ភាទី17:

597 45 0
                                    

ពួកគេទាំងពីរកំពុងនិយាយគ្នាសុខៗស្រាប់តែមានបុរសម្នាក់ដើរចូលមកម្នាក់នោះគឺ

"ស៊ូហ៊ុន..." លីសាឧទ្យានឡើងពេលឃើញស៊ូហ៊ុនដើរចូលមករួចនិយាយបន្ត " ឯងមកយូររឺនៅ" លីសានាងសួរចង់ដឹងព្រោះបើចូលមកយូរហើយប្រាដកជាបានលឺនៅអ្វីដែលពួកគេនិយាយ

"អត់ទេ..ទើបតែដើរចូលមកឯងក៏ហៅយើងតែម្ដងទៅ" ស៊ូហ៊ុនគេពិតជាទើបតែចូលពិតមេនមិនបានស្ដាប់លឺអ្វីនោះទេ។ នាយក៏រេក្រសែភ្នែកឃើញនាឡិកាដែលនៅនឹងដៃជុងហ្គុកកាន់នោះក៏ពោលឡើង "អុ..នាឡិការ៉េច្រូស៍ស្ទេនតើ" ស៊ូហ៊ុននិយាយសើរបែបភ្ញាក់ផ្អើលមើលទៅគេដូចជាស្គាល់នាឡិកានេះ ថែមទាំងស្គាល់ឈ្មោះប្រចាំខ្លួនវាច្បាស់ទៀតផង។

"លោកស្គាល់នាឡិកានេះមេនទេ?" ជុងហ្គុកពេលឃើញទឹកមុខស៊ូហ៊ុនដូចជាស្គាល់នាយចាប់ផ្ដើមមានសង្ឃឹមម្ដងទៀតហើយ។

"បាទ វានាំចូលដោយពួកបារាំងយកមកលក់" ស៊ូហ៊ុននិយាយមិនខុសទេ តែថាគេស្គាល់វាតាំងពីពេលណាបើនាឡិកានេះវាយូរហើយនឹងម្យ៉ាងទៀតអីឡូវក៏គ្មានអ្នកពាក់វាហើយពួកបារាំងក៏លែងយកមកលក់ទៀតដែរ

"ហេតុអីឯងស្គាល់វា" លីសានាងចង់ដឹងហេតុផលអ្វីបានជាស៊ូហ៊ុនគេស្គាល់

"គឺកាលយើងនៅក្មេង យើងចាំបានថាលោកពូដុងអ៊ូដែលប៉ារបស់ឯងបានជួយឲរួចផុតពីភាពក្រលំបាកនោះ គាត់ជាអ្នកប្រាប់ពីឈ្មោះនឹងទីតាំងភូមិសាសនាឡិកានេះមកយើង ហើយមួយទៀតយើងឃើញគាត់ពាក់វានៅថ្ងៃកំណើតរបស់គាត់មើលទៅគាត់ស្រឡាញ់នាឡិកានេះណាស់ តែពេលសួរថាអ្នកណាទិញឲគាត់មិនប្រាប់ទេ គាត់ថាយើងក្មេងកុំចេះដឹងរឿងមនុស្សចាស់" ស៊ូហ៊ុននិយាយរៀបរាប់រឿងកាលពីប៉ុន្មានឆ្នាំមុនទៅបងប្អូនគេទាំងពីរខ្ទេចគ្មានសល់ខ្ទឹម ។

ចំណែកឯជុងហ្គុកការចងចាំត្រឡប់មកវិញហើយនៅថ្ងៃមួយនោះឪពុករបស់ខ្លួនពិតជាបានទិញនាឡិកានេះទៅជូនកាដូរជាថ្ងៃខួបរបស់អ្នកណាម្នាក់មេន ម្នាក់នោះគឺជាដុងអ៊ូនឹងហើយ តើដុងអ៊ូនោះគាត់ជាអ្នកណាទៅ? មានតែចាំមើលបន្តទៀត។

"អគុណលោកហើយដែលបានជួយប្រាប់វាមកដល់ពួកខ្ញុំ" ជុងហ្គុកនាយពិតជាអគុណស៊ូហ៊ុនចេញពីចិត្តពិតមេន នាយបានដឹងម្ចាស់នាឡិកានេះជាអ្នកណាហើយ វាពិតជាធ្វើឲខ្លួនមានសង្ឃឹមខ្លាំងណាស់

(ចប់)🗝️កាតព្វកិច្ច𝐉𝐞𝐨𝐧 𝐣𝐮𝐧𝐠𝐤𝐨𝐨𝐤🍂Where stories live. Discover now