ភាគទី20

535 28 0
                                    

"សូមទោស" ជុងហ្គុក

  ពេលនាយកំពុងស្លុងអារម្មណ៍នោះស្រាប់តែលឺសម្លេងគោះទ្វាររបង
តុកៗ~~
ជុងហ្គុកពេលឃើញមានអ្នកមកផ្ដាចអារម្មណ៍ក៏សម្រួលឥរិយាថទប្រែមកធម្មតាវិញ

ក្រាក~
  អ្នកមកនោះគឺគ្មានអ្នកណាក្រៅពីស៊ូហ្គា/ជីមីននឹងណាមជូននោះទេ ព្រោះពួកគេមានរឿងសំខាន់ត្រូវពិភាក្សា

"មានការអី" ជុងហ្គុកពេលដឹងថាអ្នកណានិយាយបែបសោះក្រោះ

"មានការនឹងហើយទើបមក យើងថាចូលក្នុងសិនទៅចាំនិយាយ" ស៊ូហ្គា

"ហុឹម.." ជុងហ្គុកក្រហឹមជាការឆ្លើយតបហើយពួកគេទាំងបីក៏ដើរចូលទៅ ពេលនោះស្រាប់តែជីមីនសួរឡើង

"ហ្យុង ថេយ៍គេនៅឯណា" ជីមីនគេសួររកថេយ៉ុងដោយសារខានជួបគ្នាយូរហើយ

"នៅខាងក្នុង ចូលក្នុងផ្ទះមក" ជុងហ្គុកថាហើយក៏ដើរចូលក្នុងផ្ទះបាត់ទៅ ហើយពួកគេទាំងបីក៏ចូលតាមក្រោយដូចគ្នា

"ថេយ៍.." ថេយ៉ុងដែលកំពុងធ្វើម្ហូបនោះក៏ត្រូវងាកទៅតាមសម្លេងហៅរបស់ជីមីន

"ជីមីន..អរសួរស្ដីហ្យុង" ថេយ៉ុងក្រឡេកទៅឃើញថាជាជីមីនក៏ញញឹមដាក់ ហើយបែរទៅរាក់ទាក់ណាមជូននឹងស៊ូហ្គាវិញម្ដង

"ជីមីន ឯងនៅនិយាយលេងជាមួយថេយ៍ហើយ ហ្យុងមានរឿងត្រូវនិយាយជាមួយជុងហ្គុក" ស៊ូហ្គា

"បាទ!" ជីមីនមិនប្រកែកច្រើនព្រោះបានដឹងហើយថារឿងដែលត្រូវនិយាយនោះគឺជាអ្វី កាលណាមួយខ្លួនក៏មិនសូវមានពេលមកជួបគ្នាដែរ

"តោះ" ណាមជូនក៏ហៅអ្នកទាំង2ឲចូលក្នុងបន្ទប់ធ្វើការរបស់នាយក្រាស់ទៅ

"មោះថេយ៍ ធ្វើអីចាំយើងជួយ"ជីមីននឹងថេយ៉ុងពួកគេបានរាប់គ្នាជាមិត្តភក្តិទៅហើយ

"អុឹម..និយាយចឹងពួកគាត់និយាយគ្នារឿងអី" ថេយ៉ុងញញឹមជាការយល់ព្រមហើយលើកសំណួរជីមីន

"អររឿងការងារ ថេយ៍កុំចង់ដឹងអី"ថាហើយជីមីនដើរទៅជួយធ្វើម្ហូបនាយតូចទៅ

+ក្រឡេកមកមើលអ្នកនៅក្នុងបន្ទប់ឯនេះវិញ

  ស៊ូហ្គាបានដកយកសំបុត្រមួយច្បាប់ដែលមានពណ៍ប្រផេះបែបខ្មៅតិចៗមកដាក់លើតុបង្អាញទៅនាយក្រាស់

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now