ភាគទី23 / 24

546 34 1
                                    

 +កូរ៉េខាងជើង(9am)

  នៅបន្ទាយធំក្នុងការិយាល័យមួយដែលបង្ហាញឲឃើញ ពីមនុស្សវ័យរាងចំណាស់ម្នាក់កំពុងឆ្ងងមុខអង្គុយពិនិត្យរបាយការណ៍លើតុ ម្នាក់នេះគ្មានអ្នកណាក្រៅពីលោក លីហ្វាងជូនោះទេព្រោះនេះជាបន្ទប់របស់គាត់។

  កំពុងតែធ្វើការសុខៗជំនួយការទាហានស្រីម្នាក់ក៏ដើរចូលមក

"សូមអនុញ្ញាតទាន!"

"មានការអីឆាប់និយាយមក" លោកជូ ភ្នែកនៅសំលឹងមើលរបាយការណ៍លើតុដដែល

"លោក ដុងអ៊ូ មករក! តើអនុញ្ញាតឲគាត់ចូលទេ"

"ដុងអ៊ូ..??" លោកជូ ពេលបានលឺឈ្មោះដុងអ៊ូមករកក៏ឧទ្យានឡើងស្ងាត់ៗម្នាក់ឯង មុននឹងងើបមុខមកឆ្លើយនឹងជំនួយការម្នាក់នោះ

"ឲគេចូលមក" លោកជូ និយាយទាំងទឹកមុខស្មើរ តែក្នុងចិត្តរបស់គាត់កំពុងតែឆ្ងល់ថាលោកពូដុងអ៊ូមករកគាត់មានការអ្វី

"ចា៎.." គាត់ថាហើយក៏ដើរចេញវិញដើម្បីនាំពាក្យអនុញ្ញាតឲអ្នកដែលចង់ជួបគេនោះចូល
.....
"ឯងមករកយើងមានការស្អី" លោកជូ ពេលបានឃើញ លោកពូដុងអ៊ូដើរចូលមកគាត់ចាប់ផ្ដើមនិយាយមកទាំងភាពមិនពេញចិត្តនឹងបញ្ជេញអត្តចរឹកពិត មុននឹងក្រោកចេញពីកៅអីធ្វើការទៅអង្គុយនៅកៅអីទទួលភ្ញៀវក្បែរនោះ

"លោកជូ..គឺខ្ញុំ..គិតថាមានរឿងមិនស្រួលហើយ.." លោកពូដុងអ៊ូ គាត់ចូលមកឈរនិយាយនៅចំពោះមុខអ្នកម្ខាងទៀតទាំងអោនមុខមិនហ៊ានសម្លឹងទៅមើលមុខលោកជូចំទេ

"មានរឿងមិនស្រួលស្អី..មិនមេនឯងមកចង់ទាមទារសើរើរឿងប្រហែល10ឆ្នាំមុន ហើយរកលេសមកសុំគុណសម្បត្តិពីយើងមេនទេ..កុំសង្ឃឹម" លោកជូ គងពាក់ខ្លាអង្គុយនិយាយស្ដីឲអ្នកម្ខាងទៀតដែលឈរនៅចំពោះមុខ ។ តើរឿងចាស់ៗអ្វីទៅដែលត្រូវសើរើយកមកធ្វើជាគុណសម្បត្តិ??

"ខ្ញុំមិនមានន័យបែបនឹងទេ..គឺ..រឿង.." លោកពូដុងអ៊ូ គាត់មករកលោកជូពិតជាគ្មានចង់បានអ្វីពិតមេនគាត់គ្រាន់តែមករកព្រោះមានរឿងត្រូវនិយាយ

ផាំង~~
  លោកជូ យកដៃវ៉ៃនឹងតុមួយទំហឹងនៅពេលរកចាំការបកស្រាយរបស់អ្នកម្ខាងទៀតរួចស្រដីឡើង .

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now