ភាគទី9:

723 51 0
                                    

+សាធារណរដ្ឋកូរ៉េ

"អោយបងសុំទោសដែលមើលថែកូនប្រុសរបស់ពួកយើងមិនបានល្អ តែបងសន្យានឹងរកគេឲឃើញ" លោកគីមឈរនិយាយដាក់រូបគំនូរដែលក្នុងនោះមានរូបគាត់ហើយនឹងប្រពន្ធរបស់គាត់

"ថេយ៍រងចាំប៉ាបន្តិចតែបន្តិចទេ ប៉ានឹងរកកូនត្រឡប់មកវិញ"លោកគីមនិយាយឡើងដោយទឹកមុខក្រៀមក្រំក្នុងបន្ទប់ធ្វើការម្នាក់ឯង
______________
+ កូរ៉េខាងជើង
ម៉ោង7am

"លោកកំពុងធ្វើអីនឹង" ថេយ៉ុងឈរផ្អែកខ្លួននៅមាត់ទ្វារសម្លេងសួរឡើងពីក្រោយខ្នងជុងហ្គុក

"ដាំផ្កា" ជុងហ្គុកនាយកំពុងគាស់ដីដាក់ថូដើម្បីដាំផ្កា

"មោះ..! ចាំខ្ញុំជួយ" ថេយ៉ុងបានលឺហើយក៏ដើរទៅរកជុងហ្គុកទាំងញញឹមដើម³ជួយគេ

"មិនបាច់ទេ វាជិតរួចដែរហើយ" ជុងហ្គុកតបទៅអ្នកម្ខាងទៀតទាំងភ្នែកកំពុងយកចិត្តទុកដាក់នឹងការដាំរបស់ខ្លួន វានៅសល់តែប៉ុន្មានថូទៀតក៏រួចដែរហើយទើបខ្ចិលឲនាយតូចមកប្រឡាក់ដៃជាមួយ

"អឺម...មិនអីទេខ្ញុំនៅផ្ទះរបស់លោកជួយធ្វើការខ្លះមិនមេនជារឿងទាស់ខុសអីទេ" ថេយ៉ុងតបទៅអ្នកម្ខាងទៀតទាំងញញឹមតិចៗ

ជុងហ្គុកមិនបានមាត់ក៏ងើបទៅមើលមុខគេហើយស្រដីឡើង "បើចឹងទៅយកទឹកឲខ្ញុំស្រោចវាបន្តិចមក" បើគេស្នើរខ្លួនចង់ជួយហើយក៏ខ្ចិលថាអីច្រើនកាលណាមួយនាយត្រូវយកទឹកមកស្រោចផ្កាដែរខ្លួនដាំផង
ថេយ៉ុងក៏ក្រោកឈរទៅយកទឹកដែលនៅមិនឆ្ងាយនោះតាមសំដីរបស់ជុងហ្គុកប្រាប់

"នេះ..." ថេយ៉ុង
"ដាក់ត្រង់នឹងហើយ"ជុងហ្គុក

"ហេតុអីលោកដាំផ្កានឹងច្រើនម្លេះ លោកមិនដាំផ្កាផ្សេងខ្លះទេ" ថេយ៉ុងអង្គុយសួរគេទាំងឆ្ងល់ ព្រោះនាយងាកទៅណាក៏ឃើញផ្កាឈូករដ្ឋនេះដែរមិនដឹងប៉ុន្នានថូហើយទេ

"ព្រោះ...ម៉ាក់ខ្ញុំចូលចិត្តវា" ជុងហ្គុកថាហើយក៏ងាកភ្នែកមកមើលមុខថេយ៉ុង ទោះបីជាម៉ាក់នាយមិននៅក៏ដោយតែនាយក៏អាចដាំផ្កាមួយនេះជារបស់ដែរម្ដាយខ្លួនចូលចិត្តដែរ ហើយក៏អាចឲនាយមានអារម្មណ៍ល្អខ្លះដែរ

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now