុខថេយ៍ នាយតូចងើបក្បាលតិចៗសម្លឹងមើលសឹងមិនជឿនឹងភ្នែក..

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now